. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
លេងប្រដាប់ភេទ ខ្លួនឯង​​ញឹកញាប់ ពេកអាច​​ប៉ះពាល់ដល់ សុខភាព​​ដែរឬទេ?
July 04, 2014 (13:16:18) [ 1530 ]
 
 
ដើមអម្ពិល, ជូនចំពោះ​លោកគ្រូ លី ចេងហ៊ុយ! ជម្រាប​​សួរលោកគ្រូ! តើលោកគ្រូ​​សុខសប្បាយឬទេ? ចំណែក​​ខ្ញុំវិញសុខ​សប្បាយ​ធម្មតាទេ។ តើខ្ញុំអាចសួរ​​លោកគ្រូនូវ​​សំណួរខ្លះៗបានឬទេ? ខ្ញុំមាន​​សំណួរមួយចំនួន ចង់សួរ​​លោកគ្រូពេទ្យ។ ខ្ញុំបាទ​ចូលចិត្ដមើល​​ខ្សែវីដេអូ ឬ ភាពយន្ដសិច តើខ្ញុំអាចបញ្ឈប់​​វាបានដែរទេ? ហើយពេល​​ខ្លះខ្ញុំសម្រេច​​តណ្ហាដោយ​​ខ្លួនឯង តើធ្វើដូច្នេះល្អ​ ឬក៏អត់? មួយរយៈខ្លះខ្ញុំ​​អាចធ្វើរៀង​​រាល់ថ្ងៃតែម្ដង។ សូមជួយឱ្យ​យោបល់ខ្ញុំផង ព្រោះខ្ញុំ​​ចង់បញ្ឈប់វា។ តើលោកគ្រូមាន​​ថ្នាំដើម្បីបញ្ឈប់​​​វាដែរឬទេ​​លោកគ្រូ? ពេលខ្លះខ្ញុំ​​សម្រួលវាដោយ ដៃ​​របស់ខ្ញុំណា​​លោកគ្រូ។ ខ្ញុំបាន​ឮគ្រូ​ពេទ្យមួយ​​​​ចំនួនប្រាប់ថា ការលេង​​ដោយខ្លួនឯង ញឹកញាប់​​ពេកអាច ប៉ះពាល់​ដល់សុខ​ភាពឬ? អរគុណ​ទុកជា​មុនណា​​លោកគ្រូ។ ខ្ញុំរងចាំ​​ដំបូន្មាន​ពីលោកគ្រូ។ លោក ក. ណ. អ អាយុ២៥ឆ្នាំ ភ្នំពេញ


វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមជម្រាប​​សួរប្អូនប្រុស និងអរគុណដែល​បានចោទជា​សំណួរដ៏មានសារៈ​ប្រយោជន៍​នេះ​មកកាន់ខ្ញុំបាទ។ ដើម្បីឱ្យ​​​ងាយយល់ ខ្ញុំបាទសូមធ្វើការ​​បកស្រាយម្ដង១​​សំណួរបែប​​សង្ខេបបន្ដិច។

1 . ចំណង់ចំណូលចិត្ដ​​មើលខ្សែវីដេអូ ឬភាពយន្ដ​​សិច ជាសិទ្ធិសេរីភាព​​របស់ប្អូន ហើយជាទូទៅ​មិនមាន​ផលប៉ះ​ពាល់អ្វីដល់ សុខភាព​​នោះទេ។ ប៉ុន្ដែអ្វីដែល​​ត្រូវប្រឈម គឺពេលដែល​ប្អូនឃើញរូបភាព​ផ្លូវភេទ ប្រាកដជា​មានស្ថាន​ភាពស្រើបស្រាល​​​ជាមិនខាន។ បើប្អូនមាន​​ដៃគូនៅក្បែរ ពិតជាល្អ តែបើគ្មានទេ ការអុចរោលកាម​តណ្ហានេះ​ដើម្បី​ប្រយោជន៍អ្វី? ព្រោះថារឿង​​ស្រើបស្រាល​​បែបនេះ ជាការជួយ​​ដាស់អារម្មណ៍​​សម្រាប់ជួយអ្នក​​ខ្សោយផ្លូវភេទ និង​មនុស្ស​វ័យចំណាស់ ដែលចង់​​ធ្វើការរួម​​ភេទតាម​​បំណង។

