រមណីយដ្ឋានទេសចរណ៍ ធម្មជាតិកោះខ្សាច់សេកុង ទាក់ទាញចិត្តអ្នកទេសចរ
|
February 28, 2016 (15:33:26)
|
[ 1425 ] |
|
|
|
|
ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋានទេសចរណ៍ថ្មីលើទឹកដីក្រុងស្ទឹងត្រែង «កោះខ្សាច់សេកុង» បង្កើតឡើងដោយមន្ទីរទេសចរណ៍ និងអង្គភាពមន្ទីរពាក់ព័ន្ធផ្សេងទៀត ។ រមណីយដ្ឋាននោះមានការចាប់អារម្មណ៍ខ្លាំងពីអ្នកទេសចរជាតិ និងអន្តរជាតិ ។
កោះខ្សាច់សេកុងលេចធ្លោនៅកណ្តាលទន្លេសេកុងដោយនៅរដូវទឹកសម្រកមានទឹកត្រឹមចង្កេះ ។ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិនោះភ្ញៀវពីខេត្តផ្សេង និងក្នុងខេត្តតែងតែអង្គុយកម្សាន្តលើខ្យូសក្បែរមាត់ទឹកដ៏ត្រជាក់ ។ មន្ទីរទេសចរណ៍បានរៀបចំឧបករណ៍កម្សាន្តលើផ្ទៃទឹកដូចជាទាទឹក និងកៃយ៉ាក់សម្រាប់អុំលេង ។
លោកមាន សុគឿន អនុប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង កាលពីពេល ថ្មីៗកន្លងមកឱ្យដឹងថា តំបន់ទេសចរណ៍ធម្មជាតិថ្មីនេះរៀបចំដោយលោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅរដូវទឹកសម្រក ។ ការរៀបចំនោះមន្ទីររៀបចំជាខ្យូសសម្រាប់សម្រាកកម្សាន្ត មានអាហាតាមតម្រូវការ ល្បែងកម្សាន្ត រួមមានទាទឹក និងទូកកៃយ៉ាក់។ សម្រាប់តម្លៃភ្ញៀវទេសចរចូលទៅកម្សាន្តនោះរថយន្តមួយគ្រឿងតម្លៃ៨ពាន់រៀល ម៉ូតូមួយគ្រឿងតម្លៃ១.០០០រៀល ចំណែកមនុស្សម្នាក់តម្លៃ១.០០០រៀល ។ ដោយឡែកខ្យូសតម្លៃ១៥.០០០រៀលមិនកំណត់ពេលវេលាឡើយ ។ ទាទឹក ព្រមទាំងទូកកៃយ៉ាក់ក្នុងមួយម៉ោងតម្លៃ២ម៉ឺនរៀល រីឯផ្នែកបង្គន់អនាម័យសម្រាប់ការចូលបន្ទោបង់ម្តង៥០០រៀលដែលការបង់ទាំងនោះធ្វើឡើងក្រោមកិច្ចប្រជុំមានអន្តរវិស័យចូលរួមឯកភាព ។ សម្រាប់អនាម័យជាកក្តាចាំបាច់បំផុតផ្នែកផាសុកភាព ហើយមន្ទីរបានរៀបចំគណៈកម្មការ និងឱ្យអាជីវករលក់ដូរនៅទីនោះរៀបចំវេចខ្ចប់កាកសំណល់ដាក់ធុងសំរាម និងដុតសម្អាតសំរាមចោល ចៀសវាងប៉ើងបាត់បង់សោភ័ណភាព ។ អ្នកទេសចរជាតិពីបណ្តាខេត្តនានា និងក្នុងខេត្តបានលើកឡើងស្រដៀងគ្នាថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីនេះគួរឱ្យចង់ទៅកម្សាន្ត ព្រោះមានភាពស្រស់ស្អាត ហើយនៅជិតទីមួយខេត្ត ។
អ្នកទេសចរបានលើកឡើងថា ការរៀបចំទីតាំងកម្សាន្តសប្បាយនោះមានភាពទាក់ទាញល្អសមរម្យហើយ តែពួកគាត់សំណូមពរដល់អ្នករៀបចំ ពិសេសមន្ទីរទេសចរណ៍គួរពិចារណា ចំពោះតម្លៃបង់ចូលទស្សនា ដោយគួរបន្ធូរបន្ថយមកត្រឹម៥០ភាគនៃតម្លៃដើមបច្ចុប្បន្ន ។ សម្រាប់រថយន្តមួយគ្រឿង៨ពាន់រៀល ចំណែកមនុស្សម្នាក់១.០០០រៀល ហើយត្រូវចំណាយទៅលើការជួលខ្យូសបន្ថែម ។ រីឯម៉ូតូតម្លៃ១០០០រៀល រួមជាមួយមនុស្សចំនួនពីរទៅបីនាក់ត្រូវចំណាយអស់៤០០០រៀល ដូច្នេះប្រសិនបើបញ្ចុះតម្លៃដែលអាចធ្វើទៅបាននោះនឹងរឹតតែប្រសើរឡើង ។
ទាក់ទិននឹងការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ធម្មជាតិនេះ លោកមាន សុគឿន អនុប្រធានមន្ទីរទេសចរណ៍បញ្ជាក់ថា លោកប្រធានមន្ទីរមានគម្រោងនៅពេលខាងមុខនេះបង្កើតឲ្យមានការប្រគំតន្ត្រីកម្សាន្តដើម្បីឲ្យភ្ញៀវច្រៀងលេងតាមចំណង់ចំណូលចិត្តនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|