ស្ថាប័នពាក់ព័ន្ធជំរុញការផ្សព្វផ្សាយអំពីទេសចរណ៍បៃតងនិងទីក្រុងស្អាត
|
February 26, 2016 (06:10:47)
|
[ 1335 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី១៥ ខែកុម្ភៈ បានរៀបចំកិច្ចពិភាក្សាមួយដោយមានការចូលរួមពីក្រសួងព័ត៌មាន ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិភាក្សាអំពីការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពី «ទេសចរណ៍និងទីក្រុងស្អាត» តាមប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម ។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ។
លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ថ្លែងថា «កិច្ចប្រជុំនេះផ្តោតជាសំខាន់លើ ការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពី ទេសចរណ៍បៃតងនិងទីក្រុងស្អាត យុវជននិងទីក្រុងស្អាត ក៏ដូចជាការត្រៀមលក្ខណៈប្រកួតប្រជែងសម្អាតកម្ពុជា (Cambodia Clean up Challeges) ជ័យលាភី សម្តេចតេជោនានាយករដ្ឋមន្ត្រីនាពេលខាងមុខនេះ ។ ទន្ទឹមនោះ ក៏ជាការត្រៀមលក្ខណសម្បត្តិក្នុងការទទួលប័ណ្ណសរសើរ អាស៊ានទេសចរណ៍ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងបាងកក ប្រទេសថៃ នៅឆ្នាំ២០១៨ខាងមុខផងដែរ» ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងទៀតថា កិច្ចពិភាក្សានេះគឺដោយយោងតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជំរុញឲ្យរួមគ្នាអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍បៃតង ទីក្រុងស្អាត សម្រាប់ប្រកួតប្រជែងជាមួយបណ្តាប្រទេសជាសមាជិកក្នុងតំបន់ ក៏ដូចជាប្រទេសនៅលើសកលលោក។ លោកបន្តថា ការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីទេសចរណ៍បៃតងទីក្រុងស្អាតនេះ ក៏ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានការយល់ដឹងបន្ថែមទៀត ប្រយោជន៍លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា នឹងជំរុញឲ្យបណ្តាញផ្សព្វផ្សាយជាតិ ទាំងរដ្ឋនិងឯកជន ខិតខំធ្វើយ៉ាងណាយកចិត្តទុកដាក់ជួយផ្សព្វផ្សាយអំពីទេសចរណ៍ បរិស្ថាន អនាម័យ ដល់សាធារណជនឲ្យចូលរួមលើកកម្ពស់ថែរក្សាបរិស្ថាន អនាម័យក្នុងទីក្រុងឲ្យបានស្អាតល្អ ធ្វើឲ្យទីក្រុងរបស់កម្ពុជាក្លាយជាទីក្រុងស្អាត បៃតងនាពេលខាងមុខ ។
លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រសួងទេសចរណ៍និងស្ថាប័នពាក់ព័ន្ធ មានការយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះបណ្តាញផ្សព្វផ្សាយរដ្ឋ និងឯកជន ដែលបានរួមចំណែកក្នុងការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ និងបរិស្ថានទីក្រុង ដើម្បីឲ្យពួកគេមានការប្រកួតប្រជែងលើបញ្ហានេះ ។
តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសន្យាផងដែរថា នឹងជំរុញនិងលើកទឹកចិត្តដល់យុវជនឲ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងការសម្អាតបរិស្ថាននៅតាមទីប្រជុំជន ទីសាធារណៈ និងនៅតាមរមណីយដ្ឋាននានា ក៏ដូចជាចូលរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត លើកកម្ពស់ការយល់ដឹងដល់យុវជន និងប្រជាជនគ្រប់ផ្នែក ទាំងទេសចរណ៍ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ សោភណ័ភាពទីក្រុង និងច្បាប់ចរាចរណ៍ជាដើម ។ នេះជាវត្ថុបំណងដែលទទូចចង់បាន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|