កម្ពុជាទទួលបានក្រុមហ៊ុនទេសចរណ៍មានសក្ដានុពលទាក់ទាញអ្នកទេសចរជប៉ុន
|
February 26, 2016 (06:11:32)
|
[ 1336 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ «កម្ពុជាទទួលបានក្រុមហ៊ុនទេសចរណ៍ ដែលមានសក្តានុពលក្នុងការទាក់ទាញទេសចរជប៉ុន» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធក្រុមហ៊ុនទេសចរណ៍ JTB Cambodia កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ នៅសណ្ឋាគាសូហ្វីតែលភូគីត្រាភ្នំពេញ ។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ទីផ្សារជប៉ុនគឺជាទីផ្សារសំខាន់មួយរបស់កម្ពុជា ដែលក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ស្ថិតនៅក្នុងចំណោមទីផ្សារទេសចរណ៍សំខាន់ៗទាំង១០របស់កម្ពុជា ។ កំណើននេះអាស្រ័យដោយមានកិច្ចសហប្រតិបត្តិការ និងចំណងសាមគ្គីភាពល្អរវាងប្រទេសទាំង២កម្ពុជា-ជប៉ុន ។ តាមរយៈនេះរាជរដ្ឋាភិបាលសង្ឃឹមថា ក្រុមហ៊ុនទេសចរណ៍ JTB Cambodia នឹងធ្វើការពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួនតាមរយៈគម្រោងផ្លាស់ប្តូរវប្បធម៌ និងប្រើប្រាស់បទពិសោធន៍ដែលខ្លួនមានកន្លងមក ដើម្បីទាក់ទាញទេសចរជប៉ុន ឱ្យធ្វើដំណើរកម្សាន្តមកកាន់កម្ពុជា កាន់តែច្រើនឡើង ក៏ដូចជាទេសចរកម្ពុជាទៅកាន់ប្រទេសជប៉ុនផងដែរ ។
លោករដ្ឋមន្ត្រី ថោង ខុន បន្ថែមថា ការមកដល់នៃក្រុមហ៊ុនទេសចរណ៍ JTB Cambodia គឺមានន័យថា ជាការមកដល់នៃកំណើនទេសចរជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ដែលស្របតាមការព្យាកររបស់ក្រសួងទេសចរណ៍កម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៧,៨លាននាក់ក្នុងឆ្នាំ២០២០ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសម្ដែងនូវសេចក្តីរីករាយ និងអបអរសាទរចំពោះក្រុមហ៊ុនហោះហើរជប៉ុន All Nippon Airway (ANA) ដែលនឹងចាប់ផ្តើមធ្វើការហោះហើរដោយត្រង់ទៅមក តូក្យូ-ភ្នំពេញ-តូក្យូ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ ដោយប្រើប្រភេទយន្តហោះ B787-8 (C42-Y198) ។
លោក គូម៉ាម៉ារុ យ៉ូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងថា កម្ពុជាគឺជាប្រទេសទេសចរណ៍មួយក្នុងចំណោមប្រទេសនៅអាស៊ី ដែលមានប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក ហើយក៏ជាប្រទេសឧស្សាហកម្មទេសចរណ៍អន្តរជាតិមានចំនួនប្រមាណ១៦ភាគរយ នៅក្នុងផលិតផលក្នុងស្រុកសរុប ។ ជាពិសេសប្រាសាទអង្គរវត្តបានឈរលំដាប់លេខរៀងទី១ នៅលើពិភពលោក ដែលទទួលបានការពេញនិយមពីជនជាតិជប៉ុននៅឆ្នាំ២០១៥ ។
លោករដ្ឋមន្ត្រី បានសម្តែងនូវក្តីរំពឹងថា ភ្ញៀវទេសចរជប៉ុននឹងមានកំណើនបន្ថែមទៀត បន្ទាប់ពីការបើកក្រុមហ៊ុនទេសចរណ៍ជប៉ុននៅកម្ពុជា ជាពិសេសការចាប់បើកឱ្យមានជើងហោះហើរផ្ទាល់ពីណារីតា មកទីក្រុងភ្នំពេញ នាខែកញ្ញ ខាងមុខនេះ។
លោក Hiroyuki Takahashi នាយកក្រុមហ៊ុន JTB Group បានឱ្យដឹងថា ក្រុមហ៊ុនទេសចរណ៍ JTB Cambodia គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JTB Group ដោយមានស្នាក់ការធំនៅប្រទេសជប៉ុន និងមានប្រវត្តិជាង១០០ឆ្នាំមកហើយ ក្នុងការបម្រើសេវាកម្មទេសចរណ៍ធំជាងគេនៅក្នុងប្រទេសជប៉ុន និងនៅតាមបណ្តាប្រទេសមួយចំនួនទៀតទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ។ លោកបន្តថា ដោយមើលឃើញពីកំណើនសេដ្ចកិច្ចកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័ស និងមានតំបន់ទេសចរណ៍ជាច្រើនទៀតនៅអាស៊ី ដែលជាសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ ជាកត្តាជំរុញឱ្យJTB សម្រេចចិត្តវិនិយោគក្នុងប្រទេសកម្ពុជា ។
លោកនាយកសង្ឃឹមថា ការបម្រើសេវាកម្មទេសចរណ៍នៅកម្ពុជានាពេលនេះ នឹងទទួលបានភាពជោគជ័យ និងជួយរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជនកម្ពុជា-ជប៉ុន កាន់តែខ្លាំងឡើងថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤,៧៨លាននាក់ កើនឡើង៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៤ ក្នុងនោះទេសចរជប៉ុនមានចំនួន១៩៣.៣៣០នាក់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ នាំមកចំណូលជូនជាតិប្រមាណ៣.២០០លានដុល្លារ បង្កើតឱកាសការងារបានជាង៦០ម៉ឺននាក់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|