ការទទួលទានទឹកក្តៅ ឧណ្ណៗជួយបង្កើន សំណើម ដល់ស្បែក
|
May 25, 2014 (09:25:17)
|
[ 1392 ] |
|
|
|
|
(ដើមអម្ពិល) អាកាសធាតុត្រជាក់ នឹងធ្វើឲ្យស្បែកខ្វះជាតិសំណើម ជាពិសេសក្រោយពេលងូតទឹក និងធ្វើឲ្យស្បែក មានភាព តឹង ខ្លាំងជាងមុន។ ដូច្នេះបន្ទាប់ពីងូតទឹករូច រយៈពេល ៣នាទី អ្នកគួរលាបឡេ ថែរក្សាស្បែកភ្លាមៗ ដើម្បីបង្ការ អាការៈ ស្បែកស្ងួត បែកស្រកា។
ចំពោះអ្នកដែលមានរន្ធញើសធំ ជាពិសេស មនុស្សដែលមានវ័យចាប់ពី ២០ឆ្នាំឡើងទៅ អាចមានអារម្មណ៍ថា រន្ធញើសបើកទូលាយជាងមុន។ ដូច្នេះ ជារៀងរាល់ព្រឹក ក្រោយពេលលុបលាងមុខរួច អ្នកត្រូវយកទឹកកកមកដុសឲ្យ សព្វនៅលើផ្ទៃមុខ។ ប្រសិនបើអ្នកអាចធ្វើបានរាល់ព្រឹក អ្នកនឹងមានអារម្មណ៍ថា រន្ធញើសនឹងរួមតូចជាងមុន ចំណែកនៅពេលថ្ងៃ អ្នកគួរតែទទួលទាន ទឹកក្តៅឧណ្ណៗឲ្យបានច្រើន ដើម្បីបង្កើនជាតិសំណើមដល់ស្បែក។
ចំពោះអ្នកមានបញ្ហាស្បែកស្ងួត អ្នកគួរតែយកចិត្តទុកដាក់ ថែទាំស្បែកឲ្យបានច្រើន ជាពិសេស ដោយសារតែស្បែកស្ងួត ជាបញ្ហាបណ្តាលមកពីស្បែក ខ្វះជាតិវីតាមីននិង ជាតិសំណើម។ ជាពិសេស ក្នុងអំឡុងពេលរដូវរងារ នឹងធ្វើឲ្យស្បែកកាន់តែស្ងួតលើសដើម ដូច្នេះអ្នកគួរតែលាបក្រេម ផ្តល់ភាពសំណើមដល់ស្បែក ព្រមទាំងទទួលទានទឹក ឲ្យបានច្រើន ដើម្បីឲ្យស្បែកមានសភាពស្រស់ថ្លា។
ការជ្រើសប្រើផលិតផល សម្អាតស្បែក គួរប្រើប្រភេទទឹកដោះគោសម្អាតស្បែក ព្រោះផលិតផលប្រភេទនេះ និងជួយលាងសម្អាតគ្រឿង សម្អាងនិងជួយជម្រះ កោសិកាចាស់ៗចេញ ថែមទាំងធ្វើឲ្យស្បែក មានសំណើមផងដែរ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|