ប្រភពមួយដែលស្ថិត នឹងក្រុមហ៊ុនផលិតឧបករណ៍ អេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងគ្រួសាររបស់ LG នៅកូរ៉េខាងត្បូង បានប្រាប់ថា ក្រុមហ៊ុននេះ (LG) មានគំរោងចូលរួមក្នុងទីផ្សារ នាឡិកាដៃដែលមានប្រតិបត្តិការឆ្លាតវៃជាច្រើនមុខ។ នេះត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រយូរអង្វែងរបស់ LG ដើម្បីបន្តរក្សាសមត្ថភាពប្រជែងជាមួយដៃគូដទៃទៀត លើទីផ្សារបច្ចេកវិទ្យាព័ត៌មាន។
ប្រភពខាងលើពុំបានឲ្យដឹងថា នាឡិកាដៃឆ្លាតវៃរបស់ LG នឹងប្រើប្រាស់ប្រតិបត្តិការ Android ឬ Firefox OS កំពុងត្រូវបានអភិវឌ្ឍដែរ ឬយ៉ាងណាទេ។ នេះជាលទ្ធភាពនៃជម្រើស២ របស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង។ នៅក្នុងពិព័រណ៌ឧបករណ៍ចល័តពិភពលោក MWC ប្រព្រឹត្តទៅកាលពីខែកុម្ភៈ ឆ្នាំ២០១៣ នៅ Barccelona ប្រទេសអេស្បាញ LG បានឲ្យដឹងថា គេមានគំរោងឧទ្ទេសនាមបន្ថែមឲ្យគំរូទូរស័ព្ទឆ្លាតវៃប្រើប្រាស់ប្រតិបត្តិការ២ខាងលើនាបំណាច់ឆ្នាំនេះ។
ព័ត៌មានខាងលើត្រូវបានទម្លាយចេញ ក្រោយពេលដែល Apple កំពុងអភិវឌ្ឍនាឡិការដៃឆ្លាតវៃ iWatch ហើយ Samsung ក៏កំពុងអភិវឌ្ឍប្រភេទនាឡិកាដូចគ្នាដែរ តែពុំមានព័ត៌មានជាក់លាក់។
តាមអ្នកឯកទេសនោះ LG និង Samsung មានឧត្តមភាពច្រើនជាង Apple ក្នុងការផលិតនាឡិកាឆ្លាតវៃ ព្រោះគេអាចស្វ័យផ្គត់ផ្គង់បរិក្ខាជាអាទិ៍ អេក្រង់ ឬ Memory ក្នុងពេលដែល Apple ឲ្យកូម្ម៉ង់ដៃគូផ្សេងទៀត ឲ្យផលិតបរិក្ខារបស់ខ្លួន៕