វីរុសថ្មី ឈ្មោះថា Parechovirus កំពុងយាយីទារក ទើបកើតនៅអូស្ត្រាលី
|
June 08, 2014 (13:49:16)
|
[ 1511 ] |
|
|
|
|
ដើមអម្ពិល, ស៊ីដនី៖ ប្រភពព័ត៌មានពីអាជ្ញាធរ នៅក្នុងតំបន់ បានបញ្ជាក់ថា អូស្រ្តាលី កំពុងមានក្តីបារម្ភ ចំពោះការកកើតឡើងនូវជំងឺឆ្លងប្រភេទថ្មី ដែលបង្កឡើងដោយសារវីរុស ដែលមានរហូតដល់៤៦ករណីហើយ ។
តាមការបញ្ជាក់ ពីក្រុមអាជ្ញាធរទទួលបន្ទុក ផ្នែកសុខភាពនៅក្នុងប្រទេសអូស្ត្រាលី បានបញ្ជាក់ថា ទារកដែលទើបនឹងកើតមកភ្លាមៗ គេឃើញមានអាការៈគ្រុនក្តៅខ្លាំង ខុសពីធម្មតា ក្នុងនោះវីរុសបានបង្កជាជំងឺរាគទៀតផង ។ តាមការស្រាវជ្រាវ បានបញ្ជាក់ថា វាបង្កឡើង ដោយវីរុសប្រភេទថ្មី ឈ្មោះថា Parechovirus ។ វីរុសថ្មីនេះ អាចបង្កជាជំងឺថ្លើម បានទៀតផង ចុងបញ្ចប់អ្នកជំងឺត្រូវស្លាប់ ។
យោងតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ កាលពីថ្ងៃពុធម្សិលមិញនេះ ទារកដែលកើតមក ត្រូវបានពិនិត្យឃើញថា មានផ្ទុកវីរុសថ្មីមួយនេះ ចំនួន៤៦នាក់ ហើយ ។
លោក Theo Sloots សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យ ស្រាវជ្រាវជំងឺឆ្លងកុមារ នៅឃ្វីនឡែន បានបញ្ជាក់ថា វីរុសនេះបានឆ្លងរាលដាល ដល់ខួរក្បាលកុមារ ហើយលទ្ធផលចុងក្រោយ គឺសេចក្តីស្លាប់នោះឯង ។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ទារកតូចៗ វីរុសអាចជ្រៀតចូល ក្នុងប្រព័ន្ធប្រសាទកណ្តាល ដែលអាចចូល ទៅបំផ្លាញកោសិកា ខួរក្បាលតែម្តង ។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា "ករណីនេះ យើងមិនដឹងថា វាឆ្លងរាលដាលក្នុងកម្រិតណា ទៀតនោះទេ ព្រោះវាប្រភេទវីរុសថ្មី ហើយយើងមិនដឹងច្បាស់ អំពីវីរុសទៀតផង" ។
តាមការបញ្ជាក់ នៅពេលដែលមិនមាន វ៉ាក់សាំងចាក់ទប់ស្កាត់ទេនោះ វីរុសនៃជំងឺនេះ នឹងឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់គ្នា ។ តែមានមធ្យោបាយមួយ ដែលល្អ គឺប្រើប្រាស់អ៊ីដ្រូសែន ដែលអាចទប់ស្កាត់ការរាលដាល របស់វីរុសនេះ ដោយណែនាំឲ្យអ្នកជំងឺ មានអនាម័យខ្លួនប្រាណ និងដៃជើងបានត្រឹមត្រូវ ពិសេសមាត់ ច្រមុះ ពេលក្អក ឬកណ្តាស់ ម្តងៗ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|