អាការៈបែបណាទើបដឹងថា កើត ជំងឺបេះដូង
|
April 18, 2014 (13:28:21)
|
[ 1315 ] |
|
|
|
|
នៅពេលទទួលទាន អាហារ អ្នកមានអារម្មណ៍ ថាអួលៗ មិនធម្មតានៅក្នុងទ្រូង ប៉ែកខាងឆ្វេង បេះដូងមាន ដំណើរ ការញាប់ញ័រ សុទ្ធតែជារោគសញ្ញា ដែលនាំឲ្យយើងមានការភិតភ័យ។
ជំងឺបេះដូងខ្សោយពិតប្រាកដ ឬជំងឺទាក់ទងនឹងសាច់ដុំ នៃបេះដូងជាគ្រោះថ្នាក់មួយ កើតមានចំពោះមនុស្ស ទាំង ឡាយណា ដែលត្រូវរងការឈឺចាប់ ដោយចលនាសរសៃឈាម នៃបេះដូងរត់មិនបានស្រួល។
កាលណាសរសៃ ក្រហម (សរសៃអាទែ) ដែលមានភារៈកិច្ចផ្តត់ផ្គង់ឈាមឲ្យបេះដូងមានសភាពតូចត្បៀតនោះ វា មិនអាចនាំយកឈាមដែលមានអុកស៊ីហ្សែន មកចិញ្ចឹមសាច់ដុំនៃបេះដូងបានគ្រប់គ្រាន់ឡើយ។ ដូច្នេះ សាច់ដុំនេះ កំពុងជួបនូវការឈឺចាប់ហើយ។ ប្រសិនបើអ្នកដឹងខ្លួនច្បាស់ថាកើតមានជំងឺនេះហើយ អ្នកគួរទៅពិគ្រោះជាមួយនឹង គ្រូពេទ្យជាបន្ទាន់។
រោគសញ្ញាគួរឲ្យាបារម្ភៈ
ជំងឺបេះដូងខ្សោយបង្កគ្រោះថ្នាក់ ខ្លាំងចំពោះអ្នកជំងឺ។ ជាធម្មតាជំងឺបេះដូងនេះ ចាប់កើតចេញពីការឈឺចាប់ នៅក្នុង ដើមទ្រូង គឺនៅក្រោយឆ្អឹងសន្ទះទ្រូងតែម្តង។ បន្ទាប់មកជំងឺនេះ ក៏តោងជាប់នៅក្នុងខ្លួនប្រាណ អ្នកជំងឺរួចរីករាល ដាលដល់ដៃ។
ជំងឺចាប់ធ្វើទុកដៃឆ្វេងមុន បន្ទាប់មកដៃស្តាំដើម្បីឈាមទៅរកខ្នង។ ក្នុងករណីនេះមិនត្រូវរារែកឡើយ អ្នកត្រូវទៅ ពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញខាងរោគបេះដូងយ៉ាងរូសរាន់។
រោគសញ្ញាផ្សេងៗ
- ការដើរមិនសមហេតុផលនៃចង្វាក់បេះដូងៈ បេះដូងហាក់ដូចជាលោតញាប់រន្ថាន់ជាងមុន បង្កជាដំណើរលោត កញ្ឆក់ម្តងៗ។ ជាញឹកញាប់សភាពដើរមិនធម្មតារបស់បេះដូងកើតមានក្រោយពេលខឹងខ្លាំង ឬការទទួលទាន កាហ្វេ ច្រើនហួសកម្រិត។ ប៉ុន្តែអ្នកមិនចាប់បាច់ភ័យព្រួយឡើយនេះ មិនមែនជាអាការៈនៃជំងឺបេះដូងឡើយ។
- ការមានអារម្មណ៍ឈឺចាប់ៈ ការឈឺចាប់នៅម្តុំបេះដូងអាចបណ្តាលមកពីការឈឺចាប់នៅចន្លោះឆ្អឹងជំនីរមកពីកន្លាក់ឆ្អឹងជំនី មកពីរោគសរសៃប្រ សាទ។ គេមានអារម្មណ៍ថាឈឺនៅពេលសង្កត់ដើមទ្រូង។ ប៉ុន្តែមិនមែនឈឺគ្រប់ពេលទេ គឺអាស្រ័យនៅលើ ចលនា ខ្លះ។ ទោះជាយ៉ាងនេះក្តីអ្នកមិនត្រូវធ្វេសប្រហែសទេ ដោយអ្នកគួរតែទៅមន្ទីរពេទ្យ។
- ការឈឺចាប់លើផ្នែករំលាយអាហារៈ មនុស្សបរិភោគច្រើនអាចនាំការឈឺចាប់ដល់ទ្រូង ត្រង់ម្តុំបេះដូង។ ជំងឺនេះ គ្មានលក្ខណៈធ្ងន់ធ្ងរទេ។ ប៉ុន្តែជំងឺបេះដូងខ្សោយខ្លះអាចរកឃើញ ដោយសារបញ្ហារំលាយអាហារដែរ។
- ដំណើរកន្ត្រាក់សាច់ដុំៈ អាចបង្កជាជំងឺញ័របេះដូង និងការឈឺចាប់នៅត្រង់បេះដូង។ គេមានការលំបាកបែងចែក ឲ្យដឹងថា មួយណាជាជំងឺកន្ត្រាក់សាច់ដុំ ហើយមួយណាជាជំងឺបេះដូង។ ហេតុនេះអ្នកត្រូវទៅឲ្យ វេជ្ជបណ្ឌិតពិនិត្យ ក្នុងពេលកើតការឈឺចាប់នេះ ៕
( ប្រភពពី៖ ដើមអម្ពិល )
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|