. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
វិធីសាស្ត្រ​ការពារ "សុដន់​" អោយមាន​​​សុខភាព​ល្អ​
October 15, 2014 (09:44:16) [ 1608 ]
 
 
ការពារ​ខ្លួនឯង​
​នៅពេល​យើង​និយាយ​អំពី​ស្ត្រី​វ័យក្មេង និង​ជំងឺមហារីក​សុដន់ គឺ​មាន​ទាំង​ដំណឹង​ល្អ និង​ដំណឹង​អាក្រក់​។ ដំណឹង​ល្អ​គឺថា ឱកាស​នៃ​ការ​កើត​ជំងឺ​របស់​ពួកគេ​មាន​តិច​ជាង​ស្ត្រី​វ័យ​កាន់តែ​ច្រើន​។ ដំណឹង​អាក្រក់​នោះ​គឺថា បើសិនជា​មាន​ការវាយប្រហា​រ​ពី​ជំងឺមហារីក​ហើយ វា​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅទៀត​។

​រក្សា​ទម្ងន់​អោយ​នៅ​មាន​សុខភាព​ល្អ​
​ការ​ដែល​ធាត់​ពេក​អាចធ្វើអោយ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ ព្រមទាំង​កាត់​បន្ថយ​ឱកាស​នៃ​ការ​មាន​អាយុ​ច្រើន​ទៀត​ផង នេះ​បើ​យោង​ទៅ​តាម​សម្តី​របស់​វេជ្ជបណ្ឌិត ហា​រ៉ូដ ហ្វ្រី​ម៉ែន (Harold Freeman) ប្រធាន និង​អ្នកផ្តល់ជំនួយ​នៃ​មជ្ឈមណ្ឌល Ralph Lauren Center សម្រាប់​កម្មវិធី ជំងឺមហារីក និង​ការបង្ការ​ក្នុង​ទីក្រុង​ញ៉ូយ​ក​។


ធ្វើអោយ​បែកញើស​
​ចូរ​កំណត់​គោលដៅ​ហាត់ប្រាណ​ពី ៤៥ នាទី​ទៅ​មួយ​ម៉ោង រយៈពេល​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ការដែល​ហាត់ប្រាណ​សម្រក​រាង​ជា​ទៀងទាត់ ប្រហែល​ជា​ជួយ​បង្ការ​ជំងឺ​បាន តាមរយៈ​ការពង្រឹង​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ បំបាត់​ភាពធាត់​ជ្រុល និង​បន្ថយ​កម្រិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន និង​អាំង​ស៊ុយ​លីន​។​


កាត់បន្ថយ​គ្រឿង​ស្រវឹង​
​តាម​ការស្រាវជ្រាវ​បានអោយដឹងថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ពីរ​ដង​ក្នុ​មួយថ្ងៃ អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​រហូតដល់ ២១ ភាគរយ​។ តាមពិត ចូរ​ព្យាយាម​ប្តូរ​ការ​ទទួលទាន​ស្រា​មក​ញ៉ាំ​ទំពាំងបាយជូរ​ស្រស់​វិញ​។ សារធាតុ Resveratrol ដែល​មាន​នៅក្នុង​សម្បក​ទំពាំងបាយជូ​រ ប្រហែល​ជា​ជួយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន ដែលនាំអោយ​បន្ថយ​ការប្រឈមមុខ​ដែរ​។


ញ៉ាំ​បន្លែ​
​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប អាច​កាត់បន្ថយ​ការប្រឈមមុខ ប៉ុន្តែ ដើម្បី​ទទួលបាន​នូវ​ការការពារ​កាន់តែច្រើន ចូរ​បន្ថែមបន្លែ​មួយចំនួនទៀត​ទៅ​ដូច​ជា ផ្កា​ខាត់ណា និង​ប្រូកូ​លី ជាដើម​។ អាហារ​បែបនេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ Sulforaphane ដែល​ត្រូវបាន​គេ​ជឿជាក់ថា ជួយ​ការពារ​កុំអោយ​កោសិការ​ជំងឺមហារីក​បំបែក​ខ្លួន​បាន​។ ដើម្បី​ទទួលបាន​ឥទ្ធិពល​បន្ថែម​នោះ ចូរ​ទទួលទាន​វា​ទាំង​ឆៅ​។


យល់ដឹង​អំពី​ប្រវត្តិ​គ្រួសារ​របស់​អ្នក​
​ប្រហែលជា ១៥ ភាគរយ​នៃ​ករណី​ជំងឺ​មហារីក​សុដន់ គឺ​ពួកគេ​មានគ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ​។ បើសិន​ជា​អ្នក​មាន​សាច់ញាតិ​ដំបូង​គេ​ម្នាក់ ដែល​ធ្លាប់​កើត​ជំងឺ​មហារីក​ សុដន់ ជីវិត​របស់​អ្នកនឹង​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ​រហូត​ដល់​ទ្វេដង ហើយ​បើសិនជា​អ្នក​មាន​មាន​សាច់ញាតិ​កើត​ជំងឺ​នេះ​រហូត​ដល់​ពីរ​នាក់ នោះ​ការប្រឈមមុខ​នឹង​កើត​ឡើង​រហូត​ដល់ ៥ ដង​ឯណោះ​៕

(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 56 នាក់
  Flag Counter
Flag Counter