. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ការស្តាប់​តន្ត្រីនាំមកនូវ​​​សុខភាពល្អ​ ដែល​អ្នក​​​មិន​គួរ​មើល​​រម្លង!
November 20, 2014 (06:35:50) [ 1534 ]
 
 
មិន​ថា​​​​​មនុស្ស​ធំ​ទេ ​​សូម្បី​តែ​ទារក​​​ក៏​ត្រូវការ​ស្តាប់​​​តន្ត្រី​​ដែរ។ នោះ​គឺ​​​ជា​សម្លេង​បំពេ​របស់​ម្តាយ មុន​ពេល​ដេក។ ដូច្នេះ​ តន្ត្រី​ពិត​ជា​មាន​សារៈសំខាន់​​ សម្រាប់​មនុស្ស​គ្រប់រូប។
ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​របស់​តន្ត្រី សម្រាប់​សុខភាព៖


១.តន្ត្រី ល្អ​សម្រាប់​បេះដូង​របស់​អ្នក
មនុស្ស​ភាគ​ច្រើន​ បាន​ដឹង​ហើយ​ថា តន្ត្រី​អាច​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ថ្លា នៅពេល​ជួប​បញ្ហា​ស្មុគស្មាញ​ផ្សេងៗ​។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា តន្ត្រី​ក៏​មាន​សារៈសំខាន់​សម្រាប់​សុខភាព​បេះដូង​។ បើ​តាម​អ្នកស្រាវជ្រាវ​មួយចំនួន បាន​បង្ហាញ​ថា មាន​អ្នក​ជំងឺបេះដូង​ជាច្រើន​នៅ​ក្នុង​មន្ទីរពេទ្យ​ Massachusetts General Hospital របស់​អាមេរិក មាន​ធូរស្រាល​ឡើង​វិញ ក្រោយ​ពេល​ស្តាប់​សម្លេង​ព្យាណូ​ (Piano) កន្លះម៉ោង ជា​រៀងរាល់ថ្ងៃ។


២.តន្ត្រី​អាច​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​អ្នក​
សាកលវិទ្យាល័យ Michigan State University របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា តន្ត្រី​គឺ​ជា​កត្តា​ដ៏​សំខាន់​ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​មនុស្ស​បាន ។ បើ​ទោះបីជា ចំណាយពេល​ត្រឹមតែ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ក៏​ផ្តល់​ផល​ល្អ​យ៉ាង​ច្រើន​ដល់​ប្រព័ន្ធ​ការពារ​របស់​មនុស្ស​។


៣.តន្ត្រី​ជួយ​ដល់​ទារក​មិន​គ្រប់ខែ
មជ្ឈមណ្ឌល​សុខភាព​មួយ​ក្នុង​ប្រទេស​អ៊ីស្រាអែល មាន​ឈ្មោះ​ថា Beth Israel Medical Center កំពុង​មើលថែ​ទារក​មិន​គ្រប់​ខែ ប្រមាណ ២៥០ នាក់។ ក្នុង​នោះ អ្នក​ជំនាញ​បាន​ប្រើប្រាស់​សម្លេង​តន្ត្រី​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​សម្លេង​ក្នុង​ស្បូន​របស់​ស្ត្រី និង តន្ត្រី​ដែល​មាន​សម្លេង​ប្រភេទ​ផ្សេងៗ​ទៀត ដែល​ត្រូវ​នឹង​ស្ថានភាព​របស់​ទារក​ទាំងនោះ ដើម្បី​ឲ្យ​ពូក​គេ មាន​អារម្មណ៍​ស្រស់ស្រាយ និង រក្សា​ភាព​ស្ងៀមស្ងាត់។


៤.តន្ត្រី​ជួយ​ឲ្យ​អ្នក​កាត់បន្ថយ​ការ​ឈឺចាប់
នៅ​ពេល​រាងកាយ​របស់​អ្នក​មាន​បញ្ហា វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា ឈឺចាប់​និង​ស្មុគស្មាញ​ក្នុង​ចិត្ត​ផង​ដែរ។ ក្នុង​ស្ថានភាព​នេះ ប្រសិន​បើ​អ្នក​បង្វែរ​អារម្មណ៍​ដែល​ស្មុគស្មាញ​នេះ មក​ស្តាប់​តន្ត្រី​វិញ វា​ពិត​ជា​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន ព្រោះ​នៅ​ពេល​ស្តាប់​តន្ត្រី វា​ធ្វើ​ឲ្យ​អ្នក​ភ្លេច​គិត​ពី​រឿង​​ឈឺចាប់​មួយ​រយៈ៕

ប្រភព៖ Internet
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter