. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
មាន​អ្វី​សម្រាប់​បន្ថយ​អា​ការៈ​​ចាញ់កូន​ដែរ​​ឬ​ទេ​?
August 25, 2014 (12:39:25) [ 1361 ]
 
 
សំណាងអាក្រក់​, ចង្អោ​រ និង​ក្អួត​កើតមាន​ជា​ទូទៅ​បំផុត​អំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស​ក្នុង​ត្រីមាស ដំបូង​។ ស្ត្រី​មួយ​ចំនួន​មាន​អាការៈ​ចាញ់​កូន​ទាំង​ពេល​ព្រឹក​, ថ្ងៃត្រង់ និង​ពេលយប់​។​

​ប្រសិនបើ​ចង្អោរ និង​ក្អួត​គឺ​មាន​សភាព​ស្រាល​ទេនោះ​, ជា​ធម្មតា​វា​មិន​មាន​មូលហេតុ​អ្វី​ដែល​គួរ អោយ​បារម្ភ​នោះទេ​។ ហើយ​ជា​សំណាងល្អ​, អា​ការៈចាញ់កូន​ជាធម្មតា​នឹង​បាត់​ទៅ​វិញ​នៅ​ត្រីមាស​ទី​២​។​

​ក្នុង​អំឡុងពេល​នោះ​, រឿង​ទាំងនេះ​អាច​ជួយ​រក្សា​ក្រពះ​របស់​អ្នក​អោយ​ស្ថិតនៅ​ក្នុង​ការពិនិត្យៈ​

បង្ហាញ​អោយ​ច្បាស់​នូវ​ក្លិន​មួយចំនួន​ដែល​អាច​ធ្វើអោយ​អ្នក​ចង្អោរ​
សូម​ទុក​នំប៉័ង​ដែល​ដុត​រួច​នៅលើ​ក្បាល​ដំណេក​របស់​អ្នក​ដើម្បី​ញ៉ាំ​វា​បន្តិច​មុន​នឹង​ក្រោក​ពី​គេង​
ញ៉ាំ​អាហារ​តិចៗ​ដើម្បី​រក្សា​ក្រពះ​របស់​អ្នក​អោយ​នៅ​ទទេ​
ផឹកទឹក​ក្នុង​បរិមាណ​តិច​ល្អ​ក្នុង​មួយថ្ងៃ ដូចនេះ​អ្នក​នឹងមិន​ខ្វះ​ជាតិ​ទឹក​នោះទេ​
ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ខ្លាញ់​, ហិល ឬ​អាស៊ីត​ប្រសិនបើ​អ្នក​រក​ឃើញ​ថា វា​ប៉ះពាល់​ដល់​អ្នក​
ញ៉ាំ​អាហារ​អ្វី​ក៏ដោយ​ដែល​អ្នក​អាច​ទប់ទល់​បាន​នៅពេល​ដែល​ក្រពះ​ របស់​អ្នក​មាន​បញ្ហា​។ នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ប្រសើរឡើង​, សូម​គិត​ក្នុង​ការបង្កើត​នូវ​អាហារ​ដែល​ល្អ​សម្រាប់​អ្នក​
ប្រសិនបើ​ការប្រើ​ថ្នាំ​អំឡុងពេល​មាន​ផ្ទៃពោះ​ហាក់ដូចជា​ធ្វើអោយ​ អ្នក​ចង្អោរ​កាន់តែ​ខ្លាំង​ឡើងៗ​, សូម​លេប​វា​ជាមួយនឹង​ពេល​ញ៉ាំ​អាហារ​ជំនួស​អោយ​ការ​លេប​វា​ដោយ​ពោះ​ទទេ​។ ឬ​សាកល្បង​លេប​វា​មុន​នឹង​អ្នក​ទៅ​គេង​។ ប្រសិនបើ​វា​មិន​អាច​ជួយ​បាន​ទេ​នោះ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​

​ការស្រាវជ្រាវ​ត្រូវបានធ្វើ​លើ​ការព្យាបាល​ផ្សេងៗ​ពី​គ្នា​ចំពោះ​អា​ ការៈចាញ់កូន​។ សូម​និយាយ​ទៅកាន់​គ្រូពេទ្យ​ដើម្បី​មើល​ថា​តើ​ការព្យាបាល​អ្វី​ដែល​ ត្រឹមត្រូវ​សម្រាប់​អ្នក​។​

​សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ប្រសិនបើ​ការ​ចង្អោរ ឬ​ក្អួត​របស់​អ្នក​ធ្ងន់ធ្ងរ ឬ​ប្រសិនបើ​អ្នក​ស្រក​ទម្ងន់​ពី​ការ​ក្អួត​។ ប្រសិនបើ​តម្រូវការ​កើតមានឡើង​, គ្រូពេទ្យ​អាច​ផ្តល់​ថ្នាំ ឬ​សម្រេចចិត្ត​ព្យាបាល​អ្នក​ដោយ​ការចាក់​ថ្នាំ​តាម​សរសៃឈាម​៕

(ប្រភព៖​www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter