តើគួរធ្វើបែបណា ដើម្បីជួយមិត្តស្រីនាក់ ឲ្យដល់កំពូល?
|
July 04, 2014 (13:14:29)
|
[ 1500 ] |
|
|
|
|
ដើមអម្ពិល, ប្រសិនមិត្ដស្រ្ដីរងការពិបាក ពីបញ្ហាឈានដល់ចំណុចកំពូល វាអាចបណ្ដលមកពី ការភាន់ច្រឡំមួយចំនួន អំពីឥរិយាបថផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហានពីរយ៉ាង ដែលស្រ្ដីអាចបែងចែកឱ្យដាច់ពីគ្នាអំពីការរួមភេទរបស់ពួកគេ ៖
១-ធ្វើសាច់ដុំឱ្យតឹងណែន
ប្រសិនបើអ្នកគិតថា អ្វីគ្រប់យ៉ាង ដែលអ្នកត្រូវការ គឺការលាតសន្ធឹងជើង ដើម្បីសម្រាកឱ្យបានស្រួល នៅពេលរួមភេទចូរដឹងថា អ្នកត្រូវធ្វើឱ្យផ្នែក ខាងក្រោមនៃរាងកាយរបស់អ្នកតឹងណែន ។ ប្រសិនបើអ្នកជួបប្រទះបញ្ហា ក្នុងការឈានដល់ ចំណុចកំពូលគ្រាដំបូង នៃការរួមភេទ គឺភាគច្រើន ដោយសារអ្នកមិន ធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំជើង និងពោះ ។
ប្រសិនជាអ្នកប្រាថ្នាចង់ដឹង ឱ្យជាក់ច្បាស់ ពីការធ្វើឱ្យសាច់ដុំតឹងបែបណា ចូរអ្នកផ្ដោតអារម្មណ៍ របស់អ្នកទៅលើរាងកាយ នៅពេលអ្នកមាន អារម្មណ៍ ស្រើបស្រាល ចំពោះការរួមភេទ ។ វាគឺជាអារម្មណ៍ដ៏សាមញ្ញមួយ ដែលត្រគាកផ្នែកខាងក្រោម មាននូវសាច់ដុំសកម្មបំផុត ហើយវាមានសភាព ដូចដែលអ្នកប្រឹងត្បៀត ដើម្បីទប់ទឹកនោម របស់អ្នកកុំឱ្យហូរអញ្ចឹង ។ ការធ្វើសាច់ដុំឱ្យតឹង ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាពក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក នៃរាងកាយ រួមទាំង ទ្វារមាសផងដែរ ។ សភាពស្រើបស្រាលខ្លាំង គឺជាចំណុចចាប់ផ្ដើម នៃការឈានដល់ចំណុចកំពូល មុនការជំនួយពី ការរឹតត្បៀតសាច់ដុំ ។
២- រក្សាខួរក្បាលរបស់អ្នកឱ្យបានសម្រាក
ខួរក្បាលរបស់អ្នកគួរតែទាក់ទង តែទៅលើអារម្មណ៍ នៃវិញ្ញាណរំភើប ស្រើបស្រាលប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានការអំពល់ចិត្ដ ឬការគិតរបស់អ្នក ផ្ដោតទៅលើរឿង ផ្សេងក្រៅពីការរួមភេទ ដំណើរការនៃការឈានដល់ ចំណុចកំពូលនឹងត្រូវបង្អាក់ ដោយផ្នែកនៃអារម្មណ៍ ណាមួយ បើអ្នកនៅត្រង់ពាក់កណ្ដាល ផ្លូវនៃការឈានដល់ ចំណុចកំពូល ។
វិធីដ៏ប្រសើរមួយនៃ ការផ្ដោតអារម្មណ៍ ដើម្បីឈានដល់ចំណុចកំពូល គឺការស្រមៃចំពោះផ្ទាំងក្រដាស ដោយសរសេរមួយឃ្លា ដែលមាន ប្រសិទ្ធភាព ក្នុងការបង្កើនភាពស្រើបស្រាលដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់ពេលវេលានេះ ឱ្យបាន »។ បញ្ហាដែលបង្អាក់ការឈាន ដល់ចំណុចកំពូលរបស់ស្រ្ដី ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្រ្ដីទទួលបាននូវ អារម្មណ៍ស្រណុកសុខស្រួលទេ ប្រសិនបើមិនមាន ការឈានដល់ ចំណុចកំពូលទេនោះ ។ ហេតុផលបង្កឱ្យមានឧបសគ្គ ក្នុងការឈានដល់ចំណុចកំពូល គឺបណ្ដាលមកពីកត្ដា ផ្លូវចិត្ដ និងរាងកាយ ដូចជា ៖
· បញ្ហាសម្ព័ន្ធភាព
· ការធុញទ្រាន់ចំពោះការរួមភេទ
· សេចក្ដីអៀនខ្មាស ចំពោះការរួមភេទ
· ការរងនូវការឈឺចាប់ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការទទួលរងនូវ ការរំលោភបំពានផ្លូវភេទ ឬចាប់រំលោភ។
· បញ្ហាវេជ្ជសាស្រ្ដ ដែលជះឥទ្ធិពលមិនល្អដល់អ័កម៉ូន និងសរសៃប្រសាទ
· ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់ទុក្ខព្រួយជាដើម
· ខ្វះការអប់រំផ្លូវភេទ អំពីការឈានដល់ ចំណុចកំពូល និងមិនយល់ដឹងពីវិធី ណាល្អប្រសើរសម្រាប់ខ្លួនឯង ក្នុងពេលរួមភេទ។
ចំពោះបញ្ហាទាំងអស់នេះ អ្នកចាំបាច់ត្រូវទទួលការ ព្យាបាលឱ្យបានត្រឹមត្រូវ ។ អ្នកអាចសាកល្បងអនុវត្តនូវវិធីសាស្រ្ដ ខាងលើ នៃការឈានដល់ចំណុចកំពូល ប្រសិនបើ ហេតុផលផ្លូវចិត្ដ ជាបញ្ហានៅពីក្រោយ ការឈានដល់ចំណុចកំពូលនេះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|