របកគំហើញថ្មី ក្នុងការព្យាបាល ជំងឺមហារីក នៅជប៉ុន
|
September 15, 2014 (11:19:29)
|
[ 1401 ] |
|
|
|
|
ពួកអ្នកវិទ្យាសាស្ត្រជប៉ុន បានរកឃើញ និងស្រាវជ្រាវ ជាវិធីព្យាបាលថ្មីមួយ មានលក្ខណៈលោតផ្លោះ រំញោចបង្កើនសកម្មភាព របស់ប្រព័ន្ធអង្គបដិបក្ខមនុស្ស សំដៅកំទេចកោសិកាមហារីក , វីរុស និងបាក់តេរី បង្កជំងឺឡើងដល់ ៣០០ ភាគរយ ។
ពេលមនុស្សម្នាក់ ត្រូវបានវិនិច្ឆ័យថា កើតជំងឺមហារីក , វិធីព្យាបាលសំខាន់ៗ សព្វថ្ងៃនេះគឺ ព្យាបាលគីមី និងព្យាបាលកាំរស្មី ។ វិធីសាស្ត្រទាំង២នេះ សុទ្ធតែមានឥទ្ធិពល បន្ទាប់បន្សំគួរឲ្យខ្លាច , បំផ្លាញសរីរាង្គ , បង្កឲ្យជ្រុះសក់ និងក្អួតចង្អោរអូសបន្លាយ... ។ វិធីទាំង២នេះ សុទ្ធតែបំពុលប្រព័ន្ធអង្គបដិបក្ខ និងកំទេចលទ្ធភាព ប្រឆាំងរបស់សរីរាង្គ ។
វិធីព្យាបាលមួយ ក្នុងចំណោមវិធីព្យាបាល ជំងឺមហារីក កំពុងត្រូវបានអនុវត្តន៍ទូទៅ នៅជប៉ុន សព្វថ្ងៃ គឺពុំមែនព្យាបាលកាំរស្មី និងព្យាបាលគីមី នោះទេ ។ ពួកវេជ្ជបណ្ឌិត ប្រើវិធីព្យាបាល បង្កើនសមត្ថភាព , រំញោចប្រព័ន្ធអង្គបដិបក្ខ កំទេចកោសិកាមហារីក កំពុងធ្វើឲ្យថយចុះ សមត្ថភាពទប់ទល់ ដោយធម្មជាតិរបស់សរីរាង្គ ។ នេះជាវិធីព្យាបាលសុវត្ថិភាព , ប្រសិទ្ធភាព , មិនចំពោះតែជំងឺមហារីក , វីរុសឆ្លងបាក់តេរី , ជំងឺបេះដូង , សន្លាក់ , អាលែកហ្ស៊ី , តែនៅមានជំងឺ ជាច្រើនផ្សេងទៀត.... ។
វិធីព្យាបាលនេះ ជាសមិទ្ធផលធំមួយ ក្នុងវេជ្ជសាស្ត្រ ហើយវេជ្ជសាស្ត្រ បច្ចុប្បន្ន ត្រូវទទួលស្គាល់ ប្រព័ន្ធអង្គបដិបក្ខ ជាកូនសោ ដើម្បីវាយឲ្យបរាជ័យ ជំងឺមហារីក និងជំងឺគ្រោះថ្នាក់ ជាច្រើនផ្សេងទៀត... ។
-AHCC- "កាំជ្រួចរុញអង្គបដិបក្ខ"
ពួកអ្នកស្រាវជ្រាវជប៉ុន ឆ្លងកាត់ជាច្រើនឆ្នាំ បានស្រាវជ្រាវសកម្មភាពអង្គបដិបក្ខ ហើយបានរកឃើញ សារជាតិចម្រុះធម្មជាតិមួយ មាននៅក្នុងផ្សិតមួយចំនួន ។ នោះគឺសារជាតិ hexose (ឈ្មោះហៅកាត់គឺ AHCC) ត្រូវបានផ្សំពីប្រព័ន្ធសរសៃផ្សិត Basidiomyeete ។ ការស្រាវជ្រាវអំពី AHCC បង្ហាញថា វាត្រូវបានប្រដូចជា "កាំជ្រួចរុញអង្គបដិបក្ខ" មួយរបស់មនុស្សខ្លាំងក្លាបំផុត ធ្លាប់ត្រូវបានពិសោធន៍ ។ វាលេចឡើង ដើម្បីរំញោចបង្កើន សកម្មភាពរបស់កោសិកា NK ឡើងដល់ ៣០០ ភាគរយ ឬច្រើនជាង (NK ជាកោសិកាអង្គបដិបក្ខ) ។ ការវិភាគទាំងឡាយ (មុខងារកោសិកា NK) បង្ហាញថា សកម្មភាព NK កើនឡើងក្រោយតែ ៤ ម៉ោង បន្ទាប់ពីការព្យាបាល ។
ពួកអ្នកជំនាញការ នៅបានរកឃើញថា AHCC អាចមានប្រយោជន៍ ក្នុងការទប់ស្កាត់ និងព្យាបាលការឆ្លងមេរោគ សម្រាប់អ្នកអវកាសយានិក ពេលពួកគេកំពុងនៅក្នុងលំហ។ AHCCបច្ចុប្បន្ន ជាវិធីព្យាបាលមួយ ក្នុងចំណោមវិធីព្យាបាលមហារីក ជួរមុខនៅប្រទេសនេះ ។ ការស្រាវជ្រាវអំពី AHCC សឹងតែទាំងអស់ ត្រូវបានអនុវត្តន៍ លើអ្នកជំងឺកំពុងឆ្លងកាត់ ការព្យាបាលមហារីកធម្មតា ។
ជាក់ស្តែង លទ្ធផលនៃការស្រាវជ្រាវ បានត្រូវបង្ហាញថា៖ អ្នកជំងឺមហារីកថ្លើម ប្រើប្រាស់ AHCC ដូចជាផ្នែកមួយ របស់កម្មវិធីព្យាបាល , AHCC ជំនួយទប់ស្កាត់ , ធ្វើឲ្យថយចុះការរីកចម្រើនរបស់ដុំគីស ហើយអត្រានៅរស់ខ្ពស់ជាង ក្រោយពេលវះកាត់ ។ AHCC ត្រឡប់បញ្ច្រាសវត្តមាន របស់កោសិកា មុនមហារីក នៅមាត់ស្បូន (ស្តែងចេញដោយការវិភាគ Pap) , ជាលិកាត្រឡប់មកធម្មតាវិញ ក្រោយពេលវេលា យឺតបំផុតគឺ៦ខែ ។ ការស្រាវជ្រាវ ក៏បង្ហាញថា AHCC នៅជាឧបករណ៍ខ្លាំងក្លាមួយ ក្នុងការព្យាបាល ជំងឺមហារីក ជាច្រើនផ្សេងទៀត រួមមានទាំង ជំងឺមហារីកឈាម , មហារីកសុដន់ , អូវែរ និងមហារីកក្រពេញប្រូស្តាត... ។ AHCC កែប្រែឲ្យប្រសើរឡើង នូវអត្រានៅរស់ , បន្ថយ ឥទ្ធិពលបន្ទាប់បន្សំ របស់ការព្យាបាលគីមី និងព្យាបាលកាំរស្មី ។ AHCC បច្ចុប្បន្ន ត្រូវបានប្រើប្រាស់នៅ ២០ ប្រទេស , នាំមុខគឺជប៉ុន និងអាមេរិក ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|