ថ្នាំពន្យារកំណើតមិន សម្លាប់ ចំណង់ផ្លូវភេទ
|
July 10, 2014 (09:36:37)
|
[ 1502 ] |
|
|
|
|
ការស្រាវជ្រាវថ្មីរបស់ពួកអ្នកវិទ្យាសាស្ត្រអង់គ្លេស , ស្កុតលែន និងសាធារណរដ្ឋឆេក បង្ហាញថា ថ្នាំពន្យារកំណើតមិនសម្លាប់ចំណង់ផ្លូវភេទ ទេ តែគឺការផ្អាកប្រើថ្នាំអាចជះឥទ្ធិពលទៅលើកាមារម្មណ៍របស់ស្ត្រី ។ ក្នុងការស្រាវជ្រាវ ដែលត្រូវបានប្រកាសលើទស្សនាវដ្តី Psychological Science, ពួកអ្នកវិទ្យាសាស្ត្របានសិក្សាលើគូស្នេហ៍ ៣៦៥គូ អំពីទំនាក់ទំនងរវាងការប្រើថ្នាំពន្យារកំណើត (រួមមានប្រើ ឬគ្មាន , ផ្អាក និងបន្តប្រើប្រាស់) ជាមួយនឹងអារម្មណ៍ផ្លូវភេទនៅស្ត្រី ។
ក្រុមស្រាវជ្រាវកត់សម្គាល់ថា ស្ត្រីប្រើថ្នាំពន្យាកំណើតក្នុងរយៈពេលគេជួបគូស្នេហ៍ និងបន្តប្រើថ្នាំ មានអារម្មណ៍ពេញ ចិត្ត អំពីជីវិតផ្លូវភេទរបស់ខ្លួនជាង បើប្រៀបនឹងស្ត្រីធ្លាប់ប្រើថ្នាំ តែក្រោយមកមិនប្រើទៀត ។ ការស្រាវជ្រាវទន្ទឹមនោះបង្ហាញថា ភាពទាក់ទាញរបស់គូស្នេហ៍ក្នុងក្រសែភ្នែកស្ត្រីកំពុងប្រើថ្នាំពន្យារកំណើតអាចត្រូវថមថយពេលគេផ្អាកប្រើថ្នាំ ។
ប៉ុន្តែ , ពួកអ្នកវិទ្យាសាស្ត្រសង្កេតឃើញថា ស្ត្រីពុំទាន់ដែលប្រើថ្នាំពន្យារកំណើតក៏មានអារម្មណ៍មានចំណង់ផ្លូវភេទច្រើនជាងប្រៀបនឹងអ្នកធ្លាប់ប្រើថ្នាំតែក្រោយមកមិនប្រើទៀត ។ ប្រធានក្រុមស្រាវជ្រាវ , បណ្ឌិត Craig Robert នៅសកលវិទ្យាល័យ Stirling នៅស្កុតលែនបកស្រាយថា ៖ "យើងខ្ញុំសង្ឃឹមថា ការស្រាវជ្រាវនេះនឹងជួយស្ត្រីដែលតាំងពីដើមមកបារម្ភថា ថ្នាំពន្យារកំណើតនឹងជះឥទ្ធិពលដល់ចំណង់ "សិច" របស់គេ ។ ផ្ទុយមកវិញថ្នាំពន្យារកំណើតមិនធ្វើឲ្យបាត់ចំណង់ តែវាធានាឲ្យភាពពេញចិត្តក្នុងទំនាក់ទំនង" ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|