នាវាខ្នាតយក្សដឹកភ្ញៀវទេសចរអន្តរជាតិ មកសំចតនៅកំពង់ផែអន្តរជាតិ ជាបន្ដបន្ទាប់
|
January 04, 2016 (03:29:24)
|
[ 2056 ] |
|
|
|
|
ខេត្តព្រះសីហនុ ៖ សន្ដិភាព ស្ថិរភាព នយោបាយ និងយុទ្ធសាស្ត្របើកចំហជើងមេឃរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យមានការរីកចម្រើនគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍មានការកើនឡើងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។
ជាក់ស្ដែង នាវាទេសចរណ៍ខ្នាតយក្ស១គ្រឿងដែលដឹកភ្ញៀវទេសចរអន្តរជាតិ ចម្រុះជាតិសាសន៍មកពីប្រទេសថៃ បានចូលសំចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ធ្នូម្សិលមិញនេះ ហើយបានបន្តដំណើរចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល។ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
លោកវរៈសេនីយ៍ឯក ស៊ាង ឡេង ប្រធាននគរបាលអន្តោប្រវេសន៍កំពង់ផែអន្តរជាតិខេត្តព្រះសីហនុបានឲ្យដឹងថា៖ « នាវានេះឈ្មោះ SUPERSTARVIRGO សញ្ជាតិបាហាម៉ា ដែលមាននាវិកនៅលើនាវាចំនួន១.២៥៩នាក់ ក្នុងនោះមាននាវិកស្រីមានចំនួន៤៦០នាក់ » ។
លោកបន្ដថា ៖ « នាវានេះមានបណ្តោយ ២៦៨ម៉ែត្រ ទទឹង៣២ម៉ែត្រ និងមានជម្រៅទឹក៧,៩ម៉ែត្រ បានដឹកភ្ញៀវទេសចរអន្តរជាតិចំនួន១.៨១២នាក់ ដែលមាន២២សញ្ជាតិ ក្នុងនោះមានស្ត្រី៩៩៩នាក់ ហើយភ្ញៀវច្រើនជាងគេគឺមាន ចិន នូវែលសេឡង់ ហុងកុង អូស្ត្រាលី និងឥណ្ឌា » ។
ដោយឡែកកាលពីថ្ងៃទី២៦ ធ្នូ កន្លងមក ក៏មាននាវាទេសចរណ៍ខ្នាតយក្ស១គ្រឿងទៀត មានឈ្មោះAIDA BELLA សញ្ជាតិអុីតាលី បានចូលសំចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុផងដែរ នៅវេលាម៉ោង៧និង១៥នាទីព្រឹក ហើយបានបន្ដដំណើរឆ្ពោះទៅប្រទេសថៃនៅវេលាម៉ោង៦ល្ងាចនាថ្ងៃដដែល ។ នាវានេះ មានបណ្តោយ២៣០ម៉ែត្រ ទទឹង៣២ម៉ែត្រ និងជម្រៅទឹក៧,៨ម៉ែត្រ ដោយធ្វើដំណើរមកពីប្រទេសវៀតណាម ដឹកភ្ញៀវទេសចរសរុបចំនួន១៩៩១នាក់ ក្នុងនោះស្ត្រីភេទចំនួន១០០១នាក់។ នេះបើតាមការបញ្ជាក់ពីលោកស៊ាង ឡេង ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែធ្នូ កន្លងមក មាននាវាទេសចរណ៍ខ្នាតយក្សចំនួន៤គ្រឿងហើយដែលបានចូលចតជាបន្តបន្ទាប់នៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយនាំមកភ្ញៀវទេសចរសរុបចំនួន៥០៤០នាក់ បានមកទស្សនាកម្សាន្ដក្នុងទឹកដីខេត្តនាយសមុទ្រមួយនេះ ស្របពេលដែលបុណ្យចូលឆ្នាំសកលបានចូលមកដល់ ។ ទន្ទឹមនឹងនេះ ពួកគេបានស្វែងយល់ពីសក្តានុពលនៃទឹកដីសុវណ្ណភូមិ និងទស្សនាតាមតំបន់ទេសចរណ៍នានា និងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ដែលត្រូវបានពិភពលោកប្រសិទ្ធនាមថាជា «តារារះនាទិសនារតី » ។
លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្ត ធ្លាប់ប្រាប់កោះសន្ដិភាពថា៖ «ជាមធ្យមមានកប៉ាលដឹកភ្ញៀវទេសចរចំនួន៣គ្រឿងក្នុង១ខែបានចូលសំចតនៅកំពង់ផែ ។ ភ្ញៀវទេសចរអន្ដរជាតិដែលមកទស្សនាក្នុងខេត្តព្រះសីហនុតាមនាវាភាគច្រើនគឺមកពីអាមេរិក អូសេអានី អង់គេ្លស អូស្ត្រាលី កាណាដា នូវែលសេឡង់ ស្វ៊ីស អាល្លឺម៉ង់ និងបារាំង ហើយពួកគេបានចំណាយពេលតែមួយថ្ងៃប៉ុណ្ណោះក្នុងការលំហែកាយក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ មុននឹងបន្តដំណើរទៅកាន់ប្រទេសថៃ និងវៀតណាម ។» ។
លោកបន្ដថា ៖ «ក្រុមភ្ញៀវទេសចរតាមនាវាទាំងអស់នោះចាប់អារម្មណ៍លើវប្បធម៌ប្រពៃណីខ្មែរ ឆ្នេរសមុទ្រ ភាពរស់រាយរាក់ទាក់របស់ប្រជាជនខ្មែរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រួមជាមួយនឹងសេវាកម្មផ្សេងៗទៀត ហើយអ្វីដែលពិសេសនោះគឺសន្តិសុខ សុវត្ថិភាពរបស់ភ្ញៀវទេសចរត្រូវបានការពារយ៉ាងហ្មត់ចត់ » ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|