ការផឹកទឹកក្តៅឧណ្ហៗ ល្អចំពោះសុខភាព ដូចម្តេចខ្លះ?
|
September 01, 2014 (08:32:29)
|
[ 1331 ] |
|
|
|
|
មនុស្សយើងភាគច្រើនតែងតែចាប់ផ្តើមពេលវេលានៅព្រឹកឡើងជាមួយនឹង កាហ្វេមួយពែង ឬតែក្តៅមួយពែង ដើម្បីកម្តៅរាងកាយក្រោយភ្ញាក់ពីគេងរួច។ ការទទួលទានទឹកក្តៅឧណ្ហៗជាទៀងទាត់ ជាពិសេសនៅពេលព្រឹក អាចជួយព្យាបាលរាងកាយ ផ្តល់ថាមពលដល់ប្រព័ន្ធរំលាយអាហារ និងបន្ថយកាកសំណល់ដែលកើនឡើងច្រើនក្នុងប្រព័ន្ធរាងកាយ។
ការទទួលទានទឹកក្តៅឧណ្ហៗនឹងជួយបង្កើនភាពតឹងរបស់ពោះវៀន ដើម្បីជម្រុញអោយមានការបញ្ចេញចោលកាកសំណល់បានយ៉ាងច្រើនបំផុត។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការផឹកទឹកក្តៅឧណ្ហៗ ៖
សម្អាតប្រព័ន្ធរំលាយអាហារ
ទឹកក្តៅឧណ្ហៗមួយពែងនៅពេលព្រឹកអាចជួយសម្អាតរាងកាយបានតាមរយៈ ការច្រោះជាតិពុលតែម្តង។ ទឹក និងសារធាតុរាវផ្សេងៗទៀតនឹងជួយរំលាយអាហារក្នុងក្រពះ និងថែរក្សាផ្លូវរំលាយអាហារបានទៀតផង។ ការទទួលទានទឹកត្រជាក់ក្នុងពេល និងក្រោយពេលញ៉ាំអាហារពិតជាអាចធ្វើអោយជាតិខ្លាញ់ក្នុងអាហារដែល អ្នកញ៉ាំនោះរឹង និងកកជាប់ក្នុងពោះវៀន។ សំណាងដែរ អ្នកអាចជំនួសទឹកត្រជាក់ជាមួយទឹកក្តៅបាន ដើម្បីជំនួយដល់ការរំលាយអាហារ ជាពិសេសក្រោយពីញ៉ាំអាហាររួច។
សម្រួលដល់ការទល់លាមក
មនុស្សយើងច្រើនតែជួបបញ្ហាបែបនេះម្តងម្កាលដែរ ព្រោះតែមានចលនាពោះវៀនតិចតួច ឬគ្មានតែម្តង។ អារម្មណ៍នៃការប្រឹងបន្ទោរបង់ដែលទាក់ទងនឹងការហើមពោះ ច្រើនតែបណ្តាលមកពីការកង្វះជាតិទឹកក្នុងរាងកាយ។ ការទទួលទានទឹកក្តៅឧណ្ហៗនៅពេលព្រឹក ជាពិសេសពេលមិនទាន់ញ៉ាំអាហារអាចជួយសម្រួលដល់ចលនារបស់ពោះវៀន និងជំនួយដល់ការទល់លាមក ខណៈពេលដែលវាក៏ជួយរំលាយអាហារអោយបានស្រួលក្នុងពោះវៀនផងដែរ។ ការភ្ញោចទៅលើពោះវៀននឹងជួយអោយរាងកាយបំពេញមុខងារធម្មតា។
សម្រួលដល់ការឈឺចាប់
ទឹកក្តៅឧណ្ហៗត្រូវបានគេចាត់ទុកថាជាឱសថព្យាបាលដោយខ្លួនឯងបែប ធម្មជាតិដ៏ខ្លាំងក្លាបំផុត ដែលអាចបំបាត់ការឈឺចាប់បាន រាប់ចាប់តាំងពីការឈឺចាប់ពេលមករដូវ រហូតដល់ការឈឺក្បាល។ ភាពក្តៅចេញពីទឹកក្តៅឧណ្ហៗត្រូវបានគេស្គាល់ថាជួយធ្វើអោយធូរ អារម្មណ៍ និងបន្ថយឥទ្ធិពលទៅលើសាច់ដុំក្បាលពោះ ដែលអាចបំបាត់ការឈឺពោះបែបរមួល និងរឹងសាច់ដុំបានទៀតផង។ តើតាមការសិក្សាបានអោយដឹងថា ទឹកក្តៅឧណ្ហៗ ឬទឹកក្តៅច្រើនតែល្អសម្រាប់អាការឈឺចាប់បែបរមួល ព្រោះទឹកក្តៅនឹងបង្កើនលំហូរឈាមទៅស្បែក និងជួយបន្ធូរសាច់ដុំដែលកំពុងតែរមួលនោះ។
ជំនួយដល់ការសម្រកទម្ងន់
បើសិនជាអ្នកផឹកទឹកក្តៅឧណ្ហៗមួយកែវនៅមុនពេលញ៉ាំអាហារពេលព្រឹក នោះ វាពិតជាអាចជួយសម្រកទម្ងន់បាន។ ទឹកក្តៅឧណ្ហៗនឹងជួយបង្កើនសីតុណ្ហភាពរាងកាយ ដូច្នេះហើយវាក៏បង្កើនល្បឿននៃការរំលាយអាហារបានផងដែរ។ កាលណាការរំលាយអាហារកើនឡើង វានឹងធ្វើអោយរាងកាយរំលាយជាតិខ្លាញ់កាន់តែច្រើន។ ក្រៅពីនេះវាក៏មានផលល្អសម្រាប់មុខងារផ្លូវរំលាយអាហារ និងតម្រងនោមទៀតផង។ ការទទួលទានទឹកតែក្រូចឆ្មារក្តៅឧណ្ហៗនឹងជួយរំលាយជាតិខ្លាញ់ដែល កកក្នុងជាលិកា ឬកន្លែងណាផ្សេងទៀតនៃរាងកាយ ព្រមទាំងគ្រប់គ្រងការឃ្លានអាហារបានទៀតផង។
ពង្រឹងដល់របត់ឈាមរត់
ជាតិខ្លាញ់ដែលកកក្នុងរាងកាយ ក៏ដូចជាក្នុងប្រព័ន្ធសរសៃប្រសាទនឹងត្រូវបញ្ចេញចោលនៅពេលអ្នកញ៉ាំ ទឹកក្តៅឧណ្ហៗមួយកែវរួច។ វានឹងធ្វើការច្រោះជាតិពុលដែលកំពុងតែចរាចរក្នុងរាងកាយ ដូច្នេះ របត់ឈាមរត់នឹងមានមុខងារល្អឡើងវិញ។ ចូរប្រាកដថា សាច់ដុំទាំងអស់មានភាពធូរហើយទើបអាចសម្រួលដល់លំហូរឈាមរត់បាន។
កាត់បន្ថយភាពចាស់
ការឆាប់ចាស់ គឺជាសុបិន្តដ៏អាក្រក់បំផុតរបស់មនុស្សស្រី ប៉ុន្តែសំណាងដែរ រឿងនេះនឹងអាចការពារបានតាមរយៈការផឹកទឹកក្តៅឧណ្ហៗ។ វត្តមានរបស់ជាតិពុលក្នុងរាងកាយអាចនឹងនាំអោយមនុស្សឆាប់ចាស់ ប៉ុន្តែ ទឹកក្តៅឧណ្ហៗអាចជួយសម្អាតរាងកាយបានដូចជា ច្រោះជាតិពុល ជួសជុលកោសិកាស្បែក និងបង្កើនភាពយឺតរបស់ស្បែក៕
(ប្រភព៖ www.health.com.kh)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|