2 . ចំពោះការលើកឡើង​​ដែលថា ការលេង​​ប្រដាប់ភេទអាច ប៉ះពាល់​​ដល់សុខភាព​​នេះមិនពិតទេ។ ការអះអាង​​របស់ គ្រូពេទ្យមួយ​​ចំនួនប្រាប់​​ប្អូននោះ ប្រហែល​​ជាសំដៅ​​លើរឿងផ្សេង និងគោលដៅ​​ផ្សេងទេដឹង។ ព្រោះថា កន្លងមក មាន​ទស្សនៈ និងការ​​យល់ឃើញថា ការលេង​​ប្រដាប់ភេទអាច​​ធ្វើឱ្យថ្លង់ ឬធ្វើឱ្យងងឹត​​ភ្នែកជាដើម នេះគឺជាការ​យល់​ខុស និងជាទស្សនៈ​​មនុស្សជំនាន់​​មុន។ ជាទូទៅការ​​ប្រាប់យុវវ័យថា លេងប្រដាប់​​ភេទប៉ះពាល់​​សុខភាព គឺជាលេស​សម្រាប់ការ​​អប់រំក្នុង​រឿងផ្លូវភេទ​នោះទេ។ ប៉ុន្ដែនៅ​​​​សម័យព័ត៌មានវិទ្យា​ទៅហើយ ការអប់រំដែល​គ្មានមូល​ដ្ឋានវិទ្យា​សាស្ដ្រ​ពិតប្រាកដ មិនទទួល​ផលវិជ្ជមាន​​​នោះឡើយ។

3 . ការលេងប្រដាប់​​ភេទនេះ មិនមានតែប្អូន​​ប្រុសម្នាក់ឯង នោះទេ​​ដែលប្រព្រឹត្ដ។ តាមការ​​អង្កេតស្រាវជ្រាវ មាន​មនុស្ស ប្រុស និងមនុស្ស​​ស្រីមួយភាគ ធំធ្លាប់ធ្វើ​​សកម្មភាព​បែបនេះក្នុង​ជីវិតរបស់ខ្លួន។ តែអ្នកជំនាញខ្លះ​បាន​លើក​ឡើងថា ក្នុងមួយជីវិត​របស់ មនុស្សម្នាក់ យ៉ាងហោច​ណាស់ក៏ធ្លាប់លេង​ប្រដាប់ភេទ​ម្ដងដែរ។ ហេតុនេះ កាលដែល​ប្អូនលេងប្រដាប់ ភេទដោយ​ខ្លួនឯង ពិតជាមិនខុស​គ្នានោះទេ។ ប៉ុន្ដែការលេង​ប្រដាប់ភេទ​រាល់ថ្ងៃរបស់ប្អូន គួរតែកា​ត់​បន្ថយទើប​ប្រសើរ។ សូមបញ្ជាក់ថា រហូតមក​​ដល់សព្វថ្ងៃនេះ មិនទាន់​​មានការកំណត់ថា គួរលេងប្រដាប់​ភេទប៉ុន្មាន​ដងក្នុងមួយសប្ដាហ៍ ឬ១ខែនេះទេ។

4 . ចំពោះសំណួរ​ប្អូនថា តើមានថ្នាំបញ្ឈប់​ការលេងប្រដាប់​ភេទ បានឬក៏អត់នោះ? មិនមានថ្នាំបែបនេះ​សម្រាប់​ឱ្យ​ប្អូនប្រើ នោះទេ។ ដោយសារ​ប្អូននៅក្មេង តម្រេក​តណ្ហារបស់ប្អូន នៅមានកំសួល​ខ្លាំង ហេតុនេះពិបាក​ទប់ទល់​ណាស់។ ពេលប្អូន​​មានវ័យរាង ចាស់បន្ដិច ឬពេលមាន​​ប្រពន្ធត្រឹមត្រូវ ចំណង់ភេទ​នេះនឹងអាចថមថយ មកនៅ​សភាពធម្មតា ឬរង្វើលវិញ ៕

អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 29 នាក់
  Flag Counter
Flag Counter