. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
វីធីសាស្ត្រ ៩​ យ៉ាង ដែលអ្នកមាន ធ្វើប្រចាំថ្ងៃ
July 10, 2014 (09:42:43) [ 1448 ]
 
 
អ្វីដែល​យើងធ្វើរៀង​រាល់ថ្ងៃនេះ​គឺជាចំនងបញ្ហា។ ជាការ​ពិតណាស់ ទម្លាប់​ការងារ​​ប្រចាំថ្ងៃ​​របស់អ្នក​គឺជាបុរេ លក្ខ ខណ្ឌក្នុងការកំណត់ ពីជោគ​ជ័យដើម្បី ក្លាយ​ទៅជាអ្នកមាន ។ លោក ថូម៉ាស់ ខលី( Thomas Corley) ជាអ្នក និពន្ធ​សៀវភៅ " ទម្លាប់​ជោគជ័យ របស់អ្នកមាន" បាន​និយាយថា " ការប្រៀបធៀបដែល ខ្ញុំចូលចិត្តគឺដូចជាផ្ទាំង ទឹកកក​ដ៏ធំមួយអញ្ចឹង" ដែលជា​ដំបូងដុំព្រិលតូចៗ​នៅរាយប៉ាយ ដូចនឹង​ទម្លាប់របស់អ្នក បន្ទាប់មកអ្នកចាប់ ផ្តើម កសាង​ពីតិចៗទៅ រហូតពូត​ផ្តុំជាដុំធំដូច​ផ្ទាំងទឹកកក នោះហើយគឺជាទម្លាប់ដែល នឹងឈានទៅ រកភាពជោគជ័យ ជាអ្នកមាន។

លោក Thomas Corly បានចំនាយ​ពេល ៥ឆ្នាំ ដើម្បីសិក្សា ជីវិត​របស់អ្នកមាន និងអ្នកក្រ ដោយ​ធ្វើការកំណត់ ( អ្នក​មាន មានចំណូល​ជាប្រចាំចាប់ពី ១៦០,០០០ ដុល្លារ និង​សាច់ប្រាក់​សុទ្ធ លើសពី ៣,២ លានដុល្លារ) ចំណែក អ្នកក្រ (មានចំណូលជាប្រចាំ ៣៥,០០០ ដុល្លារ និងសាច់ប្រាក់សុទ្ធតិចជាង ៥,០០០ ដុល្លារ ) ។ គាត់បានរៀប ចំជា​ផ្នែកៗ រវាងទម្លាប់​អ្នកមាន និងទម្លាប់​អ្នកក្រ ទៅលើ​និន្នការប្រចាំ​ថ្ងៃដែល​គេបានអនុវត្ត​ក្នុងជីវិត។ ខាងក្រោមនេះគឺជាទម្លាប់អ្នកមានដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់ភាពជោគជ័យរបស់ពួកគេ៖

១. អ្នកមានតែងដាក់គោលដៅចំពោះមុខ
ករណីនេះ​តាមការស្ទង់មតិ​អ្នកមានយល់​ស្រប ៦២ % អ្នកក្រយល់ស្រប ៦ % ។ មិនគ្រាន់តែអ្នក មានធ្វើផែន​ការ កំណត់ជាប្រចាំថ្ងៃ ឬខែនោះទេ ៦៧ % ទៀតនៃពួកគេ គឺដាក់ផែនការលើ​ក្រដាស់ដើម្បីធ្វើការវិភាគ។ ខ្ញុំគិតថា " គោលដៅ" គឺជាបំណង​ប្រាថ្នាដ៏ធំធេងមួយ ប៉ុន្តែចំពោះ​អ្នកមាន​វិញបែជា និយាយថា​សេចក្តី​ប្រាថ្នា គឺមិនមែនជា គោលដៅឡើយ ។ គាត់និយាយថា " គោលដៅ គឺជាគោលដៅ" វាអាចជោគ​ជ័យទៅ​បានលុះត្រា​តែអ្នក ប្រើ លក្ខណៈសម្បត្តិទាំងអស់​របស់អ្នក​ដើម្បីចាប់​វាឲ្យជាប់ ។

