តើភរិយាគួធ្វើអ្វីខ្លះដើម្បីចង ចិត្តស្វាមីកុំឲ្យលួចមានស្រីក្រៅ?
|
April 05, 2014 (07:43:55)
|
[ 1263 ] |
|
|
|
|
នៅពេលស្វាមីក្បត់ចិត្តទៅមានស្រីក្រៅ (សៅគ្រី) ស្ត្រីជាភរិយាខ្លះអាចមាន វិធីកែខៃបញ្ហាផ្សេងៗគ្នា មិនថាពឹងមន្ត អាគម គ្រូស្នេហ៍ អាវុធ ទឹកអាស៊ីដឬរហូត ដល់កាត់អាវុធសម្ងាត់ (លិង្គ) ស្វាមីចោល ក៏មាន ដែលវិធីទាំងនេះសុទ្ធ តែធ្វើឲ្យខាតបង់ ហើយបញ្ហាកាន់តែធ្ងន់ធ្ងរ ថែមទៀតផង ។ ដូច្នេះចំពោះ វិធីចាត់ការជាមួយ ស្វាមីដែលចូលចិត្ត “សៅគ្រី” នោះចូរអ្នកធ្វើតាម ការណែនាំ របស់អ្នកដែលធ្លាប់ មានបទពិសោធន៍ ដូចខាងក្រោមនេះ។
ហេតុអ្វីស្វាមីគិតក្បត់ភរិយា ?
១- ភរិយាខ្វះចន្លោះក្នុងតួនាទីៈ ជាដំបូងភរិយាគួរពិនិត្យមើលភរិយាបថ ខ្លួនឯងសិន តើមានខុសឆ្គង អ្វីខ្លះទើបស្វា មីក្បត់ចិត្ត ងាកទៅរកស្រីផ្សេង ? តើអ្នកមានខ្វះខាតក្នុង តួនាទីជាមេផ្ទះដែរឬអត់ ។ បើមាន ត្រូវទទួលស្គាល់ និង កែប្រែជាបន្ទាន់ទោះបីជា ត្រូវលំបាក បន្តិចក៏ដោយចុះ ។ ជាទូទៅ មនុស្សយើងតែងតែ មើលឃើញអ្នកដទៃថា មិន ល្អបែបនេះបែបនោះ មុននឹងមើល ខ្លួនឯងទៅទៀត ។ កំហឹងទោសៈ អាចបិតបាំងអ្នករហូតមើលមិនឃើញកំហុស ខ្លួនឯង ប៉ុន្តែនៅពេលណាអ្នកចាប់ផ្តើម មើលឃើញ ពីចំណុចខ្វះខាត ខ្លួនឯង គួររួសរាន់កែខៃកុំបង្អង់។
២- ស្វាមីមាននិស្ស័យសាវាតាំងពីកំណើត : ករណីនេះមានបញ្ហាពិបាកបន្តិច ត្រូវតែអត់ធ្មត់បំផុតធ្វើម៉េចបើបានជា ចាប់ដៃគ្នាជាស្វាមី ភរិយា ទៅហើយ ត្រូវខិតខំបំពេញតួនាទីខ្លួនឲ្យល្អ ត្រូវមានចិត្តត្រជាក់មិនជេរ ស្តីឲ្យគេអាប់ឱន មុខមាត់ ប្រសិន បើមានបញ្ហាធ្ងន់ធ្ងរ ត្រូវដោះស្រាយរួមគ្នាជាជំហានៗ ។ ការកែប្រែនិស្ស័យ សាវា របស់ស្វាមីត្រូវ ចំណាយពេលវេលា យូរទៅមុខទៀត ។
ភរិយាគួរធ្វើយ៉ាងណា?
សូមដាក់តឿនដល់ភរិយា ទាំងឡាយថា មិនថាមានបញ្ហាអ្វី មិនគួរទៅរកគ្រូធ្វើស្នេហ៍ មកអូសទាញស្វាមីនោះទេ ។ អ្វីដែលអ្នកគួរធ្វើនោះគឺ ៖
- ផ្តល់កម្លាំងចិត្តលើក សរសើរស្វាមីដោយសម្តីពីរោះពិសា ។
- ញញឹមញញែមកុំដើរតួយក្ខិនីឲ្យសោះ ។
- ឈប់ប្រើកម្លាំងបាយអំបើហិង្សា ធ្វើបាបគ្នាសម្តីដៀមដាម ចាក់ដោតបញ្ជេះកំហឹង រួមទាំង ការចាប់ កំហុសទាំងឡាយ។
- អ្វីដែលអាចព្រមព្រៀង ស្រុះស្រួលគ្នាបាន គួរតែសម្រួលគ្នាទៅ ស្គាល់គំនិតស្វាមីឲ្យបានច្រើន រួចហើយបង្កើនការយល់ចិត្តគ្នាមួយកម្រិតទៀត ដើម្បីជីវិតគ្រួសារ គង់វង្ស ។
- ថែរក្សាសម្រស់ តុបតែងកាយឲ្យបានសមរម្យ កុំឲ្យមើលទៅរយីករយាកពេក…៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|