ចំណុច ៥យ៉ាង គួរដឹង ពេលធ្វើដំណើរតាមយន្តហោះ ជាលក្ខណៈឯកជន លើកដំបូង
|
September 02, 2016 (12:30:57)
|
[ 4771 ] |
|
|
|
|
មនុស្សភាគច្រើនមិនទទួលបានឱកាសក្នុងការហោះហើរជាលក្ខណៈឯកជននោះទេ។ ប៉ុន្តែនៅថ្ងៃអនាគត អ្នកអាចនឹងត្រូវបានគេអញ្ជើញដោយមិត្តរួមការងារអាជីវកម្ម ឬមិត្តភក្តិ ដើម្បីហោះហើរជាលក្ខណៈឯកជនមួយ ។ វាអាចជាបទពិសោធន៍ដ៏គួរឲ្យព្រួយបារម្ភ ឬអន្ទះអន្ទែងសម្រាប់អ្នកពេលធ្វើដំណើររបៀបនេះជាលើកដំបូង ។
លោក Andrew Collins នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sentient Jet បានផ្ដល់ដំបូន្មានខ្លះៗក្នុងការយកឈ្នះភាពភ័យខ្លាចនេះ ហើយខាងក្រោមនេះគឺជាដំបូន្មានខ្លះៗរបស់លោកសម្រាប់ការហោះហើរឯកជនជាលើកដំបូងរបស់អ្នក ។
១-មិនត្រូវមកយឺតទេ ៖ ការឈរតម្រង់ជួរសម្រាប់ការពិនិត្យ និងពេលរង់ចាំការហោះហើរ គឺអាចប្រើប្រាស់ពេលវេលាយូរបន្ដិច នៅពេលដែលអ្នកធ្វើការហោះហើរឯកជនជាលើកដំបូង ។ ដូច្នេះ ការមកដល់ចំពេលដែលត្រូវហោះហើរនោះ គឺមិនល្អទេ ។ លោក Collins បានណែនាំឲ្យមកដល់ ប្រហែល១ទៅ២ម៉ោង មុនពេលការហោះហើររបស់អ្នកត្រូវចាកចេញ ។
២-រៀបចំវ៉ាលិលឲ្យបានស្រាល ៖ លោក Collins បាននិយាយថា ៖ « ទំហំវ៉ាលិសអាស្រ័យលើប្រភេទយន្តហោះ ប៉ុន្តែយន្តហោះឯកជនជាច្រើនអាចមានកន្លែងដាក់ទំនិញ ឬអីវ៉ាន់តិចជាងយន្តហោះពាណិជ្ជ- កម្ម ។ ជាធម្មតា អ្នកធ្វើដំណើរតាមយន្តហោះឯកជនរៀបចំវ៉ាលិសឲ្យបានស្រាលតាមដែលអាចធ្វើទៅបាន ជាពិសេស នៅពេលដែលអ្នកត្រូវបានគេអញ្ជើញឱ្យធ្វើដំណើរជាភ្ញៀវ ហើយអ្នកមិនដឹងថា តើមនុស្សដែលបានអញ្ជើញអ្នក គេនឹងយកអ្វីទៅខ្លះ » ។ ការធ្វើដំណើរតាមយន្ដហោះ ត្រូវរៀបចំអីវ៉ាន់ផ្ទាល់ខ្លួន និងស្លៀកពាក់ សាមញ្ញបំផុត មិនត្រូវសំពោងសំពាយនោះទេ ។
៣-មិនត្រូវទុកប័ណ្ណសម្គាល់ខ្លួនរបស់អ្នកនៅផ្ទះទេ ៖ លោក Collins បានថ្លែងថា ៖ « ការភ្លេចយកប័ណ្ណសម្គាល់ខ្លួន គឺជារឿងមួយដែលអាចកើតឡើងម្តងម្កាល ហើយវាអាចបង្កឱ្យមានបញ្ហាប្រឈមមួយសម្រាប់អ្នកធ្វើដំណើរតាមយន្តហោះឯកជនជាលើកដំបូង ឬជាមួយភ្ញៀវ » ។ ទោះបីជាមិនដូចការធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្ម អ្នកអាចយកទឹក និងវត្ថុរាវផ្សេងទៀតទៅលើយន្តហោះឯកជន ប៉ុន្តែបទប្បញ្ញត្តិសហព័ន្ធបម្រាប់សម្ភារគ្រោះថ្នាក់នៅតែត្រូវបានគេអនុវត្ត ទោះបីជានៅលើយន្តហោះឯកជនក៏ដោយ ។
៤-ស្លៀកពាក់ឲ្យបានសមរម្យ ៖ លោក Collins បាននិយាយថា ៖ «នៅ ពេលអ្នកត្រូវបានគេអញ្ជើញឱ្យធ្វើដំណើរតាមយន្តហោះឯកជននោះ អ្នកកំពុងតំណាងឱ្យពួកគេ ដូច្នេះ ខ្ញុំផ្តល់ដំបូន្មានឱ្យអ្នកធ្វើដំណើរស្លៀកពាក់ឲ្យសមរម្យនៅពេលដែលធ្វើដំណើរជាភ្ញៀវ និងជាធម្មតា ខ្ញុំស្លៀកពាក់បែបធ្វើអាជីវកម្ម ឬសម្លៀកបំពាក់ធម្មតា » ។
ទោះយ៉ាងណា លោកបានបន្ថែមថា អ្នកមិនចាំបាច់តឹងតែងចំពោះការស្លៀកពាក់ពេកទេ ប្រសិនបើអ្នកកំពុងហោះហើរជាមួយក្រុមគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធនោះ ។
៥-កុំខ្មាសអ្នកដែលបានអញ្ជើញ ៖ លោក Collins បាននិយាយថា ៖ « ខ្ញុំតែងតែប្រៀបធៀបការអញ្ជើញឱ្យធ្វើដំណើរតាមយន្តហោះឯកជន ដូចគ្នាទៅនឹងការអញ្ជើញឱ្យចូលរួមអាហារពេលល្ងាចដូច្នោះដែរ មានន័យថា យើងមិនត្រូវខ្មាសអៀននោះទេ ព្រោះវាជាបទពិសោធន៍ថ្មីរបស់យើង » ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|