. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ «​វក​» តំណាង​សត្វ​ស្វា សូម​បង្ហាញ​ជូន​អំពី​ជីវសាស្ត្រ​ធម្មជាតិ​នៃ​សត្វ​ស្វា
April 11, 2016 (11:47:40) [ 1642 ]
 
 
ស្វា​ជា​ប្រភេទ​សត្វ​រស់នៅ​ក្នុង​ព្រៃ ហើយ​មាន​កន្ទុយ​វែង ឬ​ខ្លី​ទៅ​តាម​ពូជ​របស់​វា និង​មាន​ជាង​២៦០​ប្រភេទ​ឯណោះ ។ ស្វា​ជា​ច្រើន​ប្រភេទ​យក​ដើមឈើ​ជាទី​ជម្រក​របស់​វា តែ​ស្វា​មួយ​ចំនួន​ទៀត​រស់នៅ​លើ​ដី ដូច​ជា​ស្វា​បា​ប៊ូ​ន (Baboons) ជា​ពូជ​ស្វា​អាហ្វ្រិក និង​អា​រ៉ាប់ ។ សត្វ​ស្វាស​កម្ម​បំផុត​ក្នុងអំឡុងពេល​ថ្ងៃ​ជាង​ពេល​រាត្រី ។

ស្វា​ត្រូវ​គេ​ចាត់​ទុក​ថា ជា​សត្វ​មាន​ប្រាជ្ញា​ឈ្លាសវៃ​ជាង​សត្វ​ផ្សេង​ទៀត ជា​ពិសេស​គឺ​ស្វា​ពិភព​ចាស់ (Old World Monkeys) ក្នុង​លោក​ដែល​រស់នៅ​បាន​យូរ​ជាងគេ ។

ស្វា​ត្រូវ​គេ​ចែក​ចេញពីរ​ប្រភេទ​ធំ​ៗ​គឺ «​ស្វា​ពិភព​ថ្មី​» (New World Monkey) គិត​ចាប់ពី​ទ្វីបអាមេរិក​ខាងត្បូង​ទៅ​អា​មេ​រិ​ក​កណ្តាល និង​ស្វា​ពិភព​ចាស់ (Old World Monkey) រាប់​បញ្ចូល​ពី​អាហ្វ្រិក និង​អាស៊ី ។ ស្វា​ពិភព​ថ្មី និង​ប្រភេទ​ស្វា Catarrhine បាន​លេច​រូបរាង​ឡើង ​ជាមួយនឹង​ស្វា​ផ្សេង​ទៀត ​តាំងពី​៣៥​លាន​ឆ្នាំ​មុន ។ ចំណែក​ស្វា​ពិភព​ចាស់ ស្វា​ឥត​កន្ទុយ Hominoidea និង​ស្វា Catarrhine បាន​លេច​រូបរាង​តាំងពី​២៥​លាន​ឆ្នាំ​មុន ។

ស្វា​អាច​មាន​ទំហំ​តូច​បំផុត​១១៧​មី​ល្លី​ម៉ែត្រ និង​ប្រវែង​កន្ទុយ​១៧២​មី​ល្លី​ម៉ែត្រ និង​ទម្ងន់​ជាង​១០០​ក្រាម ។ ដោយឡែក​ស្វា​ឈ្មោល​អាហ្វ្រិក​ភាគ​ខាងលិច​វិញ​ មាន​ប្រវែង​បណ្តោយ​ជិត​១​ម៉ែត្រ និង​ទម្ងន់​រហូត​ដល់​៣៦​គីឡូក្រាម ។

ស្វា​ភាគច្រើន​រស់នៅ​លើ​ដើមឈើ រីឯ​ពូជ​ស្វា​ផ្សេង​ទៀត​រស់នៅ​លើ​វាលស្មៅ ។ ចំណែក​របប​អាហារ​របស់​ពួក​វា​វិញ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ទៅ​តាម​ប្រភេទ​ស្វា តែ​រួម​មាន ផ្លែ​ឈើ ស្លឹកឈើ គ្រាប់​ធុញ្ញ​ជាតិ ផ្កា ស៊ុត និង​សត្វល្អិត តូច​ៗ​ដូច​ជា​ពីងពាង​ជាដើម ។

អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា មនុស្ស​សព្វថ្ងៃ​វិ​វ​ឌ្ឍ​ចេញពី​ស្វា តែ​សាសនា​ខ្លះ​អះអាង​ថា ព្រះ​ជា​អ្នក​បង្កើត​មនុស្ស ។ ដោយសារ​តែ​ហេតុផល​រៀង​ៗ​ខ្លួន​ទើប​ធ្វើ​ឱ្យ​មានការ​ប្រកាន់​យក​តាម​បែប​ម្ខាង​ៗ​ដោយ​គ្មាន​ហេតុផល​រួម​ស្ថិត​ក្នុង​ចំណុចកណ្តាល​ទេ ។

ខួរក្បាល​ស្វា​ត្រូវ​គេ​និយម​ទទួលទាន​នៅ​តំបន់​អាស៊ី​ខាងត្បូង​ចិន និង​ប្រទេស​អាហ្វ្រិក ។ ដោយឡែក​ច្បាប់​របប​អាហារ​ប្រពៃណី​អ៊ិ​ស្លា​ម​ចែង​ថា «​ការ​ទទួលទាន​សាច់​ស្វា​ខុសច្បាប់​» ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ស្វា​ត្រូវ​គេ​ទទួលទាន​នៅ​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​អាហ្វ្រិក​ដែល​ជា​កន្លែង​សាច់​ស្វា​ត្រូវ​គេ​ដាក់​លក់ ។

ស្វា​ជា​តួអង្គ​ពិសេស​ឈ្មោះ​ស៊ុន​អ៊ូ​ខុ​ង ក្នុង​រឿងព្រេង​និទាន​របស់​ចិន គឺ​រឿង​«​ថាំង​ចេ​ង​ទៅ​ចម្លង​ធម៌​នៅ​ភាគ​ខាងលិច​» ។ ចំណែក​រឿង «​រាមាយណៈ​» ឬ​ខ្មែរ​រឿង «​រាមកេរ្តិ៍​» តួអង្គ​ហនុមាន ជា​សេនា​របស់​ព្រះ​រាម​ដ៏​អង់អាច​ក្លាហាន និង​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងក្លា ។

ចំណែក​តាម​ក្បួនតម្រា​ប្រពៃណី​ខ្មែរ​ឆ្នាំវក ឬ​ឆ្នាំ​ស្វា ជា​ឈ្មោះ​ឆ្នាំ​ទី​៩ ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២​ដែល​តំណាង​ឱ្យ​កំណើត​របស់​មនុស្ស​ម្នាក់​ៗ ។ ចាស់​បុរាណ​មាន​ជំនឿ​ថា មនុស្ស​ប្រុស​-​ស្រី​ណា​កើត​ចំ​ឆ្នាំ​ស្វា​ នឹង​មាន​ប្រាជ្ញា​ឈ្លាសវៃ​ជាង​ ឆ្នាំ​ដែល​តំណាង​ដោយ​សត្វ​ផ្សេង​ទៀត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter