ផ្ដាច់ស្នេហ៍ ព្រោះមិនពេញចិត្ត ម្ហូបម្ដាយគូស្នេហ៍
|
February 13, 2016 (07:04:52)
|
[ 1287 ] |
|
|
|
|
វេបសាយ «ET Today» របស់ចិនកាលពីថ្ងៃទី១០ កុម្ភៈ ២០១៦ ផ្សាយថា បុរសជនជាតិចិនម្នាក់បាននាំគូស្នេហ៍អាយុ២៧ឆ្នាំ ជាកូនអ្នកមាននៅក្រុងសៀងហៃ ទៅលេងស្រុកកំណើតរបស់ខ្លួន ដើម្បីសួរសុខទុក្ខឪពុកម្ដាយ ប៉ុន្ដែស្រាប់តែពេលនេះនាងសុំផ្ដាច់ចំណងស្នេហ៍ ព្រោះមិនចូលចិត្តអាហារដែលម្ដាយរបស់គេចំអិនឱ្យនាងទទួលទាន។
រឿងនោះត្រូវបានផ្សព្វផ្សាយតាមអីុនធើរណេតរបស់ចិន ក្រោយពីភាគីខាងស្រីថតរូបមុខម្ហូប៦ទៅ៧មុខ ដែលម្ដាយរបស់គូស្នេហ៍ចំអិនឱ្យទទួលទាន ។ នារីនោះស្ថិតក្នុងគ្រួសារស្ដុកស្ដម្ភនៅក្រុងសៀងហៃ ឯភាគីបុរសស្ថិតក្នុងគ្រួសារក្រីក្រនៅខេត្តជាំងសីុ ។ អ្នកទាំងពីរបានសេពគប់គ្នារយៈពេល១ឆ្នាំ ហើយឪពុកម្ដាយខាងស្រីបានជំទាស់ ព្រោះខ្លាចកូនប្រសាមិនមានប្រាក់ទិញផ្ទះល្អដល់កូនស្រីរបស់ខ្លួននៅក្រុងសៀងហៃបាន និងរូបគេមានឋានៈមិនថ្កុំថ្កើង ។
ភាគីខាងស្រីក្រោយពីអង្គុយទទួលទានអាហារជាមួយឪពុកម្ដាយរបស់គូស្នេហ៍ បានបន្តិចក៏សម្រេចចិត្តផ្ដាច់ចំណងស្នេហ៍ហើយជិះរថភ្លើងត្រឡប់ទៅក្រុងសៀងហៃវិញ ។
មហាជនបានរិះគន់ និងភាគច្រើនរិះគន់លើភាគីខាងស្រីថា ជាមនុស្សគ្មានមារយាទ ប៉ុន្ដែអ្នកខ្លះយល់ឃើញថា នាងចេញពីក្រុមគ្រួសារមានស្ដុកស្ដម្ភ ធ្វើឱ្យមានគម្លាតនៃឋានៈរបស់អ្នកទាំងពីរ ទើបក្លាយជាឧបសគ្គក្នុងការរស់នៅ ។ រីឯខ្លះទៀតយល់ថា អាហារទាំងនោះជាអាហារដ៏ប្រសើរមួយនៅទីជនបទរបស់ចិន ព្រោះមានត្រី និងសាច់មាន់ ដែលម្ដាយខាងប្រុសចំអិនជូននាងទទួលទាន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|