៥ វិធីដើម្បីសក់ស្អាត ទន់រលើបរលោង
|
April 05, 2014 (08:08:29)
|
[ 1361 ] |
|
|
|
|
សក់របស់អ្នកអាចត្រូវ ខូចខាតដោយសារ ការថែរក្សាសក់ តាមរបៀបផ្សេងៗ និង ការប្រើប្រាស់ ផលិតផលខុស។ មិនតែប៉ុណ្ណោះ ការផ្លុំសក់ឲ្យស្ងួតការគាបសក់ និងការត្រូវពន្លឺព្រះអាទិត្យ អាចធ្វើឲ្យសក់របស់អ្នក មានការខូចខាត។ ជាមួយគ្នានេះដែរ សក់ខូចអាចត្រូវបានដឹង ដោយសញ្ញាមួយចំនួនដូចជា សក់របស់អ្នកអាចមានសភាពមិនរលោង និងទន់ ហើយអ្នកនឹង មានអារម្មណ៏ថា មានសក់ស្ងួត និង ស្រួយដោយសក់ របស់អ្នកងាយនឹងដាច់ និងគ្មានភាព រឹងមាំ។
ដើម្បីកំចាត់នូវបញ្ហានេះអ្នកត្រូវៈ
១- ប្រើប្រាស់វីតាមីន E ដើម្បីបំប៉នសក់ ឲ្យមានភាពរឹងមាំ។ អ្នកត្រូវយកវីតាមីន Eចំនួនមួយគ្រាប់មកចាក់លើបាត ដៃ ហើយយកមកលាប នៅលើសក់បន្ទាប់ពី អ្នកកក់សក់រួច។ ធ្វើបែបនេះជាប្រចាំ នោះអ្នកនឹងមានអារម្មណ៍ថា សក់ដ៏ស្រស្អាតរបស់អ្នក កំពុងតែត្រឡប់មករក អ្នកវិញជាមិនខាន។
២- ប្រើប្រាស់ស៊ុត និងប្រេងអូលីវ ដើម្បីធ្វើការបន្ទន់សក់ ក្នុងមួយសប្តាហ៏ម្តង ដើម្បីជួយព្យាបាលសក់ឲ្យ មានទម្ង ន់។ វីធីធ្វើគឺអ្នកត្រូវយកស៊ុត ផ្នែកពណ៌លឿង លាយជាមួយនឹង ប្រេងអូលីវចំនួន ២ស្លាព្រាបាយបន្ទាប់មកយកមក លាប នៅលើសក់ ជាពិសេសនៅចុងសក់។ ទុកវាចោលចំនួន៣ នាទី រួចសំអាតចេញ បន្ទាប់មកទើបចាព់ផ្តើម ធ្វើ ការកក់សក់តាមក្រោយ។
៣- ចូរអ្នកកុំធ្វើការប្តូរពណ៌សក់ ជាញឹកញាប់ខ្លាំងពេក ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យសក់របស់អ្នកស្ថួតខ្លាំង និង ដាច់។
៤- អ្នកគួរតែតម្រឹមសក់ របស់អ្នកជាប្រចាំ មួយខែម្តង។ ការធ្វើបែបនេះអាចការបន្ថយសក់ខូចនិងធ្វើឲ្យមានការលូត លាល់ ឡើងកាន់តែឆាប់រហ័ស។
៥- ចូរអ្នកកុំកក់សក់ និង បន្ទន់សក់ញឹកញាប់ពេក។ អ្នកគួរតែធ្វើសកម្មភាពនេះ ត្រឹមតែ ២ ឬ ៣ដងក្នុងមួយសប្តាហ៏ បានហើយពីព្រោះការ កក់សក់ញឹកញាប់ពេក អាចឲ្យឲ្យសក់របស់អ្នកស្ថិត នៅក្នុងសភាពខូចខាត កាន់តធ្ងន់ធ្ងរ៕
(ប្រភពពី៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|