គួរចៀសឆ្ងាយ ពីឧបករណ៍អេឡិចត្រូនិក ១ម៉ោង មុនពេលគេង
|
June 28, 2014 (12:04:14)
|
[ 1366 ] |
|
|
|
|
បណ្តាការស្ទាបស្ទង់ ដោយមូលនិធិដំណេក ជាតិអាមេរិក បង្ហាញថា ប្រមាណ ៩៥% នៃជនជាតិអាមេរិក ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ក្នុងរង្វង់ ១ ម៉ោង មុនពេលគេង។ ឆ្នាំ២០១៣ មូលនិធិនេះ រកឃើញថា ៨៩% នៃមនុស្សពេញវ័យ និង ៧៥% នៃកុមារ មានតិចបំផុត នូវឧបករណ៍ អេឡិចត្រូនិកមួយ ក្នុងបន្ទប់គេងរបស់គេ ពិសេសគឺទូរទស្សន៍ ម៉ាស៊ីនស្តាប់ភ្លេង MP3 ឡេបថប ឬទូរស័ព្ទ។
តាមក្រុមអ្នកជំនាញការ បណ្តាផលិតផលបច្ចេកវិទ្យា បំផ្លាញដំណេករបស់អ្នក តាមច្រើនវិធី។ ដំបូងពន្លឺ និងសំឡេងបញ្ចេញពីឧបករណ៍ទាំងនេះ អាចធ្វើឲ្យអាក់ខួបដំណេក និងធ្វើឲ្យប្រែប្រួលកម្រិតអ័រម៉ូន ពាក់ព័ន្ធដល់ដំណេក។ ពន្លឺពីអេក្រង់ អាចធ្វើឲ្យសរីរាង្គគិតថា កំពុងជាពេលថ្ងៃ ទប់ស្កាត់ការផលិត Melatonin-អ័រម៉ូនមួយ ជួយសម្រួលដំណេក។ បន្តមកទៀត ព័ត៌មានលើឧបករណ៍ទាំងនោះ ក៏ដូចជាល្បែងអេឡិចត្រូនិក អាចធ្វើឲ្យខួរក្បាលអ្នកជានិច្ចកាលនៅក្នុងសភាពស្វាង។
ក្រុមអ្នកជំនាញការឲ្យដឹងថា ពេលនៅបើកទូរស័ព្ទចល័តបញ្ជូនជាប់ព័ត៌មាន ដែលជាបណ្តាញវិទ្យុសកម្ម។ ការស្រាវជ្រាវបានបញ្ជាក់ថា អ្នកប្រាស្រ័យជាមួយវិទ្យុសកម្មទូរស័ព្ទចល័ត ៣ម៉ោង មុនពេលគេង នឹងលំបាកគេង និងគេងមិនស្កប់។
ក្រៅពីនេះ ការស្រាវជ្រាវថ្មីៗនេះ រកឃើញថា កុមារមានឧបករណ៍អេឡិចត្រូនិក ក្នុងបន្ទប់គេង នឹងគេងតិច ហើយគុណភាពដំណេកទាបជាងប្រៀបនឹងក្មេងដទៃទៀត។ ដូច្នេះដើម្បីការពារដំណេក ក្រុមជំនាញការទូន្មានអ្នកគួរមាន "ម៉ោងអាជ្ញាសឹក" ក្នុងបន្ទប់គេង។ នោះគឺ ១ម៉ោង មុនពេលគេង ចូរចៀសឆ្ងាយ ឬបិទឧបករណ៍បច្ចេកវិទ្យាទាំងអស់៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|