. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ជើង​មាន់ និង​ស្លាប​មាន់​ក្លាសេ អាច​បណ្តាល​ឲ្យ​ស្ត្រី​កើត​ជំងឺ​មហារីក
December 08, 2014 (10:09:35) [ 1571 ]
 
 
ការ​ទទួល​ទាន​ស្លាប​មាន់ ឬ​ជើង​មាន់​ក្លាសេ​ញឹក​ញាប់ អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផលិត​អរម៉ូន​របស់​មនុស្ស​ស្រី នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ងាយ​នឹង​កើត​ជំងឺ​មហារីក​ស្បូន។

នៅ​ក្នុង​ចក្រភព​អង់គ្លេស​វិចិត្រករ​ម្នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យភ្លាមៗ ដោយ​សារ​កើត​ដុំ​គីស​ក្នុង​តម្រង​នោម។ វេជ្ជបណ្ឌិត Van Ho បាន​ធ្វើ​ការ​វះ​កាត់​យក​កោសិកា​ដែល​នឹង​ធ្វើ​ឲ្យ​ឈាម​ក្លាយ​ជាពណ៌​ខ្មៅ។ លោក​​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា៖ ក្រោយ​ពេល​យក​កោសិកា​ដែល​បណ្តាល​ឲ្យកើតជាដុំគីសនេះចេញមក វា​នឹង​មិន​កើត​ឡើង​ទៀត​នោះ​ឡើយ ហើយ​នឹង​ជួយ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ។

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ទៀត​ថា អរម៉ូន ឬ អង់ទីប្យូទិច ត្រូវ​បានគេចាក់​ចូល​ក្នុង​ស្លាបមាន់ ឬ ជើង​មាន់​ដែល​ជា​កន្លែង​ផ្ទុក​នូវ​បរិមាណ អង់ទីប្យូទិច យ៉ាង​ច្រើន។ គ្រឿង​ផ្សំ​ពិត​ប្រាកដ​របស់​ជើង​មាន់​មាន​ដូចជា​អំបិល និង​ម្រេច​ជា​ដើម ដែល​បាន​នាំចូល​ពី​តំបន់ផ្សេងៗ​គ្នា។

អ្នក​ត្រួត​ពិនិត្យ​ស្បៀង​អាហារ​បាន​បន្ថែមដែរ​ថា មាន់​ដែល​ត្រូវ​បាន​គេក្លាសេ​ទាំង​អស់ នឹង​លែង​មាន​ឈាម​ទៀត​ហើយ។ មាន់​ទាំង​អស់​នេះ​មិន​ត្រូវ​បាន​ឆ្លង​កាត់​ការ​លាង​សម្អាត​ក្រោយ​ពេល​សម្លាប់​នោះ​ឡើយ។

យោងតាម​ប្រភព​នៅ​ក្នុង​ឧស្សាហកម្ម​ចក្រភពអង់​គ្លេស​បាន​បង្ហាញ​ថា៖ ស្លាប​មាន់ ឬជើង​មាន់​ក្លាសេ​ខុស​ច្បាប់​មាន​ផ្ទុកនូវ​បរិមាណ​បាក់​តេរី​ជាច្រើន និង​ឆ្អាប​ក្លិន​ឈាម។ អ្នក​ជំនួញ​ខុស​ច្បាប់​ទាំង​អស់​នេះ​បាន​ប្រើ​ថ្នាំ​សម្លាប់​បាក់​តេរី ដើម្បី​លាង​សម្អាត និង​ត្រាំ​វា។ ការ​ប្រើ​ថ្នាំ​សម្លាប់​បាក់តេរី​នេះ អាច​រក្សា​មាន់​ឲ្យ​នៅ​ស្រស់​បាន​យូរ គ្រាន់​តែ​មាន​សាច់​ស្លេក និង​ធំ​ជាង​មុន។ ក្រោយ​ពី​បាន​ដឹង​ពី​មាន់​នាំ​ចូល​ខុស​ច្បាប់​នេះ​ហើយ អ្នក​ត្រួត​ពិនិត្យ​ស្បៀង​អាហារ​បាន​ណែនាំ​ឲ្យ​មនុស្ស​ជៀស​វាង​ការ​ទទួល​ទាន​ជើង​មាន់ និង​ស្លាប​មាន់ ជា​ពិសេស​ទិញ​ជើង​មាន់​កញ្ចប់​ដែល​មាន​ប្រលាក់​អំបិល និង​ម្ទេស ព្រោះ​វា​មានគុណ​ភាព​ទាប​បំផុត៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter