. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
របបអាហារប្រចាំថ្ងៃ ជំនួយ​​សុខភាព ផ្លូវភេទបុរស
May 27, 2014 (13:00:46) [ 1347 ]
 
 
ដើមអម្ពិល, នៅពេលនិយាយដល់ សុខមាលភាព ផ្លូវកាយ និងផ្លូវចិត្ដរបស់បុរស ចំពោះសុខភាព​​ផ្លូវភេទ របស់គាត់ អ្នកជំនាញ​បាន លើកឡើងថា របបអាហារ​​ប្រចាំថ្ងៃ ដើរតួនាទីយ៉ាង​​សំខាន់ ក្នុងការបង្កើន ថាមពេលផ្លូវភេទ។ គំនិត​សំខាន់​នៅពី​ក្រោយ របបអាហារ​​ប្រចាំថ្ងៃ និងការរួមភេទ ទាក់ទងនឹង​​សុខភាព សរសៃឈាម​​របស់អ្នក។ ប្រសិន​បើ​សរសៃឈាម របស់អ្នកមាន សុខភាពល្អ ថាមពលផ្លូវភេទ ក៏រឹងមាំ នោះដែរ វាមាន​​ន័យថា របបអាហារ ល្អប្រសើរ សម្រាប់សុខ​​ភាពបេះដូង អាចនាំទៅ រកការលើក​​កម្ពស់ សុខភាពផ្លូវភេទ។

របបអាហារ ៖ យោងតាម​​ប្រសាសន៍ លោក Robert Fried កវីនិពន្ធសៀវភៅ Great Food, Great Sex បានឱ្យដឹងថា របបអាហារ​​ប​ង្កើនសុខភាព បេះដូង​​របស់អ្នក អាចជំរុញឱ្យ​​សុខភាពផ្លូវភេទ របស់អ្នកមាន​​ថាមពល។ ហេតុដូច្នេះរបប អាហារ​​អ្នកទទួលទាន ប្រចាំថ្ងៃ គួរតែផ្ទុកជាតិ​អំបិលតិច ជាតិកូឡេស្តេរ៉ូល និងជាតិ​​ខ្លាញ់ឆ្អែតទាប ប៉ុន្ដែត្រូវដាក់រួមបញ្ចូល ផ្លែឈើ បន្លែ និងធញ្ញជាតិ ឱ្យបានច្រើន ។ អ្នកគួរតែបង្កើន សារធាតុ​​ប្រូតេអ៊ីន ដោយការ​ទទួលទាន សាច់សត្វ​​មិនផ្ទុកជាតិ ខ្លាញ់ច្រើន ដូចជា​ សាច់មាន់ទា គ្រឿងសមុទ្រ សណ្ដែកកួ តៅហ៊ូ និងសណ្ដែក​សៀង។

គុណប្រយោជន៍នៃ របបអាហារ​​ទាំងអស់នោះ មានប្រសិទ្ធភាព​​អាចជួយឱ្យ សរសៃឈាម​របស់អ្នក មានសុខភាព​ល្អ។នៅពេលសរសៃឈាម របស់អ្នកត្រូវ​​បានថែរក្សា នៅក្នុងកម្រិត​​ដ៏ប្រសើរ ចលនាឈាម​រត់របស់អ្នក ក៏ស្ថិតនៅក្នុង​កម្រិត​​ល្អដែរ ដែលមានគុណ​​ប្រយោជន៍ ជំនួយដល់ ការឡើងរឹង​​របស់លិង្គ។

លក្ខណៈពិសេស ៖ លក្ខណៈពិសេសនៃ របបអាហារ​​ប្រភេទទាំងនេះ ទាក់ទិនទៅនឹង​​ការបង្កើនការទទួល​ទានប្រភេទ​អាហារផ្ទុកសារធាតុ ប្រឆាំងនឹង​​អុកស៊ីដកម្ម​​ខ្ពស់។ សារធាតុប្រឆាំងនឹង​​អុកស៊ីដកម្មមួយ​ចំនួន ដូចជា beta carotene ,lycopene, selenium ជីវជាតិ A, C និងE ជួយការពារ​​កោសិកា របស់អ្នកពី​​ការខូច ដោយសារ បរិ​យាកាសពុល ។ប្រភេទបន្លែ និងផ្លែឈើមានពណ៌ភ្លឺ ផ្ទុកនូវសារធាតុ​​ប្រឆាំងនឹងអុក​​ស៊ីដកម្ម និងសារធាតុចិញ្ចឹម​ជា​ច្រើន ដែលមានឥទ្ធិ​​ពលប្រសើរ ដល់សុខ​​ភាពផ្លូវភេទរបស់អ្នក។

ក្រៅអំពីរបបអាហារ សម្រាប់សុខ​​ភាពបេះដូង អ្នកជំនាញ​​បញ្ជាក់ទៀតថា សារធាតុរ៉ែ និងអាស៊ីដអាមីណូ អាចជួយ​បង្កើនសុខភាព ផ្លូវភេទ​​របស់អ្នក។ យោងតាមគ្លីនិក​វេជ្ជសាស្រ្ដ Mayo បានឱ្យដឹងថា ជាតិស័ង្កសី​​មិនគ្រប់គ្រាន់ អាច​នាំទៅរកដំណើរការ ច្របូក​​ច្របល់នៃ ការឡើងរឹងលិង្គ របស់​បុរស។ ការបង្កើន​​សារធាតុរ៉ែនេះ នៅក្នុង​​របបអាហារ របស់អ្នក អាចទប់​​ស្កាត់នូវ ការប៉ះពាល់​​នេះបាន។ ប្រភេទអាហារ សម្បូរដោយ ជាតិស័ង្កសី ដូចជា គ្រឿងសមុទ្រ មាន់ទាសាច់គោ ធញ្ញជាតិ គ្រាប់ផ្លែឈើ ទឹកដោះគោ ផ្លែប៊ឺ ចេក ស្លឹកផ្ទី ត្រសក់ ដំឡូងជ្វារ ផ្កាខាត់ណា និង​សណ្ដែក​កួ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 44 នាក់
  Flag Counter
Flag Counter