. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
អាជីព​ទាំង​៨​ ដែល​ពលរដ្ឋ​ចិន​ មិន​និយម
September 21, 2015 (03:30:28) [ 1546 ]
 
 
មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ចិន​មិន​និយម​ប្រកប​អាជីព​ទាំង​៨​ខាងក្រោម នេះ ក៏​ព្រោះ​ពួក​គេ​មាន​ជំនឿ​ថា អាជីព​ទាំង​អស់នោះ​ជា​របរ​រកស៊ី​លើ​គំនរ​ទុក្ខ​អ្នក​ដទៃ ប្រសិនបើ​គ្មាន​ការ​ចាំបាច់​មិន​គួរ​ធ្វើ បើ​ពុំ​ដូច្នោះ​ទេ ខ្សែជីវិត​នឹង​ជួប​សំណាងអាក្រក់​ណាមួយ​មិន​ខាន ។

១-​ស៊ិនសែ​ហុងស៊ុយ​៖ ប្រសិនបើ​គេ​ដឹង​ថា កូនចៅ​ទៅ​ចាប់​អាជីព​នេះ សាច់ញាតិ​គេ​មិនសូវ​ពេញចិត្ត​ទេ ព្រោះ​ជា​អាជីព​ដែល​ប្រើ​អា​ថ័​ន។ ចិន​សែ នឹង​ណែនាំ​ឱ្យ​អ្នក​ដទៃ​កែសម្រួល​អ្វី​ដែល​មិនល្អ ហើយ​អូស​ទាញ​អ្វី​ដែល​ល្អ​មក​ដាក់ខ្លួន ដោយ​ទ​ង្វើ​នេះ ស្មើនឹង​ការ​ប្រឆាំង​ច្បាប់​ឋានសួគ៌ ដែល​កំណត់​ទុក​ថា មនុស្ស​ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់។ ដូច្នេះ​អ្នក​ប្រកប​អាជីព​ជា​ស៊ិនសែ​នឹង​ត្រូវ​ឋានសួគ៌​ដាក់ទោស។

២-​មេធាវី​៖ នោះ​ក៏​ព្រោះ​មេធាវី​ដែល​ដំណើរ​ក្តី​ឱ្យ​អ្នក​បរិសុទ្ធ​ពិបាក​នឹង​រក​ជាង​ រាវ​ម្ជុល​នៅ​ក្នុង​បាតសមុទ្រ​ទៅ​ទៀត។ មេធាវី​ភាគច្រើន ជា​ពួក​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា ពួក​គេ​អាច​ធ្វើ​ពណ៌​ស​ទៅ​ជា​ខ្មៅ ដោយ​មិន​ខ្វល់​ថា សម្តី​ពួក​គេ​អាច​ធ្វើ​ឱ្យ​មនុស្ស​ជាប់គុក​ខ្នោះឃ្នាង​ច្រ​វ៉ា​ក់​នោះ​ឡើយ ទើប​ជនជាតិ​ចិន​មិន​ចង់ឱ្យ​កូនចៅ​ចាប់​យក​អាជីព​នេះ ព្រោះ​កាន់តែ​មានចិត្ត​គំនិត​កាន់តែ​សាហាវ​ទៅ​តាម​នោះ​ដែរ។

៣-​ចងការ​ប្រាក់​៖ ម្ចាស់បំណុល​មុខ​ឈាម ដើម្បី​រឹត​យកការប្រាក់​ទាំង​គ្មាន​ក្តី​មេត្តា ក៏​នឹង​ត្រូវ​ឋានសួគ៌​ដាក់ទោស​ដូច​គ្នា ព្រោះ​ភាព​មានបាន​ដែល​ទទួល​បាន​មក​ពី​ក្តី​លំបាក​របស់​អ្នក​ដែល​កំពុង​រង ទុក្ខ​ព្រួយ ទើប​ពួក​គេ​ទាំងនោះ​ចាំបាច់​មក​ចងការ​ប្រាក់​ទោះបីជា​ដឹង​ថា ការ​ដែល​ត្រូវ​បង់​លើស​ប្រាក់​ដើម​ក៏​ដោយ​ចុះ​។

