អត្ថប្រយោជន៍ទាំង 5 របស់បន្ទាលកន្ទុយក្រពើ សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា
|
December 15, 2014 (13:26:55)
|
[ 1573 ] |
|
|
|
|
បន្ទាលកន្ទុយក្រពើរត្រូវបានប្រជាជនកម្ពុជាដាំនៅតាមផ្ទះជាច្រើន មិនថាអ្នកនៅផ្ទះល្វែង ឬផ្ទះវីឡាឡើយ ដោយសារតែវាងាយស្រួលដាំមិនចាំបាច់មើលថែអ្វីច្រើនទេ ពិសេសបំផុតនោះគឺចាស់ៗពួកគាត់ចូលចិត្តដាំវាណាស់នោះក៏ ដោយសារតែវាមាន ប្រយោជន៍ជាច្រើន សម្រាប់សុខភាពរបស់មនុស្សយើង។ ជាក់ស្ដែងបន្ទាលកន្ទុយក្រពើរត្រូវបាន ក្រុមហ៊ុនផលិតភេសជ្ជះមួយចំនួនយកទៅផលិតជាភេសជ្ជះលក់ពេញទឹកពេញដី ដោយសារតែវាផ្ដល់ផលប្រយោជន៍ ច្រើន ហេតុនេះ Cambo Report សូមលើកយកចំនុចសំខាន់ៗទាំង 5 ធំៗរបស់បន្ទាលកន្ទុយក្រពើរមកបក ស្រាយប្រាប់ប្រិយមិត្តអោយបានដឹងទាំងអស់គ្នា ។
1. ល្អបំផុតសម្រាប់ព្យាបាលស្បែក
នេះគឺជាចំនុចមួយធំជាងគេបំផុតរបស់បន្ទាលកន្ទុយក្រពើសម្រាប់សុខភាពស្បែករបស់យើងទាំងអស់គ្នាមិនថាក្មេង ចាស់ ប្រុស ស្រីឡើយ វាត្រូវបានក្រុមហ៊ុនផ្នែកសម្ភស្សជាច្រើនយកទៅផលិតជាផលិតផលថែរក្សាស្បែកសម្រាប់ការពារស្បែកនៅពេល ឆេះ រលាកភ្លើង សត្វល្អិតទិច និងជម្ងឺក្រហមស្បែកជាដើម ព្រោះបន្ទាលកន្ទុយក្រពើមានសារជាតិពិសេសធ្វើអោយស្បែកត្រជាក់មានសំនើមល្អ។ បើចង់អោយវាមានប្រសិទ្ធភាពកាន់តែខ្ពស់នោះគឺអាចកាត់មកពីដើមភ្លាមៗ ហើយហាន់ជាចំនិតស្ដើងៗបិទត្រង់ចំនុចរបួសនោះគឺកាន់តែពិសេស បើមានទូរទឹកកក ឬធុងទឹកកក អ្នកអាចដាក់អោយវាត្រជាក់គឺកាន់តែល្អថែមមួយកម្រិតទៀត។
2. ជួយបណ្ដេញជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ
បន្ទាយកន្ទុយក្រពើរផ្ទុកទៅដោយជាតិរអិលទន់ៗដូចចាហួយអញ្ចឹងដែរ ដែលនៅពេលអ្នកទទួលទានវាមិនត្រឹមតែកាន់តែបន្ថយកម្ដៅក្នុងខ្លួនប្រាណនោះទេ វាថែមទាំងទៅស្រូបយកសារជាតិពុលដែលមាននៅក្នុងពោះវៀនធំរបស់អ្នកមកជាមួយផងដែរ ដូច្នេះវាអាចកាត់បន្ថយសារជាតិពុលចេញពីរាងកាយបានយ៉ាងល្អប្រសើរ ពិសេសសារជាតិពុលក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកតែម្ដង។
3. ធ្វើអោយប្រព័ន្ធភាពស៊ាំរបស់រាងកាយដំណើរការបានល្អ
រុក្ខជាតិមួយនេះក៏ផ្ទុកទៅដោយសារជាតិប្រឆាំងនឹងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។ ជាងនេះទៅទៀតវាក៏ជួយទៅដល់ការពន្លឿនកោសិកាឈាមសនៅក្នុងរាងកាយរបស់អ្នក ដែលធ្វើអោយស្នូលនៃប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែខ្លាំងក្លាជាងមុន ដែលជួយទៅដល់រាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង និងហានិភ័យនៃជំងឺផ្សេងៗបានយ៉ាងប្រសើរ ពិសេសគឺជម្ងឺឆ្លងតែម្ដង។
4. អារម្មណ៍ល្អ
បន្ទាលកន្ទុយក្រពើរជួយអោយរាងកាយរបស់អ្នកស៊ាំទៅនឹងបរិស្ថានជុំវិញខ្លួន ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗផងដែរ ដែលនៅពេលទទួលទានវា រាងកាយរបស់អ្នកនឹងងាយស្រួលក្នុងការប្រឈមមុខជាមួយនឹងបរិស្ថានជុំវិញខ្លួនបានយ៉ាងល្អ ធ្វើអោយអ្នកមានអារម្មណ៍ល្អ ដោយសារតែកម្ដៅក្នុងខ្លួនអ្នកមិនសូវជាក្ដៅខ្លាំងពេក។
5. សម្រកទម្ងន់
ចំនុចនេះមានការពាក់ព័ន្ធទៅនឹងចំនុចទី 2 ខាងលើ ដោយសារតែវាមានសមត្ថភាពធ្វើអោយប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើការបានស្រួល មានន័យថាវាធ្វើអោយការបន្ទោរបង់របស់អ្នកទៀងទាត់ ថែមទាំងបណ្ដេញជាតិពុល បានយ៉ាងប្រសើរ ទើបធ្វើអោយអ្នកស្រកទម្ងន់បានមួយផ្នែកផងដែរ។ យ៉ាងណាមិញការប្រើប្រាស់បន្ទាលកន្ទូយ ក្រពើរត្រូវបានគេសិក្សា ហើយរកឃើញថាការប្រើប្រាស់ច្រើនពេកក៏អាច នឹងធ្វើអោយប៉ះពាល់ដល់សុខភាព របស់អ្នកផងដែរ ពិសេសគឺការទទួលទាន តែបើគ្រាន់តែការប្រើប្រាស់បិទស្បែកគឺគ្មានបញ្ហាច្រើននោះទេតែការ ទទួលទានញឹកញាប់អាចនឹងមានបញ្ហាខ្លះៗទៅវិញផងដែរ។
ប្រភពពី៖សុខភាព
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|