. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
សំឡឹងមើលអេក្រង់កុំព្យូទ័រ យូរពេក​​អាចធ្វើ​​ឲ្យអ្នក ជ្រុះសក់
August 01, 2014 (10:22:07) [ 1393 ]
 
 
បច្ចុប្បន្ន កំណើននៃអ្នកប្រើ​ប្រាស់ កុំព្យូទ័រកាន់​តែមាន ការកើនឡើងជា​លំដាប់។ ដោយឡែក អត្រានៃអ្នក ដែលមាន​បញ្ហាសក់ជ្រុះ ក៏ច្រើនដែរ ខណៈអ្នក​ស្រាវជ្រាវ អាចសន្និដ្ឋាន​បានថា បញ្ហាសក់ជ្រុះកើតឡើង មកពីការប្រើប្រាស់​កុំព្យូទ័រ។ មនុស្សភាគ​ច្រើន បានចំណាយពេល​ជាច្រើនម៉ោង នៅមុខអេក្រង់​កុំព្យូទ័រ។ ការអង្គុយ​នៅមុខអេក្រង់​កុំព្យូ​ទ័រ យូរអាចធ្វើឲ្យ​ប្រព័ន្ធប្រសាទ ធ្វើការខុស​ប្រក្រតី និងធ្វើឲ្យមាន​ការស្ទះសសៃឈាម ជាហេតុធ្វើ ឲ្យមាន​សក់ជ្រុះ។ ដូច្នេះ ដើម្បីជៀសឆ្ងាយ ពីបញ្ហានេះ តើអ្នកគួរ​ធ្វើដូចម្តេច?

ទី១អ្នកត្រូវកំណត់ពេល សម្រាប់ប្រើប្រាស់កុំព្យូទ័រ ឲ្យបានជាក់លាក់។ រៀងរាល់កន្លះម៉ោងម្តង នៅពីមុខកុំព្យូទ័រ អ្នក​គួរធ្វើការសម្រាក ដើរចេញពីអេក្រង់កុំព្យូទ័រ ឲ្យបាន ២ ទៅ ៣នាទី ហើយធ្វើលំហាត់​ប្រាណក្បាល របស់អ្នក។ ទី២គេងឲ្យបានគ្រប់គ្រាន់។

ទោះបីជា អ្នកមានកិច្ចការរវល់ យ៉ាងណា​ក៏ដោយ អ្នកត្រូវប្រាកដថា អ្នកត្រូវគេងឲ្យ​បានគ្រប់ ៨ម៉ោង ក្នុងមួយថ្ងៃ
ពីព្រោះសក់ជ្រុះ អាចពាក់​​ព័ន្ធជាមួយ នឹងការគេងមិន​​បានគ្រប់គ្រាន់។ ទី៣ទទួល​អាហារឲ្យបានត្រឹមត្រូវ និង គ្រប់​គ្រាន់។ អ្នកគួរតែ​​ទទួលទានបន្លែ និងផ្លែ​ឈើ ឲ្យបានច្រើន ជាពិសេស​បន្លែ និងផ្លែឈើណា ដែល​សំបូរ ទៅដោយ វីតាមីន B និងវីតាមីន A ដែលប្រភេទ​វីតាមីនទាំងពីរនេះ មានប្រយោជន៍ ក្នុងការ​ជួយឲ្យសក់ លូតលាស់​បានល្អ៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter