ទទួលទានកាហ្វេ ២-៤ កែវ ក្នុង ១ ថ្ងៃបន្ថយហានិភ័យ ធ្វើអត្តឃាដ
|
April 02, 2014 (13:23:56)
|
[ 1257 ] |
|
|
|
|
ពួកអ្នកស្រាវជ្រាវអ៊ីតាលី បានធ្វើការវិភាគចម្រុះមួយលើការស្រាវជ្រាវចំនួន១៦ ដែលប្រកាសពីឆ្នាំ ១៩៩៦ ដល់ខែ កញ្ញា ២០១២ ។ លទ្ធផលបង្ហាញថា ការទទួលទានកាហ្វេ ៣ កែវក្នុង១ថ្ងៃ អាចបន្ថយ ៥០% ហានិភ័យមហារីកថ្លើម អាស្រ័យដោយប្រសិទ្ធភាព បង្ការជំងឺទឹកនោមផ្អែម, និងបណ្តាឥទ្ធិពល មានប្រយោជន៍ សម្រាប់ជំងឺក្រិនថ្លើម, មិនតែប៉ុណ្ណោះ ទទួលទានកាហ្វេ នៅធ្វើឲ្យថយចុះការប្រឈម នឹងការធ្វើអត្តឃាត ព្រមទាំងព្យាបាលជំងឺឈឺក្បាល។
ក្រុមអ្នកវិទ្យាសាស្ត្រ បានពិនិត្យមើលទិន្នន័យ ពីការស្រាវជ្រាវ ៣ មានទ្រង់ទ្រាយធំ ត្រូវបានអនុវត្តពីមុននោះ នៅអាមេរិក , ក្នុងនោះមានទិន្នន័យរបស់បុរស ៤៣.៥៩៩ នាក់ ពីឆ្នាំ ១៩៨៨-២០០៨ និងស្ត្រី ៧៣៨២០ នាក់ ពីឆ្នាំ ១៩៩២-២០០៨ ។ ក្រៅពីនេះក្រុមស្រាវជ្រាវក៏ប្រមែប្រមូលបន្ថែមពត៌មានរបស់ស្ត្រី ៩១០០៥ នាក់ ពីឆ្នាំ ១៩៩៣ -២០០៧ ។ គ្រប់គ្នាដែលចូលរួមស្រាវជ្រាវ ត្រូវបានវាយតម្លៃតាមរយៈ តារាងសំណួរមួយ អំពីឥទ្ធិពលរបស់កាហ្វេនៅសណ្ឋានផ្សេងៗគ្នា ដូចជាកាហ្វេសុទ្ធ, កាហ្វេបានកម្ចាត់ចេញកាហ្វេអ៊ីន, តាមការគ្រោងពេលវេលា៤ ឆ្នាំម្តង។ លទ្ធផលបង្ហាញថា កាហ្វេច្រើនប្រភេទមានផ្ទុកបរិមាណកាហ្វេអ៊ីនខុសៗគ្នា ហើយ ពួកអ្នកស្រាវជ្រាវកត់សម្គាល់ឃើញមាន ការបាត់បង់ជីវិតដោយការធ្វើអត្តឃាតចំនួន២៧៧ ករណី ។
តាមរយៈនោះប្រធានក្រុមស្រាវជ្រាវ, បណ្ឌិត Michel Lucas ឲ្យដឹងថា មនុស្សពេញវ័យដែលជាមធ្យមក្នុង ១ ថ្ងៃ ទទួលទានកាហ្វេពី ២-៤ កែវ នឹងបន្ថយបានពាក់កណ្តាលហានិភ័យធ្វើអត្តឃាតប្រៀបនឹងអ្នកទទួលទានកាហ្វេដែលបានផ្តាច់កាហ្វេអ៊ីន , អ្នកពុំសូវ ឬពុំមានទម្លាប់ទទួលទានកាហ្វេ ។ រឿងនេះត្រូវបានក្រុមពួកអ្នកវិទ្យាសាស្ត្របក ស្រាយថា ប្រសិនបរិមាណកាហ្វេអ៊ីនខ្ពស់ វាពុំត្រឹមតែរំញោចប្រព័ន្ធសរសៃប្រសាទមជ្ឈឹមប៉ុណ្ណោះទេ តែវានៅមានតួនាទីដូចជាប្រឆាំងជំងឺផ្លូវចិត្តស្រាល ដោយវិធីជំរុញដំណើរការកកើតសារជាតិនាំបញ្ចូនសរសៃប្រសាទក្នុងខួរក្បាលដូចជា Sekotonin, dopamine, noradrenaline ។ ក្រៅពីនេះ កាហ្វេ គ្រាប់ល្ពៅមានលទ្ធភាពព្យាបាលឈឺក្បាល ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|