មានអ្វីកើតឡើង នៅពេលដែលមនុស្សម្នាក់ ប៉ះទង្គិចក្បាល?
|
December 08, 2014 (04:30:54)
|
[ 1494 ] |
|
|
|
|
របៀបដែលមនុស្សមានប្រតិកម្ម ក្រោយពីប៉ះទង្គិចនោះ គឺអាស្រ័យទៅលើថាតើ ភាពខ្លាំងប៉ុណ្ណា ដែលប៉ះមកលើក្បាលរបស់គេ។ ជួនកាល មនុស្សម្នាក់បានបាត់បង់ស្មារតីបន្តិច ឬត្រូវបានវង្វេងវង្វាន់ប៉ុន្មានវិនាទី ឬប៉ុន្មាននាទី។
មនុស្សអាចមានការគ្រោះថ្នាក់តិច ហើយមិនត្រូវបានដួល ប៉ុន្តែ នៅតែមានការប៉ះទង្គិចដដែល។ ទោះបីជាបានក្រោកក៏ដោយ មនុស្សមួយចំនួន នឹងមិនអាចចាំ នូវអ្វីដែលកើតមានឡើង មុន ឬក្រោយគ្រោះថ្នាក់ក្បាលនោះទេ។
មនុស្សភាគច្រើនដែលមានការប៉ះទង្គិច នឹងមានអារម្មណ៍វង្វេងមួយភ្លេត។ ពួកគេអាចមានអារម្មណ៍ថា ពួកគេ គឺស្ថិតនៅក្នុងស្ថានភាព ស្រពិចស្រពិល។ ពួកគេអាចញាក់ ឬវិលមុខ ប្រសិនបើពួកគេព្យាយាមដើរ ឬធ្វើសកម្មភាពធម្មតាភ្លាមៗនោះ។ អ្នកខ្លះវិញ មានអារម្មណ៍ចង់ក្អួត ឬអាចក្អួតភ្លាមៗតែម្តង ក្រោយពីប៉ះទង្គិចនោះ។ មនុស្សជាច្រើន នឹងមានការឈឺក្បាលតិចតួច ដែលមានរយៈពេលប៉ុន្មានថ្ងៃ។
ជួនកាល ជាមួយនឹងគ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ វាអាចមានការហូរឈាមក្នុងក្បាល ឬខ្ទាំ នៅក្នុងក្បាល។ ជារឿយៗ មនុស្សដែលមានគ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ នឹងត្រូវវង្វេងរយៈពេលយូរ សកម្មភាពហាក់ដូចជាវង្វេង ភ័ណ្ឌច្រលំ (មិនដឹងថាខ្លួនឯង ឈ្មោះអ្វី? មិនដឹងថាខ្លួនឯងនៅទីណា?) ក្អួតជាប់ ឬមានការឈឺក្បាលខ្លាំង៕
(ប្រភព៖ www.health.com.kh)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|