៤-​ទីប្រឹក្សា​៖ សេដ្ឋី​ចិន​កាលពី​យុគ ប៉ាវ​ចិន រៀន​មិន​បាន​ខ្ពង់ខ្ពស់ តែ​ពួក​គេ​មាន​ប្រាក់​ជួល​បណ្ឌិត​រៀន​ខ្ពស់​ៗ​មក​ធ្វើ​ជាទី​ប្រឹក្សា ដែល​ជា​ការ​ពិត​ពួក​ទីប្រឹក្សា​នេះ​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​ការ​ប្រឹង គិត​ពី​ល្បិច​កល​ដើម្បី​ជួយ​រក្សា​ប្រយោជន៍​ឱ្យ​ចៅហ្វាយនាយ​ឱ្យ​ច្រើន​បំផុត នោះ​ឯង។ ពួក​ទីប្រឹក្សា​ព្យាយាម​សាង​បាបកម្ម ២៤​ម៉ោង​លើ​២៤​ម៉ោង ទ​ង្វើ​បែប​នេះ បើ​មិន​ត្រូវ​ឋានសួគ៌​ដាក់ទោស​ទេ​ពិតជា​រឿង​ចម្លែក។

៥-​អ្នកលក់​មឈូស​៖ ជា​ការ​ពិត​អាជីព​នេះ​មិន​បង្ក​ទុក្ខ​ព្រួយ​ដល់​នរណា​ម្នាក់​នោះ​ទេ តែ​ប្រសិនបើ​ចង់ឱ្យ​អាជីព​នេះ លក់ដាច់​កាន់តែ​ច្រើន​នោះ ទាល់តែ​ភាវនា​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន ដូច្នេះ​អ្នក​ប្រកប​អាជីព​លក់​មឈូស​ជា​មនុស្ស​ចិត្ត​មិន​ស្មោះស​មុខរបរ បែប​នេះ​ឋានសួគ៌​ក៏​មិន​បេតី​ជាមួយ​ដែរ។

៦-​ជួញ​មនុស្ស​៖ ជនជាតិ​បុរាណ​ចិន​ប្រៀនប្រដៅ​ថា ទោះបី​ដល់​អត់បាយ​ដាច់​ពោះ​ស្លាប់​គួរ​ចៀស​ឱ្យ​ឆ្ងាយ​ពីរ​បរ​អ្នក​ចាប់​ក្មេង ឃាំង​ទុក​លក់ អ្នក​ប្រើ​ល្បិច​បោក​បញ្ឆោត​នាំ​ស្រី​ទៅ​លក់៘ ព្រោះ​ក្រៅពី​ខ្លួន​ត្រូវ​ជាប់គុក​ជាប់​ច្រ​វ៉ា​ក់ ហើយ​កូនចៅ​៧​ជំនាន់​នឹង​រស់​ពុំ​បាន​សុខ ត្រូវ​គេ​តាម​ចងអាឃាត ឱ្យ​ក្រ​រហាម រកស៊ី​អ្វី​ក៏​មិន​រីក​ចម្រើន។

៧-អ្នកបើកប​ន​ល្បែង​៖ ការ​អូស​ទាញ​ឱ្យ​មនុស្ស​មក​ក្លាយជា​អ្នក​ញៀន​ល្បែង ស្មើនឹង​ការ​សម្លាប់​មនុស្ស​ទាំង​រស់ ហើយ​និង​មាន​អាយុ​កាន់តែ​ខ្លី ទោះបី​ព្រហ្ម​លិខិត​កំណត់​ទុក​រួច​ក៏​ដោយ​ចុះ។

៨-​លក់​ស្រា​និង​ថ្នាំ​ញៀន​៖ ទោះបី ចាប់​ត្រឹម​កម្រិត​បើក​តៀម​លក់​ស្រាថ្នាំ​ក៏​មិន​គួរ​ធ្វើ ដែរ ព្រោះ​ជនជាតិ​ចិន​ប្រកាន់​ថា ជា​វត្ថុ​ដែល​មាន​ជាតិពុល អាច​បំផ្លាញ​ជីវិត​អ្នក​ដទៃ​ដែល​អ្នកលក់​ស្មើនឹង​ឃាតករ។ លើស​ពី​នេះ ទៅ​ទៀត ស្រួល​មិន​ស្រួល​ក្រោយ​ពេល​ដាក់​ធ្លាក់​ភ្នែក​ហើយ អាច​មើលឃើញ ប្រពន្ធ​ជា​បាវ​សាក់​អាច​ទាត់​ធាក់ កាន់តែ​វីវរ​ថែម​ទៀត។ ដូច្នេះ​អាជីព​នេះ​ចាត់​ទុក​ថា ជា​ការងារ​របស់​មនុស្ស​បាប៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter