វិធីខាត់ស្បែក តាមបែបធម្មជាតិ
|
June 01, 2014 (09:14:45)
|
[ 2454 ] |
|
|
|
|
ដើមអម្ពិល, សម្រាប់អ្នកដែលមាន ស្បែកមិនស្អាត ប្រាកដជាមានទុក្ខកង្វល់ ដោយសារតែមានអារម្មណ៍ អៀនខ្មាស ចំពោះអ្នកដទៃ ។ ដូចនេះបើចង់បានស្បែកសម៉ត់ រលោងស្អាតហើយ មានសំណើមដូច សេចក្ដីប៉ង ប្រាថ្នារបស់ខ្លួនមិនជាពិបាកទេ ហើយក៏មិនសូវ អស់ថវិកា ច្រើនទៀតផង ដោយគ្រាន់តែលោកអ្នក ផ្ដោត ទៅលើរបៀបខាត់ស្បែក តាមបែបធម្មជាតិ ។
កញ្ញា សោភា ម្ចាស់ហាងម៉ាលីនណា នឹងបង្ហាញពីវិធីខាត់ស្បែក តាមបែបធម្មជាតិ ជូនប្រិយមិត្ដអ្នកអានដើម្បីស្វែងយល់តាមរយៈ ការជួបសម្ភាសជាមួយ គេទំព័រសុខភាពកម្ពុជា ។
មូលហេតុដែល ធ្វើឲ្យស្បែកមិនស្អាត
កត្ដាដែលធ្វើឱ្យស្បែក មិនស្អាតសម៉ត់រលោង បណ្ដាលមកពី មូលហេតុច្រើន យ៉ាង ជាពិសេសការប្រើប្រាស់ផលិត ផល មិនត្រូវជាមួយ នឹងស្បែក ធ្វើឱ្យមានចេញ ជាកន្ទួលរមាស់ នៅលើស្បែក ។ ការប្រើ ប្រាស់ផលិតផលខុស ដែលធ្វើឱ្យស្បែក មានប្រតិកម្មដោយ សារវាបង្កើតបាន ជាបាក់តេរី ព្រោះថាការ លាបជ្រាបចូល ទៅតាមរន្ធរោម ហើយបង្កើត ជាការបង្កមេរោគ ។ ម្យ៉ាងទៀតការលាបឡេ ហើយដើរ ហាលថ្ងៃក្ដៅ ច្រើនក៏នាំឱ្យ ចេញញើស និងធ្វើឱ្យស្បែកក្រៀមស្ងួត គ្មានសំណើម ហើយប្រែក្លាយ ទៅជា ស្បែកខ្មៅ ស្រអាប់ ។
វិធីខាត់ស្បែកតាមបែបធម្មជាតិ
វិធីខាត់ស្បែកតាមបែបធម្មជាតិ គឺជាការអនុវត្ដ ដែលមិនប្រើផលិតផលគីមីឡើយ ដោយប្រើប្រាស់ តែ ផលិតផល ធម្មជាតិ ដូចជាល្មៀត ក្រូចឆ្មារ ក្រូចពោធិ៍សាត់ អំបិលជាដើម ។ វិធីនេះមិនសូវអស់ ថវិកា ច្រើនហើយ ក៏មិនចាំបាច់ចំណាយ ពេលវេលាច្រើនដែរ គ្រាន់តែប្រើថេរវេលា ប្រហែលជា១៥នាទី ហើយ ក្នុងមួយសបា្ដហ៍ ត្រូវអនុវត្ដ៤ ឬ៥ដងតែប៉ុណ្ណោះ ។ វិធីប្រើផលិតផល ធម្មជាតិដើម្បី ខាត់ស្បែក មានដូចតទៅ ។
1 . វិធីទី១ ៖ សូមលោកអ្នកច្របាច់ ផ្លែក្រូចឆ្មារ ដើម្បីយកទឹក រួចលាយជាមួយអំបិល ម៉ត់ហើយយកមក លាបនៅលើខ្លួន ប្រាណឱ្យសព្វ ដោយប្រើរយៈពេល ប្រហែលជា១៥នាទី ទើបលាងសម្អាតខ្លួន ។
2 . វិធីទី២ ៖ សូមច្របាច់ក្រូចពោធិ៍សាត់ ដើម្បីយកទឹកលាយ ជាមួយល្មៀតម៉ត់ឱ្យខាប់ រួចយកមកលាប នៅលើស្បែកឲ្យសព្វ ដោយទុករយៈពេល ប្រហែលជា១៥នាទី ទើបលាងសម្អាតខ្លួន ។
3. វិធីទី៣ ៖ ប្រើអំបិលដោយមិន លាយជាមួយអ្វីទាំងអស់ ហើយយកមកខាត់ នៅលើស្បែក ឲ្យសព្វយក ដៃញីចុះញីឡើង នៅលើស្បែកដោយប្រើថេរវេលាប្រហែលជា១៥នាទី ឬយូរជាង នេះបន្ដិចក៏បាន ។ បន្ទាប់មកត្រូវលាង សម្អាតខ្លួនឱ្យស្អាត ដើម្បីកុំឱ្យអំបិលក្រាប នៅជាប់នឹងស្បែក ។
4 . វិធីទី៤ ៖ ប្រើក្រូចពោធិ៍សាត់ ដោយចិតជាចំណិតៗ ហើយញីនៅលើស្បែក បន្ទាប់មកលាង សម្អាត ខ្លួន ។ វិធីនេះប្រើរយៈ ពេលតែ១៥នាទី ឬប្រើរយៈពេលយូរ ជាងនេះបន្ដិចក៏បាន ។
អត្ថប្រយោជន៍ និងផលវិបាក
ការព្យាយាមខាត់ស្បែក តាមរូបមន្ដនេះ ជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យលោកអ្នកទទួល បានអត្ថប្រយោជន៍ យ៉ាងច្រើន ដូចជាជួយបំបាត់ សន្លាក់ស្នាមខ្មៅអុចតូចៗ និងជួយឱ្យស្បែក សម៉ត់រលោងស្អាត ទៀតផង ។ ប៉ុន្ដែសម្រាប់ការ ខាត់បែបនេះ ក៏ធ្វើឱ្យលោកអ្នកដែល មានរបួសសន្លាក់ស្នាមថ្មីៗ ដែលមិនទាន់ ជាសះ ស្បើយ ឬស្បែកដែលមាន កន្ទួលរមាស់មាន ការផ្សាឈឺបន្ដិចបន្ដួច ដោយសារក្រូច ឆ្មារ និងក្រូចពោធិ៍ សាត់ មានជាតិអាស៊ីត ។
ដំបូន្មានអ្នកជំនាញ
វិធីខាត់ស្បែកទាំង៤ ខាងលើនេះ អាចប្រើបានសម្រាប់ ស្បែកទូទៅ មិនថាស្បែកស្ងួត ឬស្បែកខ្លាញ់ ឡើយ។ លោកអ្នកអាចជ្រើសរើស វិធីណាមួយមកអនុវត្ដន៍ ជារៀងរាល់ថ្ងៃនោះនឹង ធ្វើ្វឱ្យលោកអ្នកបាន ស្បែកស្អាត ដូចសេចក្ដីប៉ងប្រាថ្នា ៕
អត្ថបទ រក្សាសិទ្ធិដោយwww.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|