. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
អត្ថប្រយោជន៍​សំខាន់ៗ ៤យ៉ាង ​បាន​មក​ពី​ការ​បរិភោគ​ផ្លែស្វាយ
December 24, 2014 (14:26:19) [ 1444 ]
 
 
ផ្លែស្វាយ​ ពិត​ជា​ទទួល​បាន​ការ​ពេញនិយម​បរិភោគ​យ៉ាង​ខ្លាំង​ពី​សំណាក់​មនុស្ស​ទូទៅ ព្រោះ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​វា​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​សុខភាព​ផង​ដែរ។ មាន​ការ​ស្រាវជ្រាវ​ជា​ច្រើន បង្ហាញ​ថា ការ​បរិភោគ​ផ្លែស្វាយ​ ពិតជា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន សម្រាប់​សុខភាព ដែល​មនុស្ស​គ្រប់គ្នា​មិន​គួរ​មើល​រំលង​ឡើយ។

ខាង​ក្រោម​នេះ គឺជា អត្ថប្រយោជន៍​ជាច្រើន ដែល​អ្នកទទួល​បាន ពី​ការ​បរិភោគ​ផ្លែស្វាយ៖

១) បង្ការ​ជំងឺមហារីក
ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​​សាកលវិទ្យាល័យHarvard ​របស់​សហរដ្ឋអាមេរិក​​ រក​ឃើញ​ថា ផ្លែស្វាយ​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​នឹង​ជំងឺមហារីក​ច្រើន​ប្រភេទ​ ដូចជា មហារីក​ពោះវៀនធំ មហារីក​សុដន់​ និង​ មហារីក​គ្រាប់​ឈាម ជាដើម​។ ដូច្នេះ ហើយ​ការ​បរិភោគ​ ជាប្រចាំ​អាច​ជួយ​ឲ្យ​អ្នក​អាច​ជៀស​ផុត​ពី​បញ្ហា​ជំងឺមហារីក​ដ៏​កាច​សាហាវ​ទាំង​នេះ។

២) កាត់បន្ថយ​ជាតិ​ខ្លាញ់
បច្ចុប្បន្ន​ មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ខ្លាញ់​ក្នុង​ខ្លួន​ ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខ​ធ្ងន់ធ្ងរ​។ វិធី​ងាយៗ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​បរិភោគ​ផ្លែស្វាយ​ឲ្យ​បាន​ទៀត​ទាត់ ព្រោះ​ផ្លែស្វាយ​ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា មាន​សារធាតុ​កាក​សរសៃ​ហ្វៃប៊ឺ​ និង វីតាមីន​ C ដែល​ជួយ​កាត់បន្ថយ​ខ្លាញ់​ក្នុង​ខ្លួន​របស់​អ្នក​មក​កម្រិតទាប។

៣) ជួយ​ពង្រឹង​សុខភាព​ភ្នែក
វីតាមីន A ពិតជា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​​សម្រាប់​ភ្នែក​របស់​អ្នក មានន័យថា បើ​ខ្វះ​វីតាមីន​ប្រភេទ​នេះ បញ្ហា​ភ្នែក​​ប្រាកដជា​កើត​មាន​មិនខាន។ បើ​តាម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ផ្លែស្វាយ​សំបូរ​ទៅ​តាម​វីតាមីន A ហើយ​ក្នុង​មួយ​ចំណិត​ដែល​អ្នក​បរិភោគ​ គឺ​អាច​ផ្តល់ ២៥ % នៃ វីតាមីន A ដែល​អ្នក​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ​ការ​បរិភោគ​ផ្លែស្វាយ​ជា​ប្រចាំ​ធ្វើ​ឲ្យ​អ្នក​ អាច​មើល​ឃើញ​ច្បាស់​ល្អ និង ជៀស​ពី​បញ្ហា​ជម្ងឺ​ខ្វាក់​មាន់​។

៤) ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​​
មូលហេតុ​ដែល អ្នក​មាន​បញ្ហា​សុខភាព​ជាច្រើន​នោះ គឺ​បណ្តាល​មក​ពី​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក ចុះ​អន់ខ្សោយ ដែល​បណ្តាល​ឲ្យ​មេរោគ​ជាច្រើន​ប្រភេទ​ជ្រៀតចូល​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ​បំផុត។​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​រឹងមាំ​ជាង​មុន អ្នក​អាច​សាកល្បង​បរិភោគ​ផ្លែស្វាយ​។ ផ្លែស្វាយ​សំបូរ​ទៅ​ដោយ​ វីតាមីន C និង វីតាមីន​A ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​អ្នក​ មាន​លទ្ធភាព​ដើរ​តួនាទី​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​ផ្សេង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter