. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
មូលហេតុ និងវិធីទប់ទល់ ការដុះក្បាលពោះ
April 02, 2014 (13:36:12) [ 1834 ]
 
 
មិនថាបុរសឬស្ដ្រីនោះឡើយ នៅពេលមានអាការ ដុះក្បាលពោះហើយ គឺបណ្ដាលមកពីប្រភព នៃការធាត់។ តាមការសន្និដ្ឋាន របស់វេជ្ជសាស្ដ្រ បានបញ្ជាក់ថា កាលដែលធ្វើឱ្យបុរស និងស្ដ្រីដុះក្បាលពោះ នោះអាចមានកត្ដា​​​​​ពីរយ៉ាង គឺបណ្ដាលមកពីឡើងនូវទម្ងន់ និងបណ្ដាលមកពី មានរោគធាត់ ទើបធ្វើឱ្យខ្លាញ់ក្បាលពោះ របស់លោក​​អ្នកធំធាត់ ដែលគេហៅថា ដុះក្បាលពោះ។

មូលហេតុដែលបណ្ដាល ឱ្យលោកអ្នកដុះក្បាលពោះ

មូលហេតុដែលបណ្ដាលឱ្យ មានអាការដុះក្បាលពោះនេះ គឺមានច្រើនយ៉ាងខុសៗគ្នា មិនមែនកើត​​​ឡើង ដោយសារតំណពូជ នោះឡើយ។ បញ្ហាដំបូងនោះ លោកអ្នកមួយចំនួន ទម្លាប់ទទួលទាន​​​ច្រើន ក្មេងដែលមានអាយុ ស្ថិតក្រោម ១០ឆ្នាំ មួយចំនួន មានអាការធាត់ខ្លាំង ដែលទម្ងន់របស់គាត់ មិនសក្ដិសមទៅនឹង អាយុនោះ ក៏បានបង្ហាញឱ្យឃើញថា ក្មេងនោះចូលចិត្ដញ៉ាំច្រើន ជាពិសេសអាហារ ដែលមានជាតិខ្លាញ់ ដូចជា ទទួលទានហេមប៊ឺហ្គ៊ឺ ឬភ្លៅមាន់អាំងជាដើម។

ការទទួលទានបែបនេះ បានជំរុញឱ្យក្មេងឡើងគីឡូ ដោយមិនដឹងខ្លួន។ លោកអ្នកមួយចំនួន ទម្លាប់ញ៉ាំអាហារ បន្ថែម ឬមិនទុកឱ្យមាត់ទំនេរឡើយ ចេះតែរកអាហារនេះ អាហារនោះ ដើម្បីកំដរមាត់ បញ្ហានេះក៏បណ្ដាលឱ្យ លោកអ្នកធាត់ផងដែរ ជាពិសេសចំពោះស្ដ្រី។ លោកអ្នកមួយចំនួន មិនបានធ្វើការហាត់ប្រាណ ឱ្យបានទៀងទាត់ និងត្រឹមត្រូវក៏ អាចជំរុញឱ្យគាត់ឡើងគីឡូ រហូតឈានដល់មានអាការ ដុះក្បាលពោះទៀតផង។

ដោយឡែកលោកអ្នកមួយចំនួន មិនសូវ​​​ហូបច្រើននោះទេ តែអាចធាត់បានដែរ ដោយសារតែអាហារ​​​បំប៉នមួយចំនួន ដែលទទួលទានចូលនោះ មានសារជាតិខ្លាញ់ ជាតិអាកុល និងគ្រឿងស្រវឹងច្រើន។ ព្រោះជាតិអាកុល គឺជាប្រភពនូវកាឡូរីខ្ពស់ ដោយពុំបានធ្វើសកម្មភាព ការងារផ្សេងៗ ដើម្បីបន្សាបជាតិពុល​​​ក៏អាចឡើងគីឡូបានដែរ។

រោគសញ្ញាអាចដឹង ថាមានដុះក្បាលពោះ

លោកអ្នកមួយចំនួន ហាក់មិន​​​បានចាប់អារម្មណ៍ ថាខ្លួនឯងឡើងទម្ងន់ រហូតដល់មាន ដុះក្បាលពោះនោះទេ ភាគ ច្រើនដឹងតាមការថ្លឹងទម្ងន់ មានអាការហត់ មិនអាចទ្រាំនឹងកម្ដៅ​​​ថ្ងៃបាន ឬត្រូវកម្ដៅថ្ងៃក៏ហត់ មានអារម្មណ៍លំបាក ក្នុងខ្លួនជាដើម។ ជួនពេលមានវិបត្ដិ តាមប្រព័ន្ធ រំលាយអាហារ ចូលចិត្ដដេកច្រើន បែកញើសច្រើន ចំពោះស្ដ្រីវិញ លេចនោមមិនដឹងខ្លួន ឈឺសន្លាក់ដៃជើង គ្រប់ពេលវេលា។

វិធីព្យាបាលកាត់បន្ថយការដុះក្បាលពោះ

ដើម្បីធ្វើការព្យាបាល អាការដុះក្បាលពោះនេះ ត្រូវធ្វើការកាត់បន្ថយ ដូចតទៅ ៖
1. ត្រូវបន្ថយទម្ងន់ឱ្យបាន មិនត្រូវទទួលទាន អាហារផ្ដេសផ្ដាស ព្រោះជាតិអាហារ មួយចំនួនធំ គឺជាអាហារ ដែលមានជាតិកាឡូរី។ ត្រូវទទួលទានអាហារ ឱ្យបានទៀងទាត់ ក្នុងមួយថ្ងៃត្រឹមតែ ៥០០កាឡូរី វាគ្រប់គ្រាន់សម្រាប់ ទៅចិញ្ចឹមសារពាង្គកាយ លោកអ្នកបានហើយ។ ត្រឹម ៥០០កាឡូរីនេះ អាចកាត់បន្ថយ ទម្ងន់លោកអ្នករហូត ដល់កន្លះគីឡូ ក្នុងមួយសប្ដាហ៍ ហើយមិនធ្វើឱ្យប៉ះពាល់ ដល់សុខភាពទៀតផង។
2. មិនត្រូវកាត់បន្ថយទម្ងន់ ដោយប្រើជាតិតែ ឬកាហ្វេឡើយ ព្រោះវាអាចផ្ដល់ផលប៉ះពាល់ ដល់សុខភាព ធ្វើឱ្យ មានអាការថប់ដង្ហើម ដោយសារតែកាឡូរី នៅក្នុងឈាមប្រែប្រួល ហើយបាត់លំនឹង ដោយសារជាតិកាហ្វេ និងតែ។ លោកអ្នកដែលជ្រើសរើស យកជាតិតែ ឬកាហ្វេ ធ្វើការស្រកទម្ងន់នេះ មិនផ្ដល់ឱ្យលោកអ្នក ទទួលបាន សុខភាពល្អនោះឡើយ។ ម្យ៉ាងទៀតប្រសិនបើ ឈប់ទទួលទាន ជាតិកាហ្វេនេះ លោកអ្នកអាចឡើងទម្ងន់ លើសដើមផងដែរ។

ផលប៉ះពាល់ដែល បណ្ដាលមកពីដុះក្បាលពោះ

បន្ទាប់ពីមានអាការធាត់ ដុះក្បាលពោះហើយ លោកអ្នកអាចប្រឈមមុខទៅនឹង ជម្ងឺជាច្រើនដូចជា ៖
• ជម្ងឺលើសជាតិខ្លាញ់ អាចបង្កឱ្យមានការស្ទះ សរសៃឈាម ពេលនោះសរីរៈមួយចំនួន ត្រូវបានកាត់ផ្ដាច់ ដូចជាខួរក្បាល បេះដូងជាដើម។
• លោកអ្នកអាចប្រឈមមុខ នឹងជម្ងឺទឹក​​​នោមផ្អែម ប្រភេទទី២ មានន័យថា ជម្ងឺទឹកនោមផ្អែម ប្រភេទទី២នេះកើតឡើង ពីមនុស្សធាត់តែម្ដង។
• អាចបង្កឱ្យលោកអ្នក ឡើងជាតិអាស៊ីត ហើយជាតិអាស៊ីតនេះ អាចធ្វើឱ្យលោកអ្នក ឈឺតាមសន្លាក់ ជាពិសេស សន្លាក់មេជើង បង្កឱ្យមានក្រួសក្នុងតម្រងនោម ជាពិសេសជម្ងឺលើសឈាមតែម្ដង។ បន្ទាប់មកអាចឈឺចាប់ ដល់ សន្លាក់ឆ្អឹង ដោយសារតែទម្ងន់ធ្ងន់ពេក។

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 26 នាក់
  Flag Counter
Flag Counter