ទូរស័ព្ទអាចជាមូលហេតុ ធ្វើឲ្យប្រដាប់ភេទ ទន់ខ្សោយ
|
April 09, 2014 (13:10:30)
|
[ 1309 ] |
|
|
|
|
ការស្រាវជ្រាវមួយថ្មីៗនេះរបស់ពួកអ្នកវិទ្យាសាស្ត្រអេហ្ស៊ីប បានបង្ហាញថា ប្រើប្រាស់ទូរស័ព្ទចល័តច្រើនជាង ៤ ម៉ោងក្នុង១ថ្ងៃ អាចធ្វើឲ្យបុរសត្រូវអសមត្ថភាពផ្លូវភេទ ឬ "ប្រដាប់ភេទ" ត្រូវច្របូកច្របល់ការឡើងរឹង ។
ពួកជំនាញការបានជ្រើសរើស និងដំណើរការស្រាវជ្រាវចំពោះបុរស ៣០នាក់ ។ ក្នុងនោះ គេចែកជា ២ ក្រុម , ក្រុម A រួមមានបុរស ២០នាក់ កើតជំងឺ "ប្រដាប់ភេទ" ឡើងរឹង មិន ប្រក្រតី ក្នុងរយៈពេលតិចបំផុត៦ខែ និងក្រុម B រួម មានបុរស ១០នាក់ មានសុខភាពល្អ ពុំមានប្រវត្តិកើតជំងឺមិនប្រក្រតីនេះ ។
ទន្ទឹមនោះ ពួកជំនាញការក៏ជ្រើសរើសមុខសញ្ញាចូលរួមស្រាវជ្រាវមិនឲ្យមានការខុសប្លែកគ្នាច្រើនអំពីអាយុ , ទម្ងន់ , កម្ពស់ , ទម្លាប់ជក់បារី បរិមាណ testosterone ក្នុងឈាម និងបរិមាណពេលវេលាប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ។
ពួកអ្នកស្រាវជ្រាវបានសំណូមពរពួកអ្នកស្ម័គ្រចិត្តសម្រេចលំហាត់ត្រួតពិនិត្យអំពីសុខភាពផ្លូវភេទ និងវាយតម្លៃវាផ្អែកលើតារាងតួលេខប្រដាប់ភេទឡើងរឹងអន្តរជាតិ (IIEF) ។ តាមរយៈនោះបុរសទាំង៣០នាក់ ឆ្លើយសំណួរស្រាវ ជ្រាវអំពីទម្លាប់ប្រើប្រាស់ទូរស័ព្ទចល័តរបស់គេ ។
លទ្ធផលបង្ហាញថា ក្រុម A ជានិច្ចកាលយកទូរស័ព្ទតាមខ្លួន និងប្រើប្រាស់វា ៤,៤ ម៉ោងក្នុង១ថ្ងៃ ។ ក្នុងពេលនោះតួលេខនេះនៅក្រុម B គឺត្រឹមតែ ១,៨ ម៉ោងក្នុង ១ថ្ងៃប៉ុណ្ណោះ ។
អ្នករៀបចំការស្រាវជ្រាវ Badereddin Mohamed Al-Ali ឲ្យដឹងថា ៖ "ការស្រាវជ្រាវនេះបង្ហាញថា មានទំនាក់ទំនងមួយរវាងការប្រើប្រាស់ទូរស័ព្ទចល័ត និងអសមត្ថភាពផ្លូវភេទនៅបុរស" ។
មុននេះ , ការស្រាវជ្រាវជាច្រើនបានបង្ហាញអំពីឥទ្ធិពលរបស់ទូរស័ព្ទចល័តទៅដល់បរិមាណទឹកកាមនៅបុរស ។ តាមរយៈនោះគុណភាពមេជីវិតនឹងថយចុះ ឬបរិមាណមេជីវិតក៏តិចទៅ ។
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តី Central European Journal of Urology ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|