អាថ៌កំបាំងបឹង «ផ្កាឈូក» នៅអូស្ត្រាលីត្រូវបានលាតត្រដាង
|
May 02, 2016 (04:37:13)
|
[ 1774 ] |
|
|
|
|
Lake Hillier ជាបឹងចម្លែកក្នុងលោកនៅប្រទេសអូស្ត្រាលីដោយសារតែទឹកបឹងមានពណ៌ផ្កាឈូកខុសប្លែកពីទឹកបឹងដទៃផ្សេងទៀត ហើយវាបានក្លាយជាកន្លែងទាក់ទាញអ្នកទេសចរទៅកម្សាន្តច្រើនឆ្នាំមកហើយ ព្រោះតែបាតុភូតចម្លែករបស់ទឹកបឹង ហើយអ្នកវិទ្យាសាស្ត្រក៏មានចម្ងល់មិនចេះចប់ ។ ដោយឡែកក្រុមអ្នកស្រាវជ្រាវមួយក្រុមបានបកស្រាយពីបាតុភូតដែលធ្វើឱ្យទឹកបឹងប្រែជាពណ៌ផ្កាឈូកនោះ បន្ទាប់ពីប្រមូលយកគំរូដើមនៃសារាយ Archaea ជាពពួកអតិសុខុមប្រាណស្រដៀងទៅនឹងបាក់តេរី។
អ្នកវិភាគហ្ស៊ែនបានបង្ហាញថា មានមីក្រុបដែលរស់នៅក្នុងលក្ខខណ្ឌសីតុណ្ហភាពខ្លាំង ទឹកអាស៊ីត ឬអាល់កាឡាំង ដែលសារពាង្គកាយទាំងនេះត្រូវបានគេប្រទះឃើញមាននៅក្នុងបរិស្ថានមិនធម្មតាដូចជាក្នុងទឹកបឹងសម្បូរអំបិល។ ការស៊ើបសិក្សាថ្មីនេះក្រុមអ្នកស្រាវជ្រាវអះអាងថា វត្តមាននៃអតិសុខុមប្រាណ និងមីក្រុបដែលរស់នៅក្នុងលក្ខខណ្ឌសីតុណ្ហភាពខ្លាំងបានចូលរួមចំណែកឱ្យទឹកបឹង Lake Hillier ប្រែជាពណ៌ផ្កាឈូក ពោលគឺមានពណ៌ខុសប្លែកពីបឹងផ្សេងទៀត ។ ក្នុងចំណោមមីក្រុបទាំងនេះបានប្រមូលផ្តុំគ្នាក្នុងបឹង Lake Hiller។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញសារាយមួយប្រភេទឈ្មោះ Dunaliella Salina ដែលបានផលិតជាតិពណ៌ Carotenoids យ៉ាងច្រើន និងជួយឱ្យទឹកបឹងស្រូបពន្លឺព្រះអាទិត្យ ។ សមាសសារធាតុទាំងនេះផ្តល់ឱ្យសារ៉ាយនូវពណ៌ផ្កាឈូក ។
ក្រុមអ្នកវិទ្យាសាស្ត្រ និងការរកឃើញ XMP បានប្រទះឃើញពីមីក្រុបពណ៌ក្រហមមួយចំនួនរួមបញ្ចូលទាំងប្រភេទសារាយជាច្រើនប្រភេទជាមួយយនឹងបាក់តេរីហៅថា Salinibacter Ruber និងបាក់តេរីក្រអូបឈ្មោះDechloromonas ។
ក្រៅពីបឹងផ្កាឈូក Lake Hillier នៅប្រទេសអូស្ត្រាលីក៏មានបឹងផ្កាឈូកនៅប្រទេសកាណាដា សេណេហ្គាល់ អេស្ប៉ាញ និងប្រទេសអាស៊ែរបៃហ្ស៊ង់ផងដែរ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|