. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ក្រូចឆ្មារជាអ្នក ជួយសម្អាត យ៉ាងមាន ប្រសិទ្ធភាព
March 25, 2014 (12:18:40) [ 1213 ]
 
 
ក្រូចឆ្មារ មិនត្រឹមតែមានក្លិនក្រអូប ស្រស់ថ្លា ធ្វើឲ្យអ្នកមានអារម្មណ៍រវាសរវ៉ៃ ប៉ុណ្ណោះទេ ថែមទាំងមានជាតិអាស៊ីត ដែលអាចជួយកម្ចាត់មេរោគ បាក់តេរីបានយ៉ាង មានប្រសិទ្ធភាព ថែមទៀតផង។ ហេតុដូចនេះ ទើបមានផលិតផល សម្អាតជាច្រើន ដែលធ្វើពីក្រូចឆ្មារ។ ក៏ប៉ុន្តែ អ្នកក៏អាច ប្រើក្រូចឆ្មាស្រស់ ដើម្បីមកធ្វើការសម្អាត ដោយផ្ទាល់ផង ដែរ។

១. សម្អាតឆ្នាំងស្ពាន់ៈ ស្នាមប្រឡាក់លើឆ្នាំង ថាស ដែលធ្វើអំពីស្ពាន់ អាចកម្ចាត់បានយ៉ាងងាយ ដោយគ្រាន់តែពុះ ក្រូចឆ្មារ ជាពីរចំហៀង រួចយកទៅជ្រលក់ ក្នុងអំបិល ហើយប្រើវាត្រដុសជូត ធ្វើការសម្អាត ពីលើគ្រឿងប្រើប្រាស់ ធ្វើអំពីស្ពាន់ នោះជាការស្រេច។

២. លាយជាមួយទឹកខ្មេះ: ទឹកខ្មេះជាភាគផ្សំ ដ៏សមស្របសម្រាប់ ធ្វើការសម្អាត ប៉ុន្តែមនុស្សមួយចំនួន មិនចូលចិត្ត ក្លិន របស់វានោះទេ។ ហេតុដូចនេះ អ្នកអាចបន្ថែមក្រូចឆ្មារបន្តិច នៅក្នុងទឹកខ្មេះ ដើម្បីមានក្លិនប្រសើរឡើងក៏ដូច បង្កើនប្រសិទ្ធភាព នៅក្នុងការសម្អាត។

៣. ដុសខាត់គ្រឿងសង្ហារឹមធ្វើពីឈើៈ បន្តក់ទឹកក្រូចឆ្មារ ពីលើស្នាមប្រឡាក់ លើគ្រឿងសង្ហារឹមឈើទុកចោលប្រហែ ល២ ទៅ ៣នាទី ហើយប្រើប្រាស់សូដ្យូមប៊ីកាបូណាត ជូតបន្តទៀត នោះស្នាមប្រឡាក់ នឹងជ្រះបាត់ ប៉ុន្តែមិនត្រូវទុក ក្រូចឆ្មារ យូរពេកនោះទេ ព្រោះវាអាច កាត់គ្រឿងឈើបាន។

៤. បំពង់បង្ហូរទឹកៈ លាយទឹកក្រូចឆ្មារបន្តិច ទៅក្នុងទឹកក្តៅ រួចចាក់ទៅក្នុងបំពង់បង្ហូរទឹក ដើម្បីមានក្លិនប្រើឡើងជាងមុន។

៥. ដុសសម្អាតសម្លៀកបំពាក់ៈ ទឹកក្រូចឆ្មារ ជាសារធាតុកម្ចាត់ពណ៌តាមធម្មជាតិ។ អ្នកអាចប្រើប្រាស់ក្រូចឆ្មារ ត្រ ដុសពីលើស្នាមប្រឡាក់ សម្លៀកបំពាក់ពណ៌ស រួចហាលទុកចោលក្រោមកម្តៅថ្ងៃ ឲ្យស្ងួត នោះស្នាមប្រឡាក់ នឹង បាត់ទៅវិញជាក់ជាមិនខាន៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 30 នាក់
  Flag Counter
Flag Counter