ក្រសួងទេសចរណ៍ រៀបចំពិធីសូត្រមន្តលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
|
April 11, 2016 (11:40:12)
|
[ 1541 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ បានរៀបចំពីធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅពេលដ៏ខ្លីខាងមុខ ។ ពិធីនេះមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងក្រសួងជាច្រើនរូបទៀត ។
លោក ថោង ខុន ថ្លែងថា ពិធីនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រោះជាទំនៀមទម្លាប់និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ។ ពិធីនេះ ក៏បានបង្ហាញនូវការគោរពនិងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរផងដែរ ។
គួរបញ្ជាក់ថា ពិធីខាងលើនេះ ក៏មានរៀបចំនូវពិធីសូត្រមន្ត ប្រគេនទេយ្យទានដល់ព្រះសង្ឃព្រមទាំងមានការសម្តែងរបាំជូនពរ និងរបាំត្រុដិ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលឆ្នាំនេះមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ដល់ទី១៦ ខែមេសា ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|