. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ការពារ​ខួរក្បាល​បង្ការ​ជំងឺ ​អ​ល​ហ្ស៍​ហាយ​មើ (Alzheimer)
March 25, 2014 (11:51:21) [ 1281 ]
 
 
Alzheimer ជា​ជំងឺ​បាត់​ការចងចាំ ១ ទូទៅ​បំផុត , ច្រើន​ជួប​នៅ​មនុស្ស​ចាស់ ។ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ យើង​ចាំបាច់​ត្រូវការពារ​ម៉ូលេគុល​ក្នុង​ខួរក្បាល ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ធ្លាប់​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​មនុស្ស​មួយចំនួន​កើត​ជំងឺ Alzheimer ក្នុងពេល​មាន​មនុស្ស​ខ្លះទៀត​មាន​ខួរក្បាល​ធម្មតា , ភ្លឺស្វាង​ពេញ​មួយជីវិត ។ ការស្រាវជ្រាវ​មួយ​ថ្មី​បំផុត​ចង្អុល​បង្ហាញថា ប្រសិន​យើង​កំណត់​បាន​ម៉ូលេគុល​ខួរក្បាល​មួយ​ប្រភេទ​មានលទ្ធភាព​បង្ក​ជា​ជំងឺ​នេះ និង​ការពារ​វា នោះ​អ្នក​អាច​ទប់ស្កាត់បាន​ជំងឺ​មុនពេល​យឺត​ជ្រុល។

​ពួក​អ្នកស្រាវជ្រាវ​ចាត់ទុកថា អ្នក​ឆាប់​ទ្រុឌទ្រោម​ការយល់ដឹង​ជាង​អ្នកដទៃ គឺ​ដោយសារ​គេ​មានការ​ផ្តុំ​ប្រូតេអ៊ីន​បង្ក​ភាព​តានតឹង​ច្រើនជាង​មនុស្ស​ធម្មតា ។ ហើយ​ខួរក្បាល​មនុស្ស​ក៏មាន​លទ្ធភាព​ចាស់​ដូច​បណ្តា​ផ្នែក​ដទៃទៀត​ក្នុង​សរីរាង្គ​ដែរ ។ ការស្រាវជ្រាវ​នេះ​ជួយ​វិនិច្ឆ័យ​ជំងឺ Alzheimer និង​រកឃើញ​ប្រភេទ​ជំងឺ​ពាក់ព័ន្ធ​ដល់​ការបាត់​ការចងចាំ​ផ្សេងៗ​ទៀត ។​


​អ្នក​កើត​ជំងឺ Alzheimer ច្រើន​មាន​រចនាសម្ព័ន្ធ​ខួរក្បាល​ស្អិត​ខាប់ , ងាយ​ត្រូវ​ហើម និង​មាន​ផ្ទុក​សារជាតិ amyloid- beta , ម៉ូលេគុល​មួយ​ប្រភេទ​ងាយ​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​ខ្សែ​សរសៃប្រសាទ​ក្នុង​ខួរក្បាល​បណ្តាល​ឲ្យ​បាត់​ការចងចាំ ។​
​ពួក​អ្នកស្រាវជ្រាវ​ក៏​ឲ្យ​វាស់​កម្រិត​ប្រូតេអ៊ីន REST ក្នុង​ខួរក្បាល​របស់​ពួក​អ្នក​បាន​អនុវត្ត​លំ​ហាត់​មុខងារ​យល់ដឹង និង​ឃើញថា ក្រោយពេល​ស្លាប់​អ្នកមាន​មុខងារ​យល់ដឹង​ខ្ពស់ជាង បាន​ផ្ទុក​ប្រូតេអ៊ីន​នេះ​ជាង ៣ ដង នៅ​លលា​ដ៏​ក្បាល​ខាងមុខ​ថ្ងាស​របស់គេ ។​ ​សង្ឃឹមថា ការរារាំង​បាន​ប្រូតេអ៊ីន​នេះ​ក្នុង​ខួរក្បាល​នឹង​ជួយ​ទប់ស្កាត់​អតិប្បរមា​ករណី​កើត​ជំងឺ​នេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter