ភ្ញៀវទេសចរអំឡុង បុណ្យចូលឆ្នាំចិន-វៀតណាម កើនឡើង១៧,៨៦%
|
February 13, 2016 (07:24:15)
|
[ 1336 ] |
|
|
|
|
ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាង៧ម៉ឺននាក់នៅតែបន្តសម្រុកមកកម្សាន្តនៅខេត្តព្រះសីហនុ បើទោះបីជាតម្លៃផ្ទះសំណាក់ សណ្ឋាគារនៅតែបន្តឡើងថ្លៃយ៉ាងណាក្តី ។ នេះបើយោងតាមតួលេខពីមន្ទីរទេសចរណ៍ប្រាប់បណ្តាញព័ត៌មាននាព្រលប់ថ្ងៃទី៩ កុម្ភៈ ។
លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនាឆ្នាំនេះចំនួនភ្ញៀវទេសចរនៅតែបន្តសម្រុកមកកម្សាន្តយ៉ាងច្រើនកុះករ គ្រាដែលភ្ញៀវមួយចំនួនបានធ្វើដំណើរទៅកម្សាន្តតាមបណ្តាខេត្ត ដូចជាខេត្តសៀមរាប កំពត កែប និងខេត្តព្រះវិហារជាដើម ។ បើយោងតាមតួលេខដែលមន្ទីរទេសចរណ៍បានស្រង់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃនេះ គឺមានភ្ញៀវទេសចរសរុបចំនួន៧៤.២២៣នាក់ កើនឡើង១៧,៨៦% បើធៀបនឹងឆ្នាំ២០១៥ ឈានចូល២០១៦ ក្នុងនោះភ្ញៀវជាតិមានចំនួន៦៦.៦៥៩នាក់ កើនឡើង១៨,៩១% ភ្ញៀវអន្តរជាតិមានចំនួន៧.៥៦៤ នាក់ កើនឡើង៩,០៧% សណ្ឋាគារមាន៧១ មាន៣.២៨៩បន្ទប់ និងផ្ទះសំណាក់មានចំនួន ២៦៩មាន៣.៦៧៣បន្ទប់ ។
ទាក់ទិនទៅនឹងតម្លៃម្ហូបអាហារឆ្នាំនេះ ហាក់ពុំមានការឡើងថ្លៃនោះទេ គ្រាដែលតម្លៃផ្ទះសំណាក់មានការឡើងថ្លៃកប់ពពកពី១៥ដុល្លារឡើងរហូតដល់៤០ដុល្លារក្នុងមួយបន្ទប់ ឯតម្លៃតុអង្គុយក្នុង១តុមានតម្លៃរហូតដល់៣០ដុល្លារទៅ៤០ដុល្លារ ។ នេះបើយោងតាមការអះអាងពីភ្ញៀវទេសចរជាច្រើនដែលបានមកកម្សាន្តខេត្តព្រះសីហនុ ។
ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខសុវត្ថិភាព លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំរយៈពេល៣ថ្ងៃនេះ សម្រាប់ខេត្តព្រះសីហនុបានកើតឡើងចំនួន២ករណី គឺហិង្សាដោយចេតនាមួយករណីសមត្ថកិច្ចបង្ក្រាបបាននិងឃាត់ខ្លួនមនុស្ស៣នាក់ (ក្នុងនោះជនដៃដល់ម្នាក់) និងអំពើឆក់១ករណីក៏សមត្ថកិច្ចធ្វើការបង្ក្រាបបានភ្លាមៗដែរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកស្ថានភាពនៅតាមបណ្តោយឆ្នេរពុំមានហេតុការណ៍អ្វីកើតឡើងនោះទេ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|