. . . . . .
.
ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

.
កម្ពុជា​ត្រៀម​ទទួល​អ្នកទេសចរ​ចិន ​ច្រើន​លាន​នាក់​នា​ឆ្នាំ​២០២០
January 04, 2016 (03:32:08) [ 1538 ]
 
 
រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អង្គការ​ទេសចរណ៍​ពិភពលោក​បាន​ទស្សន៍​ទាយ ថា ចិន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់ អនាគត គ្រា​ដែល​ប្រទេស​នេះ​អះអាង​ថា ខ្លួន​នឹង​បញ្ជូន​អ្នកទេសចរ​ចេញ​ក្រៅ​ប្រមាណ​ជា ២០០​លាន​នាក់ ហើយនឹង​ទទួល​អ្នកទេសចរ​អន្តរជាតិ ចូល​ប្រមាណ​ជា​២០០​លាន​នាក់​វិញ ដែរ​នៅ​ឆ្នាំ​២០២០ ។ ទន្ទឹម​នោះ​កម្ពុជា​ក៏​កំពុង​តែ​រៀបចំ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ដើម្បី​ត្រៀម​ទទួល​អ្នកទេសចរ​ចិន​ដែល​មាន​កំណើន​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០១៥​នេះ ចិន​បាន​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ​១២០​លាន​នាក់ ហើយ​ចិន​ក៏​បាន​បញ្ជូន​ទេសចរ​ចេញ​ក្រៅ ប្រទេស​ប្រមាណ​ជា​១៣០​លាន​នាក់​ដែល​មាន​ចំនួន​កើន​ឡើងជា​លំដាប់ ។ ដូច្នេះ​អាច​គិត​ថា​ដល់​ឆ្នាំ​២០៣០​ចិន​អាច​បញ្ជូន​ទេសចរ​របស់​ខ្លួន​ចេញ​ក្រៅ​ប្រមាណ​៩០០​លាន​នាក់ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ជាមួយនឹង​កំណើន​ក៏​ខ្លាំងក្លា​នេះ អង្គការ​ទេសចរណ៍​ពិភពលោក​បានឱ្យ​បណ្តា​ប្រទេស​នៅ​លើ​សាកលលោក​ត្រៀម​រៀបចំ​ទទួល​ទេសចរ​ចិន​ដែល​មាន​កំណើន​ខ្ពស់​នោះ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​បណ្តា​ប្រទេស​អាស៊ាន​ទាំងមូល​ទទួល​បាន​ទេសចរ​ចិន​តែ​ប្រមាណ​១២​លាន​នាក់ ក្នុង​នោះ​ថៃ​ទទួល​បាន​ជាង​៤​លាន​នាក់ ម៉ា​ឡេ​ស៊ី​ទទួល​បាន​ជាង​២​លាន​នាក់ សិង្ហ​បុរី​ជាង​២​លាន​នាក់ និង​កម្ពុជា​ទទួល​បាន​ជាង​៧០​ម៉ឺន​នាក់ ។

លោក​ថោ​ង ខុន អះអាង​ថា កម្ពុជា​បាន​ត្រៀម​រៀបចំ​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​ទេសចរ​ចិន ព្រមទាំង​បាន​និង​កំពុង​សុំ​ការ​បើកផ្លូវ​ចូល​ទៅ​ក្នុង​វេ​ប​សាយ​របស់​ចិន​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា ។ ទន្ទឹម​នោះ​ភាគី​ទាំង​ពីរ​ក៏​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ផង​ដែរ ដូច​ជា​ការ​បើក​ការ​ហោះហើរ​ត្រង់​ពី​ចិន​មក​កម្ពុជា ហើយ​ទៅ​កាន់​ខេត្តសៀមរាប​ដែល​ក្នុង​មួ​យស​ប្តា​ហ៍​មាន​ជើងហោះហើរ​រហូត​ដល់​ទៅ​ជាង​៥០​ជើង ។

តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មកនេះ​ក្រសួងទេសចរណ៍​មាន​សុទិដ្ឋិនិយម​ថា ទេសចរ​ចិន​នឹង​មក​កម្ពុជា ក្នុង​កំណើន​ទ្វេ​ដង​នៅ​ឆ្នាំ​២០១៦ ។ ក្រៅពី​មហិច្ឆតា​ស្រូប​យក​ទេសចរ​ចិន កម្ពុជា​ក៏​បាន​និង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស្អិតរ​មួ​ត ជាមួយ​ប្រទេស​ឥណ្ឌា ដែល​កន្លង​មក​ប្រទេស​ទាំង​ពីរ​ហាក់​ពុំ​បាន​គិតគូរ​លើ​បញ្ហា​នេះ ។ សម្រាប់​ពេល ថ្មី​ៗ នេះ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​មក​កម្ពុជា បាន​គិតគូរ​លើ​ការ​ផ្លាស់​ប្តូរ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​កំណើន​ខ្ពស់​ឡើង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter