សមាសធាតុគន្លឹះក្នុង ប៉េងប៉ោះអាចបង្កើន ចំនួនមេជីវិតឈ្មោល បាន ៧០%
|
May 06, 2014 (13:47:12)
|
[ 1302 ] |
|
|
|
|
យោងតាមការសិក្សាមួយបានឲ្យដឹងថា សារធាតុចិញ្ចឹមដ៏សំខាន់ ដែលផ្តល់ឲ្យប៉េងប៉ោះ នូវពណ៌ក្រហមដ៏រលើប រលោង អាចបង្កើនភាពសាយកូន ឬភាពមានកូនចំពោះបុរសបាន។ យោងតាមវេបសាយដេលីមែល ការស្រាវជ្រាវនេះបង្ហាញ ថា សារធាតុលីកូពីន (Lycopene) អាចបង្កើនចំនួនមេជីវិតឈ្មោលបានដល់ទៅ ៧០ ភាគរយ។ របក គំហើញមួយនេះនឹងនាំមកនូវក្តីសង្ឃឹមថ្មីចំពោះគូស្នេហ៍មួយក្នុងចំណោម ៦ គូដែលគ្មានកូននៅអង់គ្លេស។ ឥឡូវ ក្រុមគាំទ្រឈានមុខមួយសម្រាប់មនុស្សដែលមិនអាចមានកូនបាន ឬមនុស្សអារ បាននិងកំពុងចាប់ផ្តើមការស្ទាបស្ទង់រយៈពេលពេញមួយឆ្នាំដើម្បីមើលថាតើការផ្តល់នូវការបន្ថែមសារធាតុលីកូពីនក្នុងកំរិតខ្ពស់នឹងនាំទៅដល់ការមានគភ៌ច្រើនដែរឬក៏អត់។
លោកស្រី ការិន វ៉េណេស (Karen Veness) អ្នកនាំពាក្យឲ្យបណ្តាញនៃភាពមិនអាចបង្កកំណើតបានរបស់អង់ គ្លេស (Britain’s Infertility Network) បាននិយាយថា "យើងពិតជាមានភាពវិជ្ជមានណាស់អំពីលទ្ធផលទាំង នេះ។ លទ្ធផលទាំងនេះបន្ស៊ីទៅនឹងសារដែលយើងព្យាយាមទទួលបានចេញពីទីនោះ ហើយយើងចង់ធ្វើការសិក្សាដោយការអង្កេតមួយខ្លាំងណាស់ដើម្បីមើលថាតើយើងអាចជួយបុរសៗទាំងនោះបានដែរឬទេ"។ លោកស្រីនិយាយ ថា "មានការសន្និដ្ឋានថា ភាពមិនអាចបង្កកំណើតបានគឺជាបញ្ហារបស់ស្ត្រីព្រោះស្ត្រីគឺជាមនុស្សដែលមានកូន ប៉ុន្តែពេលខ្លះវាក៏ជាបញ្ហាជាមួយនឹងមុខងារ ឬគុណភាពរបស់មេជីវិតឈ្មោលដែរ"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|