២. អ្នកមានតែងតែដឹងពីតម្រូវការដែលត្រូវធ្វើប្រចាំថ្ងៃ
"ខ្ញុំរក្សាបញ្ជីការងារប្រចាំថ្ងៃ" ករណីនេះអ្នកមានយល់ស្រប ៨១ % អ្នកក្រយល់ស្រប ១៩ % ។

៣. ពួកគេមិនមើល ទូរទស្សន៍ (TV)
" ខ្ញុំមើលទូរទស្សន៍ យ៉ាងច្រើនបំផុត១ ម៉ោង ក្នុងមួយថ្ងៃ" ។ អ្នកមានយល់​ស្រប៖ ៦៧ % អ្នកក្រ​យល់​ស្រប៖ ២៣​% នេះមិន​មែនមក​ពីគេមិនចង់​មើលឡើយ​​ដោយសាតែការ​​មមាញឹកនឹង​ការរៀប​ចំ​ផែនការប្រចាំ​ថ្ងៃធ្វើឲ្យគេ មិន ចាំបាច់ តាមដាន​ច្រើនឡើយ។ ម្យ៉ាងទៀត គេចូល​ចិត្ត​មើល​តែព័ត៌មាន​ពិតដែល​​តែងមានឥទ្ធិពល​ដល់អាជីវកម្ម​របស់ពួកគេ ។

៤.ពួកគេ អានច្រើន...ប៉ុន្តែមិនមែនជាការអានកំសាន្តនោះទេ
"​សម្រាប់ខ្ញុំចូល​ចិត្តអានសៀវភៅ"។ អ្នកមានយល់ស្រប៖​៨៦ % អ្នកក្រ​យល់ស្រប៖ ២៦ % ជាការពិត អ្នកមាន មិនចូលចិត្តអានសៀវភៅ បែបប្រលោមលោក ឬប្រឌិតឡើយ ដែលជំនួសវិញ នូវការអានសៀវភៅបែបការធ្វើ ឲ្យរីកចំរើន ( Self-Improvement books)។

៥.ពួកគេចូលចិត្ត ស្តាប់សៀវភៅដែលថតទុកជាសម្លេង (Audio books)
"ខ្ញុំចូលចិត្តស្តាប់ កំឡុងពេលធ្វើដំណើរទៅកន្លែងការងារ "។ អ្នកមានយល់ស្រប ៦៣ % អ្នកក្រយល់ស្រប ៥ %

៦. មើលចំនុចទាំងអស់ឲ្យខ្ពស់ និងសម្លឹងឲ្យឆ្ងាយ
" ខ្ញុំធ្វើឲ្យវាអោយច្រើនជាងតម្រូវការ ការងារមាន"។ អ្នកមាន​យល់​ស្រប៖​៨១ % អ្នកក្រយល់ស្រប៖ ១៧ %

៧.ពួកគេមិនដែលរំពឹងថា នឹងឈ្នះ រង្វាន់នោះទេ
អ្នកមានយល់ស្រប៖​៦% អ្នកក្រយល់ស្រប៖ ៧៧ %

៨.ពួកគេមើលចង្កេះរបស់ពួកគេ( ការថែរក្សាសុខភាព)
" ខ្ញុំរាប់ចំនួនជាតិ កាឡូរីជារៀងរាល់ថ្ងៃ"។ អ្នកមានយល់​ស្រប៖​៥៧% អ្នកក្រយល់ស្រប៖ ៥% ជាការពិតណាស់ សុខភាព​គឺជាលក្ខខណ្ឌ​មួយចាំបាច់ ដើម្បី​ទទួលបានជោគជ័យ ។

៩. ពួកគេយកចិត្តទុកដាក់ការញញឹម ជាប្រចាំ
" ខ្ញុំដុសសំអាតធ្មេញជាប្រចាំ" ។ អ្នកមានយល់ស្រប ​៦២% អ្នកក្រយល់ស្រប ១៦% ការញញឹម​ជាហេតុផល​មួយ ជួយ​ឲ្យមាន​សេរីសួស្តី។ បើទោះបីជាអ្នកកំពុងកើតរឿងរ៉ាវ មិនស្រាកស្រាន្តក្នុងចិត្តក៏ដោយចុះ ការញញឹមនឹងធ្វើ ឲ្យមជ្ឍដ្ឋានជុំវិញ ទទួលស្រប និងបំពេញសកម្មភាពដោយក្តីរីករាយ ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter