អ្នកជំនាញហុងស៊ុយហុងកុងបញ្ជាក់ថា ឆ្នាំ «វក» ស្ត្រីនឹងឡើងកាន់អំណាច និងមានឥទ្ធិពល
|
February 13, 2016 (06:51:26)
|
[ 1271 ] |
|
|
|
|
AFP កាលពីថ្ងៃទី៨ កុម្ភៈ ២០១៦ ផ្សាយថា លោកយ៉ាង ធៀនមីង ហោរាដ៏ល្បីផ្នែកហុងស៊ុយរបស់ហុងកុង បានទស្សន៍ទាយពីឆ្នាំវក (ស្វា) ថា នឹងពោរពេញដោយភាពជ្រួលច្របល់ អន្ទះសា ជាផ្នែកមួយនៃធាតុមាស និងភ្លើង លោកអ្នកគួរប្រុងប្រយ័ត្ន ហើយជំងឺអាចកើតឡើងបាន ។
ចំណែកលោកធៀរី ឆាវ អ្នកទស្សន៍ទាយដ៏ល្បីបានក្រើនរំលឹកលើការកើតអំពើហិង្សា ដោយភ្លើងជាធាតុមានអំណាចនៅពេលរួមបញ្ចូលនឹងឆ្នាំស្វា កាន់តែធ្វើឱ្យមានបម្រែបម្រួលនៅគ្រប់ពេល ពិបាកក្នុងការបា៉ន់ស្មាន ។ ទោះជាយ៉ាងណាក្តី ជាឆ្នាំល្អនៃភាពរីកចម្រើន ពិសេសលើផ្នែកបច្ចេកវិទ្យាទាក់ទងនឹងភ្លើង ។ ក្នុងឆ្នាំនេះអាចមានការអភិវឌ្ឍដ៏សំខាន់ទាក់ទងនឹងថាមពលពន្លឺព្រះអាទិត្យ ឬប្រព័ន្ធអីុនធើរណេត ។
«CLSA» ក្រុមហ៊ុនទីប្រឹក្សាផ្នែកសេដ្ឋកិច្ច យល់ឃើញពីទិសដៅផ្នែកសេដ្ឋកិច្ច តាមក្បួនហុងស៊ុយ ដោយរំពឹងថា ទីផ្សារហិរញ្ញវត្ថុនៅឆ្នាំនេះនឹងប្រែប្រួលខ្លាំង មានលក្ខណៈដូចចរិតរបស់ស្វា។ ទោះបីជាពោរពេញដោយភាពមិនប្រាកដប្រជាក៏ដោយ ប៉ុន្តែជាឱកាសល្អសម្រាប់អ្នកវិនិយោគទុនដែលចេះសម្របខ្លួនបានឆាប់រហ័ស ។
លោកយ៉ាង ធៀនមីង បញ្ជាក់ថា នៅក្នុងខែកុម្ភៈ និងសីហា ជារយៈពេលដ៏ពិបាកបំផុតចំពោះវិនិយោគិន ទ្រព្យសម្បត្តិអាចបំលាស់ទីតាំង មានន័យថា ដល់ថ្នាក់ធ្វើឱ្យបាត់បង់ ។ ទោះបីជាឆ្នាំមានតែរឿងគួរឱ្យភ័យខ្លាចក៏ពិតមែន ប៉ុន្តែហោរារូបនេះបញ្ជាក់ថា ជាឆ្នាំរបស់ស្ត្រីអាចសម្របបានល្អនឹងធាតុភ្លើង ជួយបង្កើនថាមពលអាចមានឱកាសឈរនៅជួរមុខ ឬទទួលការគាំទ្រយ៉ាងពេញទំហឹង ។ រីឯការទស្សន៍ទាយទិសដៅពីអនាគតរបស់អាមេរិក ពិសេសលើការបោះឆ្នោតដែលកំពុងពុះកញ្ជ្រោលតាំងពីដើមឆ្នាំនេះ លោកយា៉ង ធៀនមីង បានបង្ហើបឱ្យដឹងថា ជោគជតារបស់អាមេរិក គឺព្រះអាទិត្យត្រូវព្រះចន្ទលេប ។ ព្រះអាទិត្យសំដៅលើបុរស ចំណែកព្រះចន្ទសំដៅទៅលើស្ត្រី មានន័យថា ស្ត្រីនឹងមានអំណាច និងឈ្នះឆ្នោត ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|