អង្គការណាសា ស្នើថវិកា១០០លានដុល្លារ សម្រាប់គម្រោងយកអាចម៍ផ្កាយ ទំហំយក្សចេញពីភពផែនដី
|
April 04, 2013 (11:47:39)
|
[ 1506 ] |
|
|
|
|
យោងតាមប្រភពព័ត៌មានពី dailymail នៅថ្ងៃទី១ មេសា ឲ្យដឹងថា អង្គការណាសាបានស្នើថវិកា១០០លានដុល្លារដើម្បីបង្កើតគម្រោងដ៏អស្ចារ្យមួយក្នុងការផលិតយានអវកាសដែលអាចចាប់យក និងទ្រអាចម៍ផ្កាយទម្ងន់៥០០តោន ហើយអាចទាញអាចម៍ផ្កាយនោះទៅក្នុងគន្លងព្រះច័ន្ទបាន ។ គម្រោងនេះបានរកឃើញដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី បារា៉ក់ អូបាម៉ា ដែលមានតម្លៃសរុបដល់ទៅ២,៦៥ពាន់លានដុល្លារសម្រាប់រយៈ១០ឆ្នាំខាងមុខ ។
យោងតាមការសិក្សាពីវិទ្យាស្ថានយានអវកាសឲ្យដឹងថា ការនាំយកអាចម៍ផ្កាយទម្ងន់៥០០តោន ដែលនៅជិតនឹងផែនដី គឺត្រូវមានអាកាសយានិកផ្នែកតារាសាស្រ្តម្នាក់ នឹងត្រូវបញ្ជូនទៅដើម្បីធ្វើការឲ្យទទួលបានផលវិជ្ជមានសម្រាប់រយៈ១០ឆ្នាំក្រោយ ។តែទោះបីយ៉ាងណា យានអវកាសដែលមិនទាន់ស្គាល់ឈ្មោះ និងមានសមត្ថភាពចាប់យកអាចម៍ផ្កាយនោះ អាចនឹងរងការប៉ះពាល់ដោយសារតែអាចម៍ផ្កាយខ្លះមានទំហំធំជាងទម្រ របស់យានអវកាស ។ ដោយហេតុនេះក្រុមអ្នកវិទ្យាសាស្រ្តនឹងស្វែងរកយុទ្ធសាស្ត្រសុវត្ថិភាពបន្ថែមទៀត ដើម្បីឲ្យគម្រោង១០ឆ្នាំខាងមុខទទួលបានជោគជ័យ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|