. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
អ្នកស្រាវជ្រាវ​អះអាងថា ​ក្មេង​ដែល​មើល​ទូរទស្សន៍​តិច ​មាន​ឥរិយាបថ​ប្រសើរ​ជាង មាន​រាង​ស្លី​ម​ជាង និង​រៀន​ពូកែ​ជាង
April 02, 2014 (13:18:07) [ 1263 ]
 
 
ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ក្មេង​ដែល​ចំណាយពេល​តិច​នៅមុខ​ទូរទស្សន៍​ឬ​ស្គ្រី​ន​កុំព្យូទ័រ និង​ដេក​បាន​ច្រើន មាន​រាង​ស្លី​ម​ជាង រៀន​ពូកែ​ជាង និង មាន​ឥរិយាបថ​ប្រសើរ​ជាង​។

​ពួក​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​ការត្រួតពិនិត្យ​របស់​ឪពុកម្តាយ​ទៅលើ​ពេលវេលា​ដែល​កូនៗ​ ចំណាយ​មើល​ទូរ ទស្សន៍ លេង​វីដេអូ​ហ្គេម និង​លេង​អ៊ី​ន​ធឺ​ណេ​ត ត្រូវបាន​ផ្សារភ្ជាប់​នឹង​ការ​ដេក​កាន់តែច្រើន ធ្វើ​ឲ្យ​ការរៀនសូត្រ​បាន​ប្រសើរ និង មាន​ឥរិយា​ប​ប្រសើរឡើង​ចំពោះ​ក្មេងៗ​។

ការសិក្សា​ថ្មី​ដែល​ចេញផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី JAMA Network Journals រួមមាន​ទាំង​ទិន្នន័យ​បានមកពី​សិស្សសា លា​ចំនួន​ជាង ១.៣០០ នាក់​ពី​សហគមន៍​ចំនួន ២ ក្នុង​រដ្ឋ​អាយ​អូ​វ៉ា និង មីន​ណេ​សូ​តា ក្នុង​សហរដ្ឋអាមេរិកអម​ជាមួយនឹង​ទិន្នន័យ​អំពី​សិស្សានុសិស្ស​ផ្តល់​ឲ្យ​ដោយ​អ្នក​មើលថែ​ក្មេង និង​គ្រូ​សាលាបឋមសិក្សា​។ ទិន្នន័យ​ទាំងនេះ​ត្រូវបាន​ប្រមូល ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទប់ស្កាត់​ជំងឺ​ធាត់​។

​អ្នកនិពន្ធ​ដឹកនាំ​ការសិក្សា​នេះ លោក​បណ្ឌិត ឌូ​ក្លាស ជែ​ន​ថា​ល (Douglas Gentile) នៃ​សាកលវិទ្យាល័យ Iowa State University បាន​ឲ្យ​ដឹងថា "​លទ្ធផល​នេះ​បង្ហាញថា​ការត្រួតពិនិត្យ​ខ្លាំង​ឡើង​ដោយ​ឪពុកម្តាយ​កាត់បន្ថយ​ពេលវេលា​មុខ​អេក្រង់​សរុប​របស់​ក្មេង ដែលជា​លទ្ធផល​នាំ​ឲ្យ​ក្មេង​ដេក​បាន​ច្រើន រៀនសូត្រ​បាន​ពូកែ និង ពុំ​សូវ​ប្រ ព្រឹត្តិ​អាកប្បកិរិយា​ឆ្គាំឆ្គង​"​។

"​លទ្ធផល​នេះ​បានបង្ហាញ​ថា​ការ​គេង​កាន់តែច្រើន​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ​ទាប​។ ការត្រួត ពិនិត្យ​ច្រើនឡើង​របស់​ឪពុកម្តាយ​ក៏​នាំទៅដល់​ការមើលឃើញ​អំពើហិង្សា​តិចតួច​នៅលើ​ទូរទស្សន៍ និង​ក្នុង​វីដេអូ​ហ្គេម ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ឥរិយាបថ​វិជ្ជមាន និង ការថយចុះ​អាកប្បកិរិយា​ឆ្គាំឆ្គង​ផងដែរ​"​។

​លោក​បាន​បន្ថែមថា "​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ គ្រូពេទ្យ​ប្រចាំ​គ្រួសារ គិលានុបដ្ឋាយិកា និងអ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព​ដែល​ជម្រុញ​ទឹកចិត្ត​ឪពុកម្តាយ​ឲ្យ​ចូលរួម​កាន់តែច្រើន​ក្នុង​ប្រព័ន្ធ Media របស់​កូនៗ​ពួកគាត់​អាច​នឹងមាន​ប្រសិទ្ធិភាព​ជាង​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​ឥរិយាបថ​ប្រកបដោយ​សុខភាព​ដ៏​ទូលំទូលាយ​ច្រើនជាង​ការរំពឹងទុក​របស់​ពួកគាត់​ទៅទៀត​"​។

​លទ្ធផល​សិក្សា​នេះ​គាំទ្រ​លទ្ធផល​នៃ​ការសិក្សា​របស់​អាមេរិក​ថ្មីៗ​នេះ​មួយ​ផ្សេងទៀត​ដែល​បង្ហាញថា ក្មេងៗ​ដែល​ចំណាយពេល​ច្រើន​នៅមុខ​អេក្រង់​មានឱកាស​កើត​ជំងឺ​ធាត់​ខ្ពស់​។

​ការសិក្សា​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​សិក្សា​សង្គម​នៃ​រដ្ឋ​អូ​រី​ហ្គោ​ន (Oregon Social Learning Center) ក្នុង​ទីក្រុង Eugene បាន​បង្ហាញថា​ក្មេងៗ​របស់​ឪពុកម្តាយ​ដែល​មិនបាន​ត្រួតពិនិត្យ​ពេលវេលា​មុខ​អេក្រង់​មានឱកាស​ខ្ពស់​ក្នុង​ការឡើង​ទម្ងន់​។ ​ការសិក្សា​មួយទៀត​ដោយ​អ្នកស្រាវជ្រាវ​ក្នុងប្រទេស​អូស្ត្រាលី បាន​បង្ហាញថា​ក្មេងៗ​ដែល​មើល​ទូរទស្សន៍​ច្រើន​មាន​បញ្ហា​គ្រួសារ​ច្រើន​។

​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Deakin University ក្នុង​ទីក្រុង​មែ​ល​ប៊​ន បាន​រកឃើញថា​រៀងរាល់​បួន​ម៉ោង​នៅមុខ​អេក្រង់ ហានិភ័យ​នៃ​ជីវិត​គ្រួសារ​ដែល​រង​ការរំខាន​អាច​នឹង​កើនឡើង​ទ្វេដង​។ ពួកគេ​ក៏​រកឃើញ​ដែរ​ថា​ក្មេងៗ​ទាំងនេះ​មាន​សុខភាព​ផ្លូវចិត្ត​ខ្សោយ​ជាង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter