. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ប្រយោជន៍ ៣ យ៉ាង​ដែល​អ្នកនឹង​​​​ទទួលបាន​ពី​ការ​រួមភេទ​
August 29, 2014 (10:43:17) [ 1545 ]
 
 
ការ​រួមភេទ គឺជា​រឿង​មួយ​​​សប្បាយ ប៉ុន្តែ អ្វី​ដែល​កាន់តែ​ល្អ​នោះ គឺ​វា​មាន​អត្ថប្រយោជន៍​ជាពិសេស​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​តែម្តង​។ ដូច្នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​អត្ថប្រយោជន៍​មួយចំនួន​ដែល​អ្នក​នឹង​ទទួលបាន​ពី​ ការ​រួមភេទ​ដូចខាង​ក្រោម​នេះ​។​

​សប្បាយរីករាយ​ជា​ង​មុន​
​ការ​រួមភេទ​ពិតជា​រឿង​មួយ​ ធ្វើអោយ​សប្បាយ​ខាង​ផ្លូវកាយ​មែន ប៉ុន្តែ សារធាតុ​គីមី​ដែល​ចេញពី​ក្នុង​ខ្លួន​នៅ​ពេល​រួមភេទ​នោះ អាច​ជួយ​ធ្វើអោយ​អ្នក​មាន​អារម្មណ៍ល្អ និង​បន្ថយ​ការបាក់​ទឹកចិត្ត​។

​ការសិក្សា​មួយ​បាន​រកឃើញថា ស្ត្រី​ដែល​មិន​ធ្លាប់​ប្រើ​ស្រោមអនាម័យ​សោះ​បាន​ប្រាប់​អោយដឹងថា នាង​មាន​អារម្មណ៍​ល្អ​ជាង​មុន និង​មិនសូវមាន​រោគសញ្ញា​បាក់​ទឹកចិត្ត ឬ​ចង់​សម្លាប់​ខ្លួន​ជាង​ស្ត្រី​ដែល​ប្រើ​ស្រោមអនាម័យ​ក្នុងពេល​រួមភេទ​។ ទ្រីស្តី​មួយ​បានអោយដឹងថា ជាលិកា​ក្នុង​ទ្វារមាស​មានការ​បឺត​ស្រូប​ខ្លាំងណាស់ ហើយ​ទឹកកាម​ក៏​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​គីមី​ជួយ​អោយ​អារម្មណ៍ល្អ​ដែរ ដូចជា Endorphin, Oxytocin, Serotonin និង Prolactin​។

​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​
​ការសិក្សា​មួយ​បានបញ្ជាក់​ថា អ្នក​ដែល​រួមភេទ​ម្តង​ទៅ​ពីរដង​ក្នុង​មួយ​សប្តាហ៍​នឹងមាន​សារធាតុ Immunoglobulin A (​អង់ទីគ័រ​ដ៏​សំខាន់​) ក្នុង​រាងកាយ​ច្រើន​ជាង​អ្នក​ដែល​មិន​ធ្លាប់​រួមភេទ​សោះ ឬ​មិន​សូវ​រួមភេទ​ញឹកញាប់ (​តិច​ជាង​ម្តង​ក្នុង​មួយ​សប្តាហ៍​) រហូតដល់​ទៅ ៣ ដង​ឯណោះ​។

​ជួយ​អោយ​ស្បែក​លូតលាស់​ល្អ​
​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​នឹង​ជម្រុញអោយមាន​សារធាតុ Endorphins និង អ័រម៉ូន​លូតលាស់​ចេញ​ច្រើន ជាពិសេស DHEA សម្រាប់​ជួយ​ព្យាបាល​ការខូចខាត​របស់​ស្បែក​ដែល​បណ្តាល​មកពី​ ពន្លឺព្រះអាទិត្យ ការជក់​បារី និង​ការកើនឡើង​នៃ​ជាតិ Cortisol ដែល​វា​ធ្វើអោយ​ស្បែក​ទៅជា​ស្តើង​។ តាមពិត ការសិក្សា​បាន​អោយដឹងថា អ្នក​ដែល​រួមភេទ​មួយថ្ងៃ​រំលង​មួយ​ថ្ងៃ​ទំនង​ជា​មើលទៅ​មាន​ភាព​ក្មេង​ជាង​ មុន (​ចាប់ពី ៧ ទៅ ១២ ឆ្នាំ​)៕

(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter