ថ្នាំពន្យារកំណើត អាចបំបាត់ការឈឺពោះ?
|
September 23, 2014 (10:07:50)
|
[ 1558 ] |
|
|
|
|
ក្មេងស្រីភាគច្រើន មានការឈឺពោះនៅពេលចាប់ផ្តើមមករដូវរបស់ពួកគេ។ ជួនកាល ថ្នាំដូចជា Ibuprofen អាចជួយបាន (ប៉ុន្តែ ថ្នាំ Aspirine មិនគួរត្រូវបានប្រើនោះទេ ដោយសារតែមានហានិភ័យនៃជំងឺ Reye)។
ការធ្វើលំហាត់ប្រាណជាទៀងទាត់ក៏អាចជួយបន្ថយការឈឺពោះបានផងដែរ ចំពោះស្ត្រីមួយចំនួន។ ការត្រាំនៅក្នុងទឹកក្តៅឧណ្ណៗ នឹងមិនអាចធ្វើអោយការឈឺពោះនោះបាត់ទេ ប៉ុន្តែ អាចជួយបានបន្តិចដែរ។
វាអាចស្តាប់ទៅចម្លែក ប៉ុន្តែ នៅពេលដែលមធ្យោបាយទាំងនេះមិនមានប្រសិទ្ធភាព ថ្នាំគ្រាប់ពន្យារកំណើត ពិតជាអាចជួយការឈឺពោះពេលមករដូវនេះមែន។
ថ្នាំគ្រាប់ពន្យារកំណើតមានប្រសិទ្ធភាព ដោយសារតែវាបន្ថយបរិមាណអ័រម៉ូន ប្រូស្តាក្លង់ឌីន (Prostaglandins) ដែលជាសារធាតុគីមីនៃខ្លួនរបស់អ្នក ដែលបង្កើតមកដើម្បីធ្វើអោយសាច់ដុំស្បូនកន្ត្រាក់។ ជាមួយនឹងការកន្ត្រាក់ម្តងៗ វាមិនសូវជាឈឺនោះទេ។ ថ្នាំគ្រាប់ពន្យារកំណើតក៏អាចបន្ថយបរិមាណលំហូរឈាមរដូវរបស់ស្ត្រី បានផងដែរ។
ទោះបីជាអ្នកមិនគិតថា អ្នកចាប់អារម្មណ៍នូវថ្នាំគ្រាប់ពន្យារកំណើតក្តី ប្រសិនបើអ្នកមានការឈឺពោះធ្ងន់ធ្ងរ ដែលធ្វើអោយអ្នកមិនអាចទៅសាលា ឬធ្វើការងារបានក្តី សូមទៅជួបនឹងគ្រូពេទ្យដើម្បីទទួលនូវការណែនាំ៕
(ប្រភព៖ www.health.com.kh)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|