. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ប្រដាប់ភេទធំ ផ្ដល់​សេចក្ដី​សុខ​ ផ្លូវភេទ​​ដល់​ស្ដ្រី បានច្រើន​ជាង​ ប្រដាប់ភេទ​តូច​មែន​ទេ?
May 19, 2014 (13:34:53) [ 1393 ]
 
 
(ដើមអម្ពិល) មិត្ដភក្ដិស្រីរបស់ខ្ញុំ ម្នាក់បាន​​ប្រាប់ខ្ញុំថា នាងចូលចិត្ដបុរស ដែលមាន​ប្រដាប់ភេទធំ និងរាងកាយមាន សាច់ដុំមាំមួន។ ខ្ញុំមានសង្សារ​ម្នាក់ ជានារីផ្សេង តែមិនធ្លាប់​​បានរួមភេទ ជាមួយគ្នាទេ នាងនៅ​​បរិសុទ្ធដោយ យើង​គ្រាន់​តែធ្លាប់ថើប និងថ្នាក់ថ្នមគ្នា​​តែប៉ុណ្ណោះ។ ខ្ញុំសូមសួរថា ប្រដាប់ភេទធំ អាចផ្ដល់សេចក្ដីសុខ ផ្លូវភេទបានច្រើនជាង ប្រដាប់​​ភេទតូច ដល់ស្ដ្រីឬទេ? លោក អ.ដ.រ អាយុ២៣ឆ្នាំ ភ្នំពេញ។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ មិនពិតទេ ប្អូនប្រុស! ប្រដាប់ភេទធំ មិនមែនសុទ្ធតែផ្ដ ល់សេចក្ដីសុខផ្លូវភេទ ដល់ស្ដ្រីដូចដែល​ ប្អូនគិតនោះទេ។ តាមពិត វាជាគំនិតរវើរវាយ របស់មនុស្សទេ មនុស្សប្រុសគិត ចង់បានប្រដាប់​ភេទធំ រីឯមនុស្សស្រី ក៏គិតអំពីទំហំសុដន់ របស់ពួកគាត់ដែរ។

ករណីប្អូនប្រុសប្រើពាក្យថាប្រដាប់ភេទធំនេះ ប្រហែលជាសំដៅ ទៅទំហំធំ(ទទឹង) និងបណ្ដោយវែង។ កាលណា​ប្រដាប់ ភេទធំជ្រុល វាអាចបង្កការឈឺចាប់ នៅពេលស៊កប្រដាប់ភេទចូលទៅក្នុងទ្វារមាស ពេលប្រដាប់ ភេទធ្វើ ចលនាដកចេញរុញចូល ដោយ បង្កការកកិតខ្លាំង ជាមួយជញ្ជាំងទ្វារមាស ឬពេលរុញទៅជ្រៅ ប្រដាប់ភេទអាចបុក ទៅលើមាត់ស្បូនខ្លាំង។ ប្រការទាំងនេះបង្កជាការ ឈឺចាប់នៅ ពេលរួមភេទ។ ហើយចំពោះស្ដ្រី បរិសុទ្ធនៅ​សន្ទះ​ព្រហ្មចារី រិតតែបន្ថែមទម្ងន់ ទៅលើការ​ ឈឺចាប់ មួយកម្រិតទៀត ពេលចាប់រួមភេទដំបូងៗ។

សរុបមកប្រដាប់ភេទទំហំធំ ឬទ្រវែងវែង មិនជាសំខាន់ទេ។ ផ្ទុយទៅវិញ ការស្រុះស្រួលគ្នា និងចំណង់ កាមតណ្ហា​របស់ដៃគូ ស្នេហាទាំងពីរទេ ដែលអាចផ្ដល់ សេចក្ដីសុខផ្លូវភេទ បានប្រសើរជាង។ សូមប្អូនប្រុសកុំ គិតអាក់​អន់​ចិត្ដ​ថា ខ្លួនមានប្រដាប់​​ភេទមិនសម ល្មម សម្រាប់សង្សារ របស់ប្អូនប្រុសអី។ ជីវភាពផ្លូវភេទ ជាពេលផ្ដល់​សេចក្ដី​ស្រឡាញ់ ការយកចិត្ដទុក ដាក់នឹងគ្នា និងជាពេលបង្កើត បរិយាកាសថ្នាក់ថ្នម គ្នាទៅវិញទៅមក៕

អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 37 នាក់
  Flag Counter
Flag Counter