ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែទេសចរណ៍ នៅក្រុងកំពង់ឆ្នាំង និងឃុំឆ្នុកទ្រូ
|
February 13, 2016 (07:38:45)
|
[ 1414 ] |
|
|
|
|
ខេត្តកំពង់ឆ្នាំង ៖ «ផែបណ្តែតទឹក» មានសារសំខានខ្លាំងណាស់ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅទស្សនាខេត្តកំពង់ឆ្នាំង តាមរយៈកប៉ាល់ ពួកគាត់នឹងត្រូវចុះពីកប៉ាល់ ជិះកាណូតឡើងលើផែដើម្បីឡើងដីគោក ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋក៏បានចតទូក កាណូតពេលឡើងគោក ឬចុះពីលើគោកមកជិះកាណូតក្នុងទឹកវិញ តាមរយៈកំពង់ផែនេះដែលមិនអាចខ្វះបានឡើយ» ។
លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងបែបនេះនៅក្នុងពិធីក្រុងពាលីសម្ពោធដាក់ឱ្យប្រើប្រាស់ផែបណ្តែតទឹកថ្មីចំនួន២ នៅចំណុចដើមពោធិ៍មាត់ទន្លេ ផ្សារក្រោម ស្ថិតក្នុងឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ចំពោះការប្រារព្ធពិធីក្រុងពាលីនេះ គឺជាទំនៀមទម្លាប់់ប្រពៃណីរបស់ដូនតាពីបុរាណកាលមក ដែលត្រូវធ្វើឡើងសែនព្រែនដល់អ្នកតា លោកយាយជាអ្នកថែរក្សាទឹកដី ព្រៃព្រឹក្សា និងស្តេចក្រុងពាលីជាម្ចាស់ទឹកដីព្រៃភ្នំ ដើម្បីសុំសេចក្តីសុខដល់កូនចៅ និងប្រជាពលរដ្ឋក្នុងការកសាងសមិទ្ធផលអ្វីមួយ ។ ពីធីនេះត្រូវបានសែនព្រែនឱ្យអារុក្ខអារក្ស អ្នកតា ម្ចាស់ទឹក ម្ចាស់ដី តាមប្រពៃណីបុរាណដើម្បីសុំសេចក្តីសុខជូនប្រជាពលរដ្ឋជាទូទៅនៅក្នុងខេត្តកំពង់ឆ្នាំង ដែលជាអ្នកប្រើប្រាស់ផែដែកនេះ ព្រោះថានៅរដូវចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌម្តងៗមានប្រជាពលរដ្ឋឡើងចុះឆ្លងកាត់ច្រើនណាស់ មានពេលខ្លះបើយើងមិនជឿ និងមិនបន់ស្រន់សែនព្រែនឱ្យដូនតា ក៏យើងមិនសូវបានសេចក្តីសុខដែរ ។
លោកអភិបាលខេត្តបន្តថា ផែបណ្តែតទឹកសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះមាន២ គឺមួយគ្រឿងដាក់នៅទីនេះ និងមួយគ្រឿងទៀតដូចគ្នានេះផងដែរដាក់នៅកំពង់ផែ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ ផែទាំងពីរត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកសាងឡើងដាក់ឲ្យប្រើប្រាស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដូចជាចតកាណូតដកាណូតដឹកផលនេសាទ កាណូតដឹកកសិផល ពីចម្ការទៅទីរួមស្រុក និងក៏មានសារប្រយោជន៍យ៉ាងសំខាន់ផងដែរសម្រាប់ប្រជាពលរដ្ឋដឹករបស់ប្រើប្រាស់ផ្សេងៗ និងគ្រឿងសំណង់ ពីលើគោកចុះមកលើកាណូតក្នុងទឹក បើគ្មានកំពង់ផែដែកនេះប្រជាពលរដ្ឋពិតជាជួបការលំបាកជាមិនខានឡើយ ។
លោកអភិបាលខេត្តបានផ្តាំផ្ញើផងដែរ ដល់អាជ្ញាធរក្រុង ស្រុក សមត្ថកិច្ច និងប្រជាពលរដ្ឋសូមរួមគ្នាជួយថែរក្សាផែដែកទាំង២គ្រឿងនេះឱ្យបានល្អ រឹងមាំយូរអង្វែរដើម្បីជួយសម្រួលដល់ការឈប់សំចតរបស់ពេលធ្វើដំណើរតាមផ្លូវទឹក ។
លោកកែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ផែដែកទាំង២គ្រឿងនេះ ក្នុង១គ្រឿងៗមានបណ្តោយប្រវែង១២ម៉ែត្រ និងទទឹង៦ម៉ែត្រ កសាងឡើងដោយប្រាក់របស់ក្រសួងសាធារណការ ឧបត្ថម្ភជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ចំណែកកំពង់ផែចាស់បានពុកខូចអស់ទៅហើយមិនអាចជួសជុលប្រើប្រាស់បានឡើយ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|