អាជ្ញាធរខេត្តថា ពិបាកទប់ស្កាត់ បញ្ហាឡើងថ្លៃសេវា ក្នុងរដូវបុណ្យទាន
|
April 16, 2016 (11:12:02)
|
[ 1680 ] |
|
|
|
|
ខេត្តព្រះសីហនុ ៖ បញ្ហាឡើងថ្លៃសេវា និងតម្លៃទំនិញនានានៅរដូវបុណ្យទាន វាមិនមែនជារឿងប្លែកនោះទេសម្រាប់ប្រទេសកម្ពុជា ជាពិសេស នៅតាមតំបន់ទេសចរណ៍នានា គ្រាន់តែកន្លែងខ្លះឡើងថ្លៃអាចទទួលយកបាន ហើយកន្លែង ខ្លះទៀតឡើងថ្លៃរហូតដល់អតិថិជនមិនអាចទទួលយកបាន ។ រឿងនេះដែរ ប្រជាពលរដ្ឋខ្មែរតែងតែត្អូញត្អែរព្រោះវាជារឿងដដែលៗ ហើយសុំឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលជួយរកដំណោះស្រាយ និងកំណត់តម្លៃណាមួយដើម្បីកុំឱ្យឈ្មួញ ឬអាជីវករចេះតែធ្វើអីស្រេចតែចិត្ត ។
សម្រាប់ខេត្តព្រះសីហនុ ដែលជាខេត្តមានតំបន់ទេសចរណ៍ឆ្នេរសមុទ្រច្រើនជាងគេ ហើយនៅរដូវបុណ្យទានម្ដងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែសម្រុកទៅលេងនៅខេត្តនោះ ។ បុ៉ន្តែអ្វីដែលភ្ញៀវទេសចរជួបការលំបាក គឺរៀងរាល់ពេលមានបុណ្យទានម្តងៗ តម្លៃសេវា ដូចជាផ្ទះសំណាក់ សណ្ឋាគារ និងតម្លៃទំនិញនានាតែងតែឡើងថ្លៃ ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក យន្ដ មីន អភិបាលខេត្ត បានមានប្រសាសន៍ថា ៖ « ពាក់ព័ន្ធនឹងការឡើងថ្លៃសេវានិងទំនិញនេះ គឺមានការយកចិត្តទុកដាក់ណាស់ និងមានការចេញជាលិខិតអន្តរាគមន៍ទៅដល់អាជីវករ កុំឱ្យមានការឡើងថ្លៃដល់ភ្ញៀវដែលមកលេងនៅខេត្តព្រះសីហនុ ហើយក៏មានការកោះប្រជុំអាជីវករ និងម្ចាស់ផ្ទះសំណាក់ផងដែរ តែនៅកើតមាន » ។
លោកមានប្រសាសន៍បន្តថា ៖ « រៀងរាល់ពេលបុណ្យទានម្តងៗ យើងបានហាមប្រាមបងប្អូនអាជីវករកុំឱ្យឡើងថ្លៃហួសហេតុពេក គឺធ្វើយ៉ាងណា ឱ្យបងប្អូនយើងដែលមកកម្សាន្តអាចទទួលយកបាន ហើយកន្លងមកក៏មានអ្នកទូរស័ព្ទមកខ្ញុំផ្ទាល់ និងសួរថា ហេតុអីក៏ឡើងថ្លៃហួសហេតុពេកចំពោះថ្លៃសេវា និងទំនិញក្នុងខេត្តព្រះសីហនុ ។ ប៉ុន្តែរឿងនេះ នៅតែជាបញ្ហាពិបាក ដោយសារតែការផ្គត់ផ្គង់ និងតម្រូវការវាមិនស្មើគ្នា គឺតម្រូវការខ្លាំង តែការផ្គត់ផ្គង់តិច អុីចឹងហើយជាហេតុធ្វើឱ្យអាជីវករត្រូវបង្ខំចិត្តឡើងថ្លៃ ។ ត្រង់កន្លែងនេះ យើងពិបាកគ្រប់គ្រងមែនទែន បើសិនជាថ្ងៃខ្លះបន្ទប់ទំនេរ ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ ឡើងថ្លៃមិនរួចទេ ។ ពេលខ្លះយើងបានចាត់ឱ្យក្រុមការងារឱ្យចុះទៅដល់កន្លែង និងសួរនាំ បន្ទាប់ពីស្ដាប់ហេតុផលរួចហើយ យើងក៏ពិបាកបង្ខំឱ្យអាជីវករទាំងនោះចុះថ្លៃដែរ » ។
លោកក៏បានលើកឡើងពីសម្តីរបស់អាជីវករខ្លះ ពាក់ព័ន្ធនឹងការដំឡើងថ្លៃនៅពេលបុណ្យទានថា ៖ « បន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារតម្រូវការឱ្យគេងគ្នា២នាក់ តែអ្នកជួលមិនបានគេងគ្នា២នាក់ទេ គឺឡើងដល់៤នាក់ ឬ៦នាក់ឯណោះ ដែលធ្វើឱ្យម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារនោះត្រូវឡើងថ្លៃទៅតាមហ្នឹងដែរ » ។
ដោយឡែក សម្រាប់ចំណីអាហារ ឬទំនិញដែលឡើងថ្លៃនៅពេលបុណ្យទានដែរនោះ លោកអភិបាលខេត្ត បានបកស្រាយជាឧទាហរណ៍ថា ៖ « នៅពេលបុណ្យទានចូលឆ្នាំ ឬបុណ្យភ្ជុំ មនុស្សម្នាត្រូវឈប់សម្រាកជួបជុំគ្រួសារ ។ ជាក់ស្ដែង អ្នកនេសាទផ្ទាល់ ដែលតម្រូវការគ្រឿងសមុទ្រ ពេលបងប្អូនមកលេងសមុទ្រត្រូវការនោះវាឡើងខ្ពស់ តែការនេសាទនៅអំឡុងពេលនោះធ្លាក់ចុះ ដូចនេះ អ្នកដែលគ្នាមិនបានឈប់សម្រាកជួបជុំគ្រួសារ ត្រូវតែដំឡើងថ្លៃ ហើយអាជីវករក៏ឡើងថ្លៃតៗគ្នាទៀត » ។
លោកអភិបាលខេត្តបន្ថែមថា ៖ « ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក៏សូមឱ្យបងប្អូនដែលមកកម្សាន្តនៅតំបន់ឆ្នេរ មានការយោគយល់ដល់គ្នាដែលមិនបានឈប់សម្រាកនៅពេលបុណ្យទានផង ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏យើងមិនអនុញ្ញាតឱ្យឡើងថ្លៃហួសហេតុពេកដែរ គឺត្រូវគិតគូរពីកេរ្តិ៍ឈ្មោះ និងធ្វើឱ្យភ្ញៀវពេញចិត្ត ។ ទោះជាយ៉ាងណា នៅក្នុងទីផ្សារសេរី យើងក៏ពិបាកនឹងទប់ស្កាត់ ឬកំណត់តម្លៃឱ្យលក់ប៉ុននេះ ប៉ុននោះដែរ បើគាត់លក់ថ្លៃហួសហេតុពេក ក៏គ្មានអ្នកទិញ ហើយអាជីវកម្មរបស់គាត់ក៏មិនរីកចម្រើនដែរ » ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|