. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ​ នឹង​ប្រារព្ធ​នៅ​ទី​លានជល់ដំរី​ ខេត្តសៀមរាប
May 02, 2016 (03:52:44) [ 1857 ]
 
 
ខេត្តសៀមរាប ៖ ព្រះរាជ​ពិធី​ច្រត់​ព្រះ នង្គ័ល​ឆ្នាំ​២០១៦​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ទី​លានជល់ដំរី នៃ​ខេត្តសៀមរាប ។ ស្ដេច​មាឃ​នឹង​តំណាង​ដោយ​លោក​បណ្ឌិត​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត និង​លោក​ជំទាវ​គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ជា​ព្រះ​មេ​ហួ ។

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល និង​ពិធី​តាំងពិព័រណ៍​ផលិតផល​កសិកម្ម​ក្នុងស្រុក​នឹង​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៤​ខែឧសភា ឆ្នាំ​២០១៦ នៅ​ទី​លានជល់ដំរី នៃ​ខេត្តសៀមរាប ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ ស្ដេច​មាឃ តំណាង​ដោយ​លោក​បណ្ឌិត​ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក​ជំទាវ​គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ជា​ព្រះ​មេ​ហួ ។លោក​បណ្ឌិត​ឃឹម ប៊ុ​ន​សុង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​មាន​សារសំខាន់​ក្នុង​បណ្ដា​ព្រះរាជ​ពិធីបុណ្យ​ទ្វាទសមាស​ប្រចាំឆ្នាំ ចាត់​ទុក​ថា ជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ព្រះមហាក្សត្រ​គ្រប់​ព្រះ​អង្គ​តែង​ដឹកនាំ​ប្រារព្ធ​ពុំដែល​ខកខាន​តាំងពី​បុរាណកាល មក ។ សម្រាប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប​ឆ្នាំ​នេះ​នឹង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ់​អ្នកទេសចរ​ផង​ដែរ ។

សម្រាប់​ខេត្តសៀមរាប​ជា​លើក​ទី​២​ហើយ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​ជ្រើស​រើ​យក​ធ្វើ​ទីតាំង​សម្រាប់​រៀបចំ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដោយ​កាលពី​លើក​ទី​១ ធ្វើ​នៅ​ឆ្នាំ​២០១០